Political Views Promote human rights and genuine democracy in the Kingdom of Cambodia

បើមិនដែលចូលសាលានាយទាហានទេ កុំនិយាយ ៖ ហេតុអ្វី?រ៉ូស្សីអត់លាក់បំពួនពីការដាក់ពង្រាយទ័ព ជាប់ប្រទេសអ៊ុយក្រែន ហើយក៏អត់លាក់អំពី...
01/06/2025

បើមិនដែលចូលសាលានាយទាហានទេ កុំនិយាយ ៖ ហេតុអ្វី?
រ៉ូស្សីអត់លាក់បំពួនពីការដាក់ពង្រាយទ័ព ជាប់ប្រទេសអ៊ុយក្រែន ហើយក៏អត់លាក់អំពីការរើសទាហាន និងក៏អត់លាក់ពីអាវុធទំនើប ដែលរ៉ូស្សីមាននោះដែរ។ មានន័យថាម៉េច? មានន័យថា ៖ ថតបង្ហោះទៅ បង្ហោះតាមចិត្តស្រឡាញ់ទៅ បើជួយអួត​ថែម​ឱ្យ​ផង កាន់តែល្អប្រសើរ ប៉ុន្តែរ៉ូស្សីអត់បង្ហាញផែនការប្រយុទ្ធនិងយុទ្ធសាស្ត្រយោធារបស់គេដល់ប្រទេសសត្រូវរបស់គេទេ រួមទាំងកងទ័ពរបស់ខ្លួនឯង និងប្រទេសអ៊ុយក្រែនផង។ មានន័យថាម៉េច? ហាស! (១) រ៉ូស្សីអត់បង្ហាញផែនការឈ្លានពានអ៊ុយក្រែនទៅកូនទាហានរ៉ូស្សីខ្លួនឯងនោះទេ (២) រ៉ូស្សីអត់បង្ហាញរបៀបឈ្លានពានអ៊ុយក្រែនទេ ។ល។
ថ្ងៃ ២៤ ខែកុម្ភៈ ២០២២ នាំទ័ពដ៏ច្រើនចូលឈ្លានពានអ៊ុយក្រែន ដែលកូនទាហានរ៉ូស្សីត្រឹមតែដឹងថា "ធ្វើសមយុទ្ធគ្រាប់ពិត"។ ហេតុអ្វីរ៉ូស្សីបរាជ័យក្នុងការលេបអ៊ុយក្រែនតាមការគ្រោង ដែលថាខ្លួនអាចវាយយកតែក្នុង 72 ម៉ោង?
ចម្លើយគឺ ៖ (១) រ៉ូស្សីប្រើយុទ្ធសាស្ត្រចាស់ដដែលៗ ដែលធ្លាប់ប្រើឈ្នះនៅក្នុងការលេបប្រទេស Georgia, Moldova, Estonia, Latvia, Lithuania, Poland, Finland, និង Afghanistan, (២) មេទ័ពអ៊ុយក្រែនធ្លាប់បានសិក្សាពីផែនការនិងយុទ្ធសាស្ត្រ ដដែលនោះ កាលនៅរៀនក្នុងប្រទេសរ៉ូស្សី ដូច្នេះ ៖
ជំនាន់លោកហ្សលឹនស្គី គាត់បានដឹកនាំរៀបផែនការនិងយុទ្ធសាស្ត្រ "មួយចំនួន" មិនមែន "តែមួយ" ទេ... ដើម្បីទប់និងកំចាត់។ ដូចបានគិតទុកមែន រ៉ូស្សីបានវាយកាន់កាប់វាលយន្តហោះដ៏ធំរបស់អ៊ុយក្រែន ដើម្បីដាក់ទ័ព និងវាយពង្រីកទៅចាប់ដៃជាមួយទ័ពថ្មើជើង ដែលកំពុងតែរំកិល មានប្រវែង ៤០ គីឡូម៉ែត្រ (ច្រើនណាស់) ក្នុងបំណងវាយចូលទីក្រុងគាវ។
មេទ័ពអ៊ុយក្រែនដឹង ព្រោះជា​ផែនការនិងយុទ្ធសាស្ត្រដដែលដែលពួកគេបានរៀននៅរ៉ូស្សី។ ចុងក្រោយ កងទ័ពថ្មើជើង មិនមែនជាឧបសគ្គច្រើនទេ សម្រាប់អ៊ុយក្រែន។ ទឹកដីអ៊ុយក្រែន ក្លាយជាកន្លែងកិនសាច់ទាហានរ៉ូស្សី (Meat Grinders)។
យន្តហោះនិងរថក្រោះរបស់រ៉ូស្សីច្រើនណាស់ ច្រើនហួសពីការគិតទុកជាមុន ប៉ុន្តែរបៀបប្រយុទ្ធរបស់រ៉ូស្សីនៅដដែល ព្រោះតែញ៉ាមធ្លាប់ឈ្នះរាប់មិនអស់។ រ៉ូស្សីបានចូលក្នុងផែនការនិងយុទ្ធសាស្ត្ររបស់​អ៊ុយក្រែនវិញម្តង។ ប្រទេសអ៊ុយក្រែនបានក្លាយជាកន្លែងដុតរថក្រោះនិងរថយន្តរបស់រ៉ូស្សី ដុត​ដូចក្រដាស់ជាច្រើនរយគ្រឿងភ្លាមៗ។ យន្តហោះត្រូវបានបាញ់ទម្លាក់លែងហ៊ានហោះដោយបំពាន។ កងទ័ពរ៉ូស្សីនៅក្នុងវាលយន្តហោះ ក៏ស្លាប់គរជើង និងទាហានសល់ពីស្លាប់ បានរត់យកតែអាយុ ទៅជ្រកតាមភូមិ។ ទាហានរ៉ូស្សីវង្វេងផ្លូវព្រោះការប្តូរទិសផែនទីប្រទេសរបស់អ៊ុក្រែន ហើយរ៉ូស្សីបានបាត់បង់ការគ្រប់គ្រងផ្ទៃមេឃ ដែលធ្វើឱ្យកងទ័ពដ្រូូនរបស់អ៊ុយក្រែន អាចបើកភ្នែកឃើញសត្រូវគ្រប់កន្លែង ទោះជានៅក្នងបង្គន់ជុះអាចម៍ក៏ដោយ។
មកដល់ថ្ងៃនេះ រ៉ូស្សីបាត់បង់កងទ័ពជិត ១ លាននាក់ហើយ ខ្វះតែបន្តិចបន្ទួចប៉ុណ្ណោះ។ សារុបមក បើអ្នកមិនចេះ គួរតែកុំធ្វើចេះ ប៉ុន្តែបើមានអ្នកចេះ គួរតែបើកផ្លូវឱ្យគេចូលរួមកសាងប្រទេសជាតិផង ...

