06/09/2024
រៀនធ្វេីចិត្ត រៀនដោះលែង រៀនលែងហួងហែង រៀនលែងទាមទារ និងបង្ខំអ្វីៗគ្រប់យ៉ាង។ អ្វីៗឱ្យវាទៅតាមដំណេីរទៅចុះ បង្ខំក៏គ្មានន័យ ទាមទារក៏មិនធ្លាប់ទទួលបាន ហួងហែងក៏គ្មានអ្វីបានមកវិញដែរ។
រស់នៅក្នុងជីវិតធម្មតា ពឹងលេីខ្លួនឯង ត្រូវសេីចក៏សេីច ត្រូវយំក៏យំ ពេលឃ្លានក៏រកអីញ៉ាំខ្លួនឯង ពេលអផ្សុកក៏កំដរខ្លួនឯងទៅ ។ ឈប់រំពឹងចង់បានអ្វីពីនរណាម្នាក់ទៀត គ្មានអ្វីធំជាងខ្លួនឯងឡេីយ ហេីយក៏ឈប់យកក្តីសុខទៅផ្ញេីនឹងអ្នកដទៃ ព្រោះរឿងទាំងឡាយខ្វល់ពីគេពេកឈឺចាប់តែខ្លួនឯងទេ ត្រូវរៀនផ្តល់ក្តីសុខឱ្យខ្លួនឯង គ្មានគេក៏អាចរស់បាន