Share for Health Our provide the best quality medicine and device� Drug Store

09/09/2026

ធ្លាប់​បួស​បា​ន​3វស្សា​ ងាក​ទៅ​កាន់​សាសនា​ដទៃ​
សូម​ពិចារណា​ មុន​និង​ជឿ​អ្វី​មួយ​
ព្រះពុទ្ធសាសនា #ព្រះពុទ្ធសាសនាថ្លៃថ្លាជានិច្ច

09/09/2026

ដី​សម​ និង​ ដី​សុខ​
Credit: Phin Sokhim

07/09/2026

លុយ​ជា​របស់​ក្រៅ​ខ្លួន​ តែ​បេី​អត់​លុយ​វា​មិន​ស្រួល​ក្នុង​ខ្លួន​🙏

30/07/2026

ពេលកេីត​ទុក្ខ​ រឺបាក់​ទឹក​ចិត្ត​កុំ​ភ្លេច​ព្រះ​ធម៌
#ព្រះពុទ្ធ​ជា​គ្រូពេទ្យ​ ព្រះ​ធម៌ជា​ឱសថ

04/07/2026

ពេល​កេីត​ depression គួរ​ពិចារណា​ធម៌​អ្វី​?
#មេរៀន​អភិធម្ម

24/06/2026

អាការ ទាំង​៣២

ដៃគូ​ជីវិត​ សម័យ​នេះ​មិន​មែន​មេីល​ត្រឹម​តែ​សុភាព​រាបសា​ គិត​ថា​ល្អ​គ្រប់​គ្រាន់​នោះទេ​ វា​ជា​ចំណុច​ឆកល្វែង​ ដែល​គិត​ថា​ប...
15/06/2026

ដៃគូ​ជីវិត​ សម័យ​នេះ​មិន​មែន​មេីល​ត្រឹម​តែ​សុភាព​រាបសា​ គិត​ថា​ល្អ​គ្រប់​គ្រាន់​នោះទេ​ វា​ជា​ចំណុច​ឆកល្វែង​ ដែល​គិត​ថា​ប៉ុណ្ណឹង​គឺ​គ្រប់​គ្រាន់​ហើយ​ ។ ការពិត​ មានចំណុច​ជាច្រើនដែល​ខ្វះ​ខាត​ ដូចជា​ ឧស្សាហ៍​ព្យាយាម​ ចេះ​តស៊ូ​ ត្រូវ​ការ​ភាព​ក្លាហាន​ មិន​បោះបង់​ សំខាន់​ហ៊ាន​ប្រឈម​មុខ​ និង​បញ្ហា​ជាមួយគ្នា​ ទោះជួប​ឧបសគ្គ​ច្រើន​ដង​ កុំ​ចុះចាញ់​ នេះ​ទេីប​ជា​ដៃគូ​ជីវិត​ ។
ពីមុនខ្ញុំ​គិត​ថា​ខ្លួនឯង​ពូកែ​ ខ្ញុំ​អាច​រ៉ាប់រង​បាន​គ្រប់​យ៉ាង​ តែ​ពេល​ជួប​បញ្ហា​ច្រើន​ទៅៗ​ ចាប់​ផ្ដើម​មាន​អារម្មណ​ថាហត់​នឿយ​ និង​មាន​សម្ពាធ​ខ្លាំង​ ទេីប​ខ្ញុំ​ដឹង​ថា​ ដៃគូ​ជីវិត​ ត្រូវ​ការ​ជួយបំពេញ​គ្នា​ទៅវិញទៅមក​ ។​ បរាជ័យ​លើក​ទី​មួយ​ចាត់​ទុក​ជា​មេរៀន​សំរាប់​ទៅ​ថ្ងៃ​ក្រោយ​ ត្រូវ​ចាំ​ថា​យេីង​មិន​អាច​នៅ​ជួយដោះ​ស្រាយ​គ្រប់​បញ្ហា​ អោយ​មនុស្ស​គ្រប់​គ្នា​បាន​ទេ​ ត្រូវទុក​អោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ រៀន​ធ្វើ​ រៀន​ដោះស្រាយ​ខ្លះ​ ទេីប​ពួក​គេ​អាច​រឹងមាំ​បាន​ បេី​ថ្ងៃ​ណា​មួយគ្មាន​អ្នក​ក៏ពួក​គេ​អាច​រស់នៅ​បាន​ដោយ​រឹងមាំ​ ។
#បទពិសោធន៍​ជីវិត

