15/03/2025
#គ្រាន់តែឮដំណឹងស្ត្រីម្នាក់អៀវ សព កូន ដង្ហើយហៅ ឱ្យគេជួយ..នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន....
លោក កៀង លក្ស័ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន លោកបានតាំងមន្ត្រីក្រោមឱវាទ ស្រាវជ្រាវ ចុះទៅពិនិត្យភ្លែតជាបន្ទាន់ ថែមទាំង ផ្តល់ជូនថវិកា គៀងគរ រកជំនួយផ្សេង ជូនស្ត្រីដ៏កម្សត់ម្នាក់នោះភ្លែត
ខណ្ឌចំការមន:
👉ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦:៣០នាទី
ដោយមានករណីកូនស្រី ស្ត្រីអាណាថាម្នាក់ បានស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ម្តាយក៏បានលើកអៀវសពកូនស្រី ដើររកអោយគេជួយក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោយពីបានទទួលព័ត៌មាននិងភ្លាម ។
លោក កៀង លក្ស័ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានចាត់កម្លាំងជួយអន្តរាគមន៍ហៅរថយន្តសង្រ្គោះ និងជួយបញ្ជូនសពទៅកាន់វត្តចាក់អង្រែក្រោមដើម្បីធ្វើបុណ្យតាមប្រពៃណី ក្នុងនោះដែរដោយមើលឃើញពីជីវភាពខ្វះខាតរបស់ក្រុមគ្រួសារសព លោក កៀង លក្ស័ បានជួយឧបត្ថម្ភ ទឹកប្រាក់ចំនួន ជាបឋម មុនដំបូង 60ម៉ឺនរៀល សម្រាប់ទិញក្តាមឈូស 40ម៉ឺន សំរាប់ចូលបុណ្យ (សរុប ១លានរៀល) ចំពោះលោកអធិការខណ្ឌចំការមន ក៏បានចូលរួមជាបច្ច័យចំនួន ២០០,០០០រៀល លោកចៅសង្កាត់ចំនួន ៤០០,០០០រៀល និងលោកមេប៉ុស្តិ៍ផ្សារដើមផ្កូវ ចំនួន ១០០,០០០រៀល ដើម្បីជួយសំរាលបន្ទុកនៃក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ជាចុងក្រោយ នេះ លោកសុំថ្លែងអំណរគុណ ដល់បងប្អូនសប្បុរសជនផ្សេងៗ ទៀត ដែលបានផ្ដល់អំណោយ ដល់ក្រុមការងាររបស់លោក បានយ៉ាងឆាប់រហ័ស នឹងទាន់ពេលវេលា ក្នុងការជួយដល់ស្ត្រីដ៏កម្សត់ម្នាក់នេះផងដែរ។