នៅតែឆ្ងល់ថា ខ្មែរក្រហមសម្លាប់ខ្មែរ ដែលជាជាតិសាសន៍ខ្មែរខ្លួនឯងក្នុងពេល ៣ ឆ្នាំអស់ ៣ លាននាក់ ហើយខ្មែរក្រហមមាន​ផែនការសម្លាប...
12/10/2024

នៅតែឆ្ងល់ថា ខ្មែរក្រហមសម្លាប់ខ្មែរ ដែលជាជាតិសាសន៍ខ្មែរខ្លួនឯងក្នុងពេល ៣ ឆ្នាំអស់ ៣ លាននាក់ ហើយខ្មែរក្រហមមាន​ផែនការសម្លាប់បង្ហើយចុងក្រោយណានោះថែមទៀត? ចង់សួរពួកខ្មែរក្រហមថា​ តើអ្នកណាដឹងនិងនិយាយអំពីផែនការចុងក្រោយរបស់ខ្មែរក្រហមនេះ? បើសម្លាប់ខ្មែរអស់មែន តើផែនការបន្ទាប់របស់ខ្មែរក្រហម គឺជាអ្វីទៅ? តើខ្មែរក្រហមចង់បានអ្វីចុងក្រោយ ក្រោយពីសម្លាប់ខ្មែរអស់? នេះជាអាថកំបាំង ដែលខ្មែរច្រើននាក់ចង់ដឹងនិងសិក្សាលើចំណុចនេះផងដែរ?