13/06/2026

ក្តី​សុខ​របស់​គ្រហស្ថ​ មាន​4យ៉ាង

13/06/2026

ការ​ជឿ​ខុស​ គឺជា​បាប​
#ព្រះពុទ្ធសាសនានឹងសង្គម

12/06/2026

លោកធម៌ ៨ គឺជារបស់ ឬធម្មជាតិដែលមានប្រចាំលោក ដែលមនុស្សសត្វនៅលើលោកនេះតែងតែជួបប្រទះជៀសមិនផុត ទោះបីជាចង់ ឬមិនចង់ក៏ដោយ។
លោកធម៌ទាំង ៨ ប្រការនោះ ចែកចេញជាពីរផ្នែកគឺ ផ្នែកដែលជាទីគាប់ចិត្ត (ខាងល្អ ៤) និងផ្នែកដែលមិនជាទីគាប់ចិត្ត (ខាងអាក្រក់ ៤) ដែលតែងតែកើតមានឆ្លាស់គ្នាជាគូៗ រួមមាន៖

១. មានលាភ (ការទទួលបានទ្រព្យសម្បត្តិ ផលប្រយោជន៍ ឬចំណូលផ្សេងៗ)

២. អត់លាភ ឬ សាបសូន្យលាភ (ការបាត់បង់ទ្រព្យសម្បត្តិ ខាតបង់ ឬវិនាសទ្រព្យ)

៣. មានយស (ការទទួលបានបុណ្យស័ក្តិ ឋានៈ តួនាទី ឬកេរ្តិ៍ឈ្មោះល្បីល្បាញ)

៤. អត់យស ឬ សាបសូន្យយស (ការធ្លាក់បុណ្យស័ក្តិ ធ្លាក់ឋានៈ ឬបាត់បង់អំណាចកេរ្តិ៍ឈ្មោះ)

៥. សរសើរ (ការទទួលបានពាក្យសរសើរ លើកតម្កើង និងការផ្តល់តម្លៃពីអ្នកដទៃ)

៦. និន្ទា (ការទទួលរងនូវការស្តីបន្ទោស ការនិន្ទាឈ្នានីស ឬការតិះដៀល)

៧. សុខ (សេចក្តីសុខកាយ សប្បាយចិត្ត និងមានភាពសុខសាន្ត)

៨. ទុក្ខ (សេចក្តីទុក្ខលំបាកកាយ ឈឺចាប់ និងសេចក្តីសោកសៅខូចចិត្ត)

ចំណុចសំខាន់បំផុតដែលព្រះពុទ្ធទ្រង់បង្រៀនអំពី លោកធម៌ ៨ គឺការយល់ដឹងពី ភាពមិនទៀងទាត់ (អនិច្ចំ) នៃធម្មជាតិទាំងនេះ

- ពេលជួបលោកធម៌ខាងល្អ (មានលាភ មានយស សរសើរ សុខ)៖ មិនត្រូវត្រេកអរ ឬវង្វេងរហូតដល់ភ្លេចខ្លួន ព្រោះរបស់ទាំងនេះអាចនឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយ។
- ពេលជួបលោកធម៌ខាងអាក្រក់ (អត់លាភ អត់យស និន្ទា ទុក្ខ)៖ មិនត្រូវកើតទុក្ខទោមនស្ស បាក់ទឹកចិត្ត ឬអស់សង្ឃឹមឡើយ ព្រោះភាពលំបាកទាំងនេះក៏មិននៅស្ថិតស្ថេររហូតដែរ វានឹងកន្លងផុតទៅវិញ។

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Share for Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์