News 3C ⏳️Loading.....

កម្ពុជា ថៃ និងចិន ជួបប្រជុំត្រីភាគីនៅប្រទេសចិន ដើម្បីដោះស្រាយវិវាទព្រំដែនសេចក្តីលម្អិត៖ ក្រោមការសម្របសម្រួលពីភាគីចិន នៅព...
29/12/2025

កម្ពុជា ថៃ និងចិន ជួបប្រជុំត្រីភាគីនៅប្រទេសចិន ដើម្បីដោះស្រាយវិវាទព្រំដែន

សេចក្តីលម្អិត៖ ក្រោមការសម្របសម្រួលពីភាគីចិន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី នៅមណ្ឌលយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលឱ្យមានការផ្លាស់ប្តូរមតិប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់ អំពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង និងស្តារសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃឡើងវិញ។

មុនកិច្ចប្រជុំនេះផងដែរ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះ ដែលបានផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់សារជាថ្មីនូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការដោះស្រាយរាល់វិវាទ និងជម្លោះនានាតាមរយៈមធ្យោបាយសន្តិវិធី កិច្ចសន្ទនា និងការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិននេះ បានប្រព្រឹត្តទៅក្នុងខណៈដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើការឈប់បាញ់ជាបន្ទាន់ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ភាគីទាំងពីរនឹងរក្សាទីតាំងបច្ចុប្បន្នរៀងៗខ្លួន និងរក្សាភាពអត់ធ្មត់ក្នុងរយៈពេល ៧២ ម៉ោង ខណៈដែលភាគីថៃបានសន្យាថានឹងដោះលែងទាហានចំនួន ១៨ នាក់ ដែលខ្លួនបានចាប់ខ្លួន។

05/08/2023

Welcome 🧠

ที่อยู่

BATTAMBANG
Bangkok
020302

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ News 3Cผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์