បើយើងចិញ្ចឹមឆ្កែនិងឆ្មារតាំងពីតូចៗឱ្យចេះរស់ជាមួយគ្នា ទោះក្នុងតម្លៃណាក៏ដោយ វាអត់ចេះខាំគ្នាសម្លាប់ទេ និងទោះក្នុងតម្លៃណាក៏ដ...
26/09/2024

បើយើងចិញ្ចឹមឆ្កែនិងឆ្មារតាំងពីតូចៗឱ្យចេះរស់ជាមួយគ្នា ទោះក្នុងតម្លៃណាក៏ដោយ វាអត់ចេះខាំគ្នាសម្លាប់ទេ និងទោះក្នុងតម្លៃណាក៏ដោយ វាចែកគ្នារស់យ៉ាងសុខសាន្ត ទោះពេលខ្លះ ទោះក្នុងតម្លៃណាក៏ដោយ ឆ្កែសុខចិត្តចាញ់ ហើយឆ្មារ ទោះក្នុងតម្លៃណាក៏ដោយ មិនលាក្រចកទះមុខឆ្កែដែលធ្លាប់រស់នៅជាមួយគ្នាឱ្យរបួសដែរ និងជាចុងក្រោយ ទោះក្នុងតម្លៃណាក៏ដោយ វាបន្តរស់នៅជាមួយគ្នាយ៉ាងសប្បាយ ...

អ្នកនឹងបានគេងលក់ស្រួល https://www.youtube.com/watch?v=CwfphTy75bE&list=PLqH1jZnrqJoA59ymGdqruzSyMtWLZDHT9 សូមចុចស្តាប់ ន...
24/09/2024

អ្នកនឹងបានគេងលក់ស្រួល https://www.youtube.com/watch?v=CwfphTy75bE&list=PLqH1jZnrqJoA59ymGdqruzSyMtWLZDHT9 សូមចុចស្តាប់ និងធ្មេចភ្នែក​របស់អ្នក និងគេងឱ្យបានស្កប់ស្កល់ចុះ

SOVANNARA MEY YOUTUBE CHANNEL🎶Please kindly help "Subscribe, Like, Share, Follow, and/or Comments"🎵 SONGS BEFORE 1975 (All sentimental songs) https://www...

តើ​បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយមជាអ្នកណា? បុគ្គលដែលមានទស្សនៈនយោបាយ ឬសាសនាជ្រុលនិងយម ជាពិសេស បុគ្គល ក្រុមបុគ្គល អង្គការ...
22/09/2024

តើ​បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយមជាអ្នកណា? បុគ្គលដែលមានទស្សនៈនយោបាយ ឬសាសនាជ្រុលនិងយម ជាពិសេស បុគ្គល ក្រុមបុគ្គល អង្គការ ឬមន្ត្រីមានអំណាចដឹកនាំរដ្ឋ​មួយ បានធ្វើការតស៊ូមតិដោយបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិ ឱ្យបង្កើតអំពើហិង្សា ឬសកម្មភាពជ្រុលនិយមផ្សេងទៀតដោយបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិ ដើម្បីកំទេចក្រុមតស៊ូមតិអហិង្សា។ បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយម មានលក្ខណៈប្រហាក់ប្រហែលនឹងជនផ្តាច់ការដែរ និងជ្រកជាមួយជនផ្តាច់ការ ហើយពួកជ្រុលនិយម បោះជំហានឆ្ពោះទៅការបង្កើតក្រុមភេរវកម្មពេញលេញ ឬគាំទ្រដល់ភេរវកម្មអន្តរជាតិ និងអាចប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ជាតិ ឬឯកជនរបស់ខ្លួន។

ពួកជ្រុលនិយម មានអាកប្បកិរិយាដែលបានធ្វើឡើងដើម្បីបន្ថែមនូវគោលដៅណាមួយក្នុងចំណោមគោលបំណងធំចំនួន ៣ មានជាអាទិ៍ (១) បំផ្លាញប្រជាធិបតេយ្យនិងនីតិរដ្ឋ (២) បង្កើតការធ្វើទុកបុកម្នេញនិងបំភិតបំភ័យ និង(៣) បង្កើតការគ្រប់គ្រងតពូជ និងរូបនីយកម្មនិយម។ អាកប្បកិរិយារបស់ពួកជ្រុលនិយម ក៏ត្រូវតែបង្ហាញពីការរីកចំរើននៃមនោគមវិជ្ជាដោយផ្អែកលើសកម្មភាពហិង្សា ការស្អប់ និងការមិនអត់ឱនផងដែរ។

