15/04/2025
មនុស្សប្រុសដែលចាស់ទុំ
-គាត់ដឹងនូវតួនាទីរបស់គាត់ ជាបង្គោល សម្រាប់គ្រួសារទាំងមូល
-គាត់ឱ្យតម្លៃប្រពន្ធគាត់ និងមិនពាក់ព័ន្ធ ស្រីញីខាងក្រៅ ព្រោះដឹងថាគ្មានប្រយោជន៍
-គាត់ទុកគ្រួសារ ប្រពន្ធកូនសំខាន់ជាងមិត្តភក្តិ ព្រោះគាត់បានដឹងថា មានតែប្រពន្ធ និងកូនខ្លួនប៉ុណ្ណោះអាចកុំដរ គាត់ដល់ដង្ហើមចុងក្រោយបាន
-គាត់តែងផ្ដល់អតិភាព ទទួលយកគំនិតប្រពន្ធ មិនមែនគាត់ខ្លាចប្រពន្ធទេ តែជាការគោរព ឱ្យតម្លៃប្រពន្ធគាត់
-គាត់មិនខឹងស្រែកឡូឡា ឬដណ្ដើមឈ្នះប្រពន្ធឡើយ ព្រោះគាត់ដឹងថាវាជាទង្វើរបំផ្លាញអារម្មណ៌ល្អៗក្នុងគ្រួសារ
-គាត់មិនប្រកាន់ការងារ ស្រី ឬប្រុសឡើយ ព្រោះគ្រប់កិច្ចការ គឺសុទ្ធតែជាប្រយោជន៍រួមក្នុងគ្រួសារ ហើយគាត់តែងជួយការងារដល់ប្រពន្ធ ព្រោះនេះជាការបង្កើនភាពស្និទ្ធស្នាល និងជាគំរូល្អដល់កូន
-គាត់ទៅណាមកណា គោរពពេលវេលា ព្រោះគាត់ដឹងថា ខ្លួនមានប្រពន្ធ កូនទន្ទឹងចាំផ្លូវ នៅឯផ្ទះ
-គាត់ខិតខំធ្វើការងារបង្កើនប្រាក់ចំណូលគ្រួសារ
-គាត់តែងលៃលកពេលវេលា សម្រាប់ជូនប្រពន្ធកូនលំហែរ
-គាត់មានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យគ្រួសារមួយ មានសុភមង្គល និងស្នាមញញឹម ព្រោះទាំងនេះជាការសបញ្ជាក់អំពីសមត្ថភាព របស់គាត់ជាប្ដី