JP Law Office JP Law Office is committed to justice protection — safeguarding the rights, interests, and future of every client through professional legal services.

https://www.facebook.com/share/1HJ3rgtfaW/?mibextid=wwXIfr
13/08/2026

https://www.facebook.com/share/1HJ3rgtfaW/?mibextid=wwXIfr

ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:០០នាទី ។

ជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅស្ថិតនៅបុរីML ផ្ទះ លេខ១ ផ្លូវ លេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្ត យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាកា...
22/07/2026

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្ត យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

https://www.moj.gov.kh/

ប្រកាសស្ដីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង
17/07/2026

ប្រកាសស្ដីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង

https://www.facebook.com/share/1Cj2nZMG2e/?mibextid=wwXIfr
01/06/2026

https://www.facebook.com/share/1Cj2nZMG2e/?mibextid=wwXIfr

ក្រសួងវប្បធម៌ បញ្ជាក់ថា ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ ក្នុងពិធីមង្គលការទេ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា បញ្ជាក់ថា ការរប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ជាសកម្មភាពគួរចៀសវាង ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការនិងការបំពេញការងារ ដែលរបៀប ប្រើប្រាស់ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យស្តីពីសញ្ញាស័ក្តិ និងឯកសណ្ឋាននៃសមាជិករាជរដ្ឋាភិបាល និង អនុរដ្ឋលេខាធិការ និងព្រះរាជក្រឹត្យស្តីពីរូបសញ្ញារដ្ឋបាល សញ្ញាស័ក្តិ និងឯកសណ្ឋានមន្ត្រីនៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីក្រមការ ព្រមទាំងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សូមអំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធី អាពាហ៍ពិពាហ៍ទៅតាមលំអានក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងសូមពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ឱ្យត្រូវទៅតាមប្រភេទពិធី។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនផ្តល់សេវាកម្មនិងអ្នកពាក់ព័ន្ធ សាធារណជនទូទៅ និងបងប្អូនប្រជាពលរដ្ឋដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ កូនចៅ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិយើងឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕

#មន្រ្តីរាជការ #មង្គលការ #ទឹកដីខ្មែរ

សេចក្តីណែនាំ
01/06/2026

សេចក្តីណែនាំ

វិធានស្តីពីរបៀបរបបការងារផ្ទៃក្នុងរបស់ក្រុមអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
09/05/2026

វិធានស្តីពីរបៀបរបបការងារផ្ទៃក្នុងរបស់ក្រុមអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JP Law Officeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์