The Life-ដំណើរជីវិត

The Life-ដំណើរជីវិត ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก The Life-ដំណើរជីវិត, ครีเอเตอร์วิดีโอ, Bangkok.

12/08/2025

👉លោក ស៊ាន បូរ៉ាត ត្រូវបានផ្អាកមុខងារ ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ😢😢

👉ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែសីហា បាន...
12/08/2025

👉ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែសីហា បានចេញសេចក្តីសម្រេចមួយ ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពី ACU បានចាប់ផ្តើមការស៊ើបអង្កេត លោក ស៊ាន បូរ៉ាត និង លោកឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបើកការស៊ើបអង្កេតលើ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោកឧត្តមសេនីយ៍ឯក ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធករណីឆបោកដ៏ធំក្នុងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ។

ក្នុងសំណុំរឿងនៅតុលាការខេត្តសៀមរាប លោក ស៊ាន បូរ៉ាត និង លោក ស ថាវី គឺ ជាសាក្សី តែក្នុងសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ អ្នកទាំង២ គឺ ជាជនសង្ស័យ ។

តើ លោក ស៊ាន បូរ៉ាត និង លោក ស ថាវី នឹងត្រូវបានឃាត់ខ្លួនជាផ្លូវការបញ្ជូនទៅតុលាការដែរឬទេ ? សូមបងប្អូនតាមដានបន្តទៀតទាំងអស់គ្នា ៕
..........................
អ្នកតាមដាន
Brilliant City World Group-ប្រ៊ីលាន សុីធីវើល គ្រុប
Brilliant Skin Care / ប្រ៊ីលាន ស្គីនឃែរ
សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC
ឧកញ៉ា ឡេង ចាន់ណា - Oknha Leng Channa
Phon Samean ផុន សាមាន
Samdech Thipadei Hun Manet, Prime Minister of Cambodia
ដំណើរ ជីវិត
Panha T-Shirts
Vanny Ya Online Shop
Follow The Fish

👉ប្រសាសន៍ទាំងស្រុងរបស់ "  #សម្តេច " នាយករដ្ឋមន្ត្រីកម្ពុជា👏ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្...
07/08/2025

👉ប្រសាសន៍ទាំងស្រុងរបស់ " #សម្តេច " នាយករដ្ឋមន្ត្រីកម្ពុជា
👏ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។

ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។

ភាគីកម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

03/08/2025

#សូមអោយបងប្អូនដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ទាំងអស់គ្នា👏❤️

👉សេចក្តីប្រកាសព័ត៌មាន៖ កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះរបស់កម្ពុជា🇰🇭

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

👏ប្រសាសន៍ផ្ទាល់របស់ "  #សម្តេច "សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺ...
01/08/2025

👏ប្រសាសន៍ផ្ទាល់របស់ " #សម្តេច "
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។

នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។

ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។

The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%). This is great news for the people and the economy of Cambodia to continue develope our nation.

I would like to express my thanks to President Donald Trump for his initiative and decisive leadership in securing immediate and unconditional ceasefire between Cambodian and Thai military forces, and for continuing to monitor the implementation of the ceasefire directly, until permanent peace and normalization of relations between Cambodia and Thailand is achieved in the future. In addition, President Trump has shown understanding and support for Cambodia by providing the opportunity to further strengthen economic development and trade relations between Cambodia and the United States.

During my phone conversations with President Donald Trump on July 26 and 28, I emphasized the importance of peace and development in Cambodia, as our country has only recently emerged from a prolonged conflict that lasted more than 500 years. On that occasion, I also requested that President Trump consider lowering the tariff rate on Cambodian exports to the US to a favorable level, which would allow Cambodia to continue develope and improve the living standards of the Cambodian people.

President Donald Trump expressed his deep personal sympathy and interest in Cambodia’s painful history, as well as sincere desire towards helping Cambodian people achieve peace and also supporting Cambodia’s national development. In response to my request regarding tariff reduction, President Trump told me on July 28 that he would review the case and will make you (Cambodia) happy. Today, His Excellency has decided to reduce the tariff rate on Cambodian exports to the United States to 19%.

I would like to take this opportunity to praise our Cambodian negotiating team on tariffs with the United States, led by Deputy Prime Minister Sun Chanthol, and all involved parties who have worked diligently on tariff negotiations with the United States, which have contributed significantly to this excellent outcome.

#ហ៊ុនម៉ាណែត
#កម្ពុជា

30/07/2025

មេទ័ពកម្ពុជា៖ តើអស់លោកឈឺចាប់ទេ, នៅពេលមានបទបញ្ជាឈប់បាញ់ហើយ តែគេបែរជាប្រើល្បិចអាក្រក់បែបនេះ? 🇰🇭

ប្រភព : FN 🇰🇭(ព្រះវិហារ)៖ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ...
30/07/2025

ប្រភព : FN
🇰🇭(ព្រះវិហារ)៖ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ មហាអំណាចដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕

29/07/2025

After completing the filming and editing of this video, we received news that our Prime Minister, Samdech Moha Borvor Thipadei Hun Manet, is attending peace talks in Malaysia today to address the deadly border conflict with Thailand. The talks—co-organized by the United States, with participation from China and hosted by ASEAN Chair Malaysias to seek an immediate ceasefire.

We pray for a successful negotiation and lasting peace between both nations.

Our message as citizens remains the same: we call on the international community, especially media outlets, to report responsibly, ask the hard questions, and present both sides of the story. We urge for full transparency through neutral third-party mediation, as called by our government, where evidence can be examined fairly and impartially to lay the foundation for peace that endures.

We wish Samdech Moha Borvor Thipadei Hun Manet and his delegation safe travels, productive dialogue, and a peaceful return home. We thank him for his unwavering commitment to justice and peace for Cambodia.




ខ្ញុំសូមគោរពនិង កាន់ទុក្ខដល់ វីរកងទ័ព ដែលបានពលីជីវិត ក្នុងសមរភូមិ ដ៏អង់អាច ខ្ញុំនឹងចង់ចាំទុកនូវ វីរៈភាពដ៏អង់អាចមួយនេះ💝🇰🇭...
29/07/2025

ខ្ញុំសូមគោរពនិង កាន់ទុក្ខដល់ វីរកងទ័ព ដែលបានពលីជីវិត ក្នុងសមរភូមិ ដ៏អង់អាច ខ្ញុំនឹងចង់ចាំទុកនូវ វីរៈភាពដ៏អង់អាចមួយនេះ💝🇰🇭❤️

ប្រសិនជាមានរូបភាពរបស់វីរកងទ័ព មួយណាបានដាក់ខុស សូមCmmនៅខាងក្រោយ អរគុណច្រើន...!!!❤️🇰🇭💝

27/07/2025

ប្រាសាទព្រះវិហារ 🇰🇭 បេតិកភណ្ឌពិភពលោក ត្រូវបានរងការខូចខាត ដោយសារសង្រ្គាមឈ្លានពានពីកងទ័ពថៃ.❌

កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ដោយនៅព្រឹកថ្ងៃទី២៧ ខ...
27/07/2025

កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ដោយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ, សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ សូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញនេះ!

On the morning of July 27, 2025, invading Thai forces continued their deliberate assault on the sacred Preah Vihear Temple, a UNESCO World Heritage Site that the international community has a duty to safeguard. The Thai military launched a fresh armed incursion, deploying heavy artillery and firing directly at the temple complex, resulting in extensive and irreparable damage to multiple sections. We categorically and unequivocally condemn this blatant act of cultural vandalism and military aggression.

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Life-ដំណើរជីវិតผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์