ពួកជ្រុលនិយម កើតពីភាពធូរលុងរបស់ច្បាប់នៃប្រទេសមួយ ឬមន្ត្រី និងសេដ្ឋី អាចដើរជាន់ច្បាប់ និងប្រើប្រាស់កម្លាំងប្រដាប់របស់ជាតិទៅការពារផលប្រយោជន៍ឯកជនរបស់ខ្លួន ប្រឆាំងជនស៊ីវិល ដោយការរឹបអូសដីធ្លី ការបំផ្លាញព្រៃឈើ និងការកាងជំនួញខុស​ច្បាប់ផ្សេងៗទៀតរបស់ខ្លួន។ ប្រទេសដែលគ្មាននីតិរដ្ឋ គ្មានការគោរពសិទ្ធមនុស្ស និងគ្មានប្រជាធិបតេយ្យពិតប្រាកដ រួមទាំងគ្មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ជាទូទៅត្រូវបានគ្រប់គ្រងដោយពួកជ្រុលនិយម។ ពួកជ្រុលនិយម ជាញឹកញាប់បំផ្លាញចលនា និងសរសៃឈាមប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស និងបំផ្លាញនីតិរដ្ឋរបស់ប្រទេស។

ឯកសាររបស់អង្គការសហប្រជាជាតិ បានបង្ហាញ ១១ ចំណុចនៃការបង្ការភាពជ្រុលនិយមនៅក្នុងប្រទេសមួយ chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://www.undp.org/sites/g/files/zskgke326/files/publications/Discussion%20Paper%20-%20Preventing%20Violent%20Extremism%20by%20Promoting%20Inclusive%20%20Development.pdf ផងដែរ។

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ...
06/09/2024

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ្គីតារ៍ខដ ដោយមិនអស់ប្រាក់អ្វីទាល់តែសោះ។ សូមចុច https://www.youtube.com/watch?v=HJ32xusOv5w&t=111s និងអ្នក​គ្រាន់តែគ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានត្រឹមត្រូវ នោះពេលវេលា នឹងប្រាប់ពីសមត្ថភាពតូរ្យតន្ត្រីរបស់អ្នក។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶This channel is created to help explorers to search for appropriate music education videos for music learning and musi...

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប...
02/09/2024

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប់ដូចគ្នានិងស្មើគ្នាទាំងអស់) ពេលនោះហើយ អ្នកអាចនឹងឃើញមនុស្សនិងមនុស្ស មនុស្សនិងសត្វ អាច​រស់នៅយ៉ាងសុខដុម និងថែរក្សាគ្នា​ទៅវិញទៅមកបានល្អណាស់។ ពេលយើងនឹងអាចឃើញថា គ្មានអ្នកណានឹងធ្វើបាប ឬធ្វើទុក្ខបុកម្នេញទៅលើអ្នកណាឡើយ។

ខ្ញុំនៅតែស្រម័យនឹងឃើញពេលដែលខ្ញុំបោះគ្រាប់ពោតឱ្យសត្វកុក (នៅក្រៅប្រទេស) ដែលសត្វកុកទាំងនោះ បានដើរមកកាន់តែគៀកនឹងជើងរបស់ខ្ញុំ ហើយរើសគ្រាប់ពោតស៊ី។ ខ្ញុំបានគិតថា នៅស្រុកខ្ញុំ ទោះមួយរយម៉ែត្រហើយក៏ដោយ គ្រាន់តែលើកដៃទៅរកសត្វប្រភេទនេះ ក៏សត្វកុកនេះរត់ហើរចែកជើងគ្នាដែរ។ ជាការពិតណាស់ វាបង្ហាញភាពសហាវព្រៃ​ផ្សៃរបស់មនុស្សនៅកម្ពុជា ដែលសត្វព្រៃមិនអាចសុំរស់នៅជាមួយបាន ព្រោះតែកាចភាពសាហាវ ភាពស្រេកឃ្លានមិនចេះឆ្អែត ភាពគ្មានច្បាប់ទម្លាប់ និងពុកផុយរលួយស្អុយ ...

