R.ONE TV NEWs ព័ត៌មានច្បាស់ការណ៍ក្នុងស្រុក
(1)

26/08/2026

មក ម៉ូយៗ ធានាថាគុណភាព ល្អឡានស្អាត

សមត្ថកិច្ចខណ្ឌដូនពេញ បង្កា/បការជួ/ញដូរការចែ/កចាយនិងការប្រើប្រាស់គ្រឿ/ងញៀ/ននៅប្លុកតាន់ប៉ានិងដាក់គោលដៅបន្តទៀត ២៦/០៨/២៦
26/08/2026

សមត្ថកិច្ចខណ្ឌដូនពេញ
បង្កា/បការជួ/ញដូរការចែ/កចាយនិងការប្រើប្រាស់គ្រឿ/ងញៀ/ននៅប្លុកតាន់ប៉ានិងដាក់គោលដៅបន្តទៀត ២៦/០៨/២៦

26/08/2026

បើករថយន្តលឿនដូចហោះក្នុងស្ថានភាពស្រវឹងបុករះរថយន្តនិងម៉ូតូរងការខូចខាត

ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងលឿនដូចហោះម៉ាកRANGE ROVEពាក់ស្លាកលេខភ្នំពេញ2BI-1698បុកគូទរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក BYDពាក់ស្លាកលេខភ្នំពេញ2BR-9148 រុញទៅបុកកិនម៉ូតូមួយគ្រឿងទៀតម៉ាកប៊ីតពាក់ស្លាកលេខភ្នំពេញ1HD-0068រងការខូចខាតយ៉ាងដំណំ

ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ៥៨P ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅយប់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បាននាំខ្លួនអ្នកបើកបររថយន្តបង្ករទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ

25/08/2026

👉កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ
សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រះចកក៏ដូច ជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ បានស្មោះបង្ក្រាបយុវវ័យដែលបានបំពាក់បំពង់ស៊ីម៉ាំងកៃច្នៃសំឡេងឮៗខ្លាំងធ្វើឲ្យប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
កម្លាំងសមត្ថកិច្ចអភិវឌ្ឍន៍ច្បាប់នៅតំបន់បឹងកក់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពសឧត្តមសេនីយ៍ឯកជួនណារិនជាស្នងការនិងស្នងការរងរាជធានីភ្នំពេញ។
ស្ថិតក្នុងមូលដ្ឋាន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅវេលាម៉ោង៨:៣៨នាទីយប់ត្រូវនឹងថ្ងៃទី២៤ខែសីហាឆ្នាំ ២០២៦

25/08/2026

👉នាវេលាម៉ោង៤ព្រឹកថ្ងៃអង្គារទី២៥ ខែសីហាឆ្នាំ២០២៦
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅរង្វង់មូលទុរ៉េន(ទល់មុខនិងធនាគារABAតែម្ដង)ទឹកដីក្រុងកំពតរវាងរថយន្តមាក់ហ្វតហ្នឹងម៉ូតូសង់ត្រីម០១៤///ឮសូថាម្ចាស់ម៉ូតូបាក់ជើងហើយរថយន្តរត់ចេញពីរកន្លែងកើតហេតុហើយ.

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាយប់ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦...
25/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាយប់ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះ ត្រួតពិនិត្យទីតាំង សង្ស័យមានបទល្មេីស អនឡាញ ស្គេម Online Scams
ចំនួន ០២ ទីតាំងជាលទ្ធផល៖ -ទីតាំង ទី១ ស្ថិតនៅ ផ្លូវ បេតុង ក្រុមទី០៥ ភូមិ សាមគ្គី សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ក្នុងនោះរកឃេីញជន ជាតិខ្មែរសរុប ចំនួន០៣នាក់ (ស្រី ០២នាក់ ) ស្ថិតនៅ ក្នុង បន្ទប់ ជួលលេខ A01 ប្រព្រឹត្តិ បទល្មេីស អនឡាញ ស្គេម Online Scams និងចែកចាយសុីមកាតក្រៅប្រទេស ដោយនៅក្នុងប្រតិបត្តិការរកឃេីញទូរស័ព្ទ ចំនួន ៤៥គ្រឿង លេខស៊ីម កាត ចំនួន ១៥៤ស៊ីម។

-ទីតាំង ទី២ ស្ថិតនៅ ផ្ទះ លេខWB១៣០ ផ្លូវលេខ៣ ក្រុមទី១០ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះរកឃេីញជន ជាតិ ម៉ាឡេស៊ី សរុប ចំនួន០១នាក់ (ស្រី ០០នាក់ ) សង្ស័យ ថា ប្រព្រឹត្តិ បទល្មេីស អនឡាញ ស្គេម Online Scams និងរថយន្ត១គ្រឿងម៉ាក BYD ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2954 ម៉ូតូ ចំនួន ០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៥៤០គ្រឿង ម៉ូនីទ័រចំនួន ១៤គ្រឿង កុំព្យូទ័រALL IN ONE ចំនួន១០គ្រឿង CPU ចំនួន២១គ្រឿង លិខិតឆ្លងដែន ចំនួន០៧ក្បាល សុីមកាតបរទេសមួយចំនួនធំ ដុំWI-FI ចំនួន០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង បានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី។

