18/05/2024
ការពិតខ្ញុំជាតោអត់ចេះខាំ🤪
👉 ត្រូវចងចាំថាខ្លួនឯងជានរណា: តោ ជាស្តេចសត្វ ខ្លាំងអស់លើសត្វណាៗទាំងអស់ ។
ដូច្នេះ អ្នកត្រូវចងចាំថាអ្នកជានរណា កុំអោយជួបបញ្ហាបន្តិចបន្តួចគិតថាខ្លួនឯងបរាជ័យ
👉 គ្រប់គ្នាមិនមែនជាគូប្រកួតទាំងអស់នោះទេ : ពេលឆ្កែបបួលខាំ បើព្រមប្រកួត ត្រឹមឈ្នះឆ្កែវាគ្មានតម្លៃ
យើងក៏ដូចគ្នា មិនមែននរណា ក៏អាចឈ្លោះជាមួយយើងនោះទេ ពេលខ្លះធ្វើចាញ់មិនមែនយើងកំសាកទេ តែយើងមិនត្រូវបន្ថាបតម្លៃខ្លួនយើងជាមួយមនុស្សចរឹកឆ្កែ
👉 មិនត្រូវបង្ហាញសមត្ថភាពគ្រប់កន្លែងនោះទេ : គួរដឹងកន្លែងណាបង្ហាញឬទ្ធិ កន្លែងណាមិនគួរបង្ហាញ ព្រោះកន្លែងខ្លះមិនអោយតម្លៃសមត្ថភាពយើងនោះទេ ។
👉 សម្លឹងគោលដៅច្បាស់លាស់: សត្វតោ ពេលចេញរកចំណីមិនងាយភ្លាត់ ទោះចំណីនោះមានមាឌធំជាងខ្លួន10ដង(ដំរី) កំលាំងខ្លាំងជាង5ដង(ដំរីទឹក) រត់លឿនជាងខ្លួន ក៏មិនដែលបោះបង់គោលដៅ ។ តោតែងតែគិតថាពួកវាជាអាហារថ្ងៃត្រង់ដែលវាអត់មិនបាន ។
យើងក៏ដូចគ្នា ពេលចេញរកស៊ី នៅក្នុងពិភពជំនួញ មានគូសត្រូវខ្លាំងជាងយើង លុយច្រើនជាងយើង ឆ្លាតជាងយើង ថោកទាបគ្រប់បែបយ៉ាង តែយើងមិនត្រូវចុះចាញ់នោះទេ ផ្តោតគោលបំណងនឹងសម្លឹងគោលដៅច្បាស់លាស់ យើងពិតជាអាចសំរេចបាន ។
👉 សម្លឹងទៅលើដើម្បីរកពន្លឺបង្ហាញផ្លូវ: តោតែងតែសម្លឹងទៅលើមេឃ ដើម្បីរកពន្លឺមកបង្ហាញផ្លូវជានិច្ច ។
យើងក៏ដូចគ្នា នៅពេលអ្នកវង្វេងរកផ្លូវជោគជ័យមិនឃើញ អ្នកត្រូវសន្លឹករកអ្នកណាអាចដឹកនាំអោយអ្នកមករកផ្លូវត្រូវវិញ ។
ធម្មជាតិមានពន្លឺទើបមានភាពស្រស់បំព្រង ជីវិតជោគជ័យរបស់យើងត្រូវតែមានការបង្ហាញផ្លូវពីបុគ្គលដែលស្គាល់ផែនទីច្បាស់