រថយន្តបានចត និងចំហរទ្វារតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កូនសត្វក្តាន់ពីរក្បាលបានរត់​ចូលមកដេកក្នុងរថយន្ត។ គេសម្លឹងមើលម្ចាស់រថយន្ត ទំនងជាចង់និយាយថា "អ្នកអាចយករថយន្តមកចតនៅក្នុងកន្លែងដែលខ្ញុំធ្លាប់រស់នៅបាន តើហេតុអ្វីក៏ខ្ញុំមិនអាចចូលជ្រកក្នុងរថយន្តរបស់អ្នកបាន សូម្បីតែមួយរយៈខ្លីដែរនោះ ខ្ញុំសង្ឃឹមថា អ្ននកនឹងគោរពច្បាប់ដែលការពារសិទ្ធិរបស់ខ្ញុំ? សូមជួយបើម៉ាស៊ីនត្រជាក់ឱ្យពួកខ្ញុំផង តើបានទេ?" ម្ចាស់រថយន្តមិនខឹងទេ ប៉ុន្តែញញឹម សប្បាយ និងផ្តល់ចំណី ...

មនុស្សដែលមានសីលធម៌ល្អនិងខ្ពង់ខ្ពស់ខ្ជាប់ខ្ជួន និងប្រកាន់យកច្បាប់ល្អជាគោល នឹងមិនចេះនឹកគិតដល់ការកែប្រែ​ច្បាប់​ល្អ ឱ្យទៅជាច្បាប់អាក្រក់បានឡើយ។ នោះហើយវាជាពេលដែលយើងនឹងមិនអាចឃើញការកើតឡើងនូវទំនាស់រវាងមនុស្សនិងមនុស្ស និងរវាងមនុស្សនិងសត្វ​។

បើមើលរូបភាពនេះ និងសម្លឹងមកមើលពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសខ្មែរ អ្នកនឹងឃើញរឿងគិតស្មានមិនដល់ជាច្រើន ដែលខ្មែរខ្លះបានធ្វើវាឡើង ដោយមិនខ្លាចបាប មិនខ្មាស់អៀន និងមិនខ្វល់ពីអ្វីទាំងអស់។ អ្នកអាចអង្គុយសមាធិ និងគិតជាចំណុចៗនូវអ្វីខ្លះដែលអ្នកអាចឃើញនូវភាពសីលធម៌ និង ការសម្រេចចិត្តជាន់ឈ្លីច្បាប់ល្អៗរបស់ខ្មែរ និងថាតើពួក​អ្នកប្រព្រឹត្តភាពអសីលធម៌និងការរំលោភបំពានច្បាប់ទាំងនោះបានដោយរបៀបណា?

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និ...
01/09/2024

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និងចោទប្រកាន់លើលោកស្រីហាស៊ីណា។

ការចោទប្រកាន់ឡើងរហូតដល់ ៧៥ ករណីប្រឆាំងជន​ផ្តាច់លោកស្រី ហាស៊ីនា ក្នុងនោះរួមមាន (១) មនុស្ស​ឃាត (២) បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ (៣) ប្រល័យ​ពូជ​សាសន៍ (៤) ការចាប់ពង្រត់ និងាករធ្វើឱ្យបាត់ខ្លួន​មនុស្សដោយបង្ខំ (Forced Disappearances) ដែលជាអំពើរំលោភច្បាប់សិទិ្ធមនុស្សអន្តរជាតិដ៏ធ្ងន់ធ្ងរ (៥) ទារុណកម្ម ដែលអំពើនេះត្រូវបានហាមឃាត់ជាដាច់ខាតក្រោមច្បាប់សិទិ្ធមនុស្សអន្តរជាតិ។ បន្ថែមលើនេះទៀត តុលាការក្នុងប្រទេសក៏កំពុងតែស៊ើបអង្កេតករណីជាច្រើនទៀតរបស់លោកស្រីនិងជនពាក់ព័ន្ធ ក្នុងនោះមានក្រុមប៉ូលីសសម្ងាត់ និងអង្គរក្ស ផងដែរ ...

ที่อยู่

40 Soi Phetchaburi 15, Thanon Phaya Thai, Ratchathewi, Bangkok 10400
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Political Viewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์