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍនភាព...
24/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ និងស្ថានភាពទឹកទន្លេសាបដែលកំពុងឡើងយ៉ាងគំហុក ។ តមក លោកអភិបាលខណ្ឌ បានចុះសំណាលសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាកផងដែរ ។

ខណៈចុះពិនិត្យស្ថានភាពទឹក លោកអភិបាលខណ្ឌ បានណែនាំប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ សូមបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន ជៀសវាងការលង់ទឹក ឆ្លងចរន្តអគ្គិសនី និងសត្វអសិរពិស ជាពិសេសចំពោះកុមារតូចៗ និងមនុស្សចាស់ និងត្រូវថែរក្សាសុខភាពតាមរយៈការអនុវត្តអនាម័យបីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជាប់ជានិច្ច៕

24/08/2026

ជនសង្ស័យ ឆេង ភារុណ កំពុងរៀបចំបែបបទឆ្លងដែនត្រឡប់ចូលកម្ពុជាវិញ...

ជនសង្ស័យឈ្មោះ ឆេង ភារុណ កំពុងរៀបចំបែបបទឆ្លងដែន ដើម្បីត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញ ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងរង់ចាំទទួលយក ដើម្បីបន្តនីតិវិធីតាមច្បាប់។

បើតាមព័ត៌មានបឋម ជនសង្ស័យខាងលើបានត្រឡប់មកដល់តំបន់ព្រំដែននៅវេលាម៉ោងប្រមាណ ២៣៖០០នាទីយប់ ប៉ុន្តែដោយសារពេលវេលាយប់ជ្រៅ ខាងភាគីវៀតណាមបានផ្អាកការឆ្លងដែនជាបណ្តោះអាសន្ន ដោយឱ្យសម្រាកនៅផ្ទះជួលមួយកន្លែងក្បែរនោះមួយយប់ រង់ចាំពេលព្រឹក ទើបរៀបចំបែបបទ និងអនុញ្ញាតឱ្យឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជាវិញ។

ក្នុងនោះ ភាគីវៀតណាមបានធានាមើលខុសត្រូវជនសង្ស័យខាងលើ ដើម្បីមិនឱ្យមានការបាត់ខ្លួន ឬគេចខ្លួន មុនពេលបំពេញបែបបទឆ្លងដែនរួចរាល់។

បន្តិចទៀតនេះ បន្ទាប់ពីជនសង្ស័យ ឆេង ភារុណ បំពេញបែបបទឆ្លងដែនរួច នឹងត្រូវបានដឹកបន្តយកមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនសមត្ថកិច្ច និងបន្តនីតិវិធីតាមផ្លូវច្បាប់។

ព័ត៌មានលម្អិតនឹងជម្រាបជូនបន្ត នៅពេលមានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ច៕

(ពីខ្ញុំប៊ុនធឿនហៅខ្លាពីរ)

បន្ទាប់​ពី​មាន​សំណូមពរ​ពី​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អោយ​ជនដៃដល់​...
23/08/2026

បន្ទាប់​ពី​មាន​សំណូមពរ​ពី​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អោយ​ជនដៃដល់​ឈ្មោះ​ ឆេង​ ភារុន​ ចូលសារភាពហេីយ​វិលត្រលប់​ពី​ប្រទេស​វៀតណាម​ មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ អនុវត្តន៍​ច្បាប់​ចំពោះ​ទង្វើ​របស់​ខ្លួន​ នៅ​ព្រឹកថ្ងៃទី​ ២៤​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ត្រលប់​មកវិញ​ហើយ​ ។

គិតត្រឹម​ម៉ោង​ ៦:៣០នាទី​ ព្រឹក​នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ ចូលមកកម្ពុជា​តាម​ប៉ុស្តិ៍​អន្តរជាតិ​បាវិត​ ដោយ​មាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ រង់ចាំ​ទទួល​យកមក​អនុវត្តន៍​និតិវិធី​តាមផ្លូវច្បាប់​ ។

ព្រះវិហារ ដឹក ស្បៀងជូន បងៗ
23/08/2026

ព្រះវិហារ ដឹក ស្បៀងជូន បងៗ

ที่อยู่

Bangkok
1200

เบอร์โทรศัพท์

+855972243399

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ R.ONE TV NEWsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์