
14/01/2024
អ្នកគួរតែដឹង៖ លោកStephen Chow (ឈ្មោះជាភាសារចិន: 周星馳, Chow Sing-Chi) កើតថ្ងៃទី22 ខែ06 ឆ្នាំ1962 លោក Stephen Chow គឺជាអ្នកសម្តែង អ្នកដឹងនាំរឿង អ្នករៀបចំឆាក ជាផលិតករភាពយន្ត និង ជាទីប្រឹក្សានយោបាយ របស់គណបក្ស Chinese People's Political Consultative Conference។
លោក Stephen Chow ឬ ទិន ហ្វី (ឈ្មោះនិយមតាមការហៅរបស់ខ្មែរ) គឺជាតារាសម្តែងដែលប្រជាជនខ្មែរជាច្រើនធ្លាប់បានស្គាល់ និង ទស្សនានូវវីដេអូភាពយន្តដែលគាត់ផលិត។ គាត់ជាតារាសម្តែងដែលទទួលបានពានរង្វាន់ និង មេដាយសរសើរជាច្រើនប្រភេទ។ មិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ គឺស្ទើរតែពាសពេញពិភពលោកតែម្តង គឺសុទ្ធតែស្គាល់លោកចូវម្នាក់នេះ ថាជាតួសម្តែងក្រមិចក្រមើម និង ធ្វើឱ្យអ្នកទស្សនាសើចឡើងហារទឹកភ្នែកក៏មានដែរ។