06/04/2025
អ្នកធ្វើ មិនយល់អារម្មណ៍អ្នកទទួល
ពេលខ្លះអ្នកធ្លាប់ទទួលបានតែអារម្មណ៍សុវត្ថិភាព ដូចនេះហើយអ្នកមិនដឹងថា អារម្មណ៍មិនសុវត្ថិភាពនោះបែបណាទេ។
✍️នៅពេលដែលដៃគូររបស់អ្នកប្រច័ណ្ឌ
ពេលដែលមនុស្សជាទីស្រលាញ់របស់អ្នកប្រច័ណ្ឌអ្នក នឹងនារីម្នាក់ទៀត ចូរធ្វើរឿងត្រឹមត្រូវ… ឃ្លាតឆ្ងាយពីនារីដែលធ្វើអោយនាងមានអារម្មណ៍អសន្តិសុខ។ អ្នកមិនចាំបាច់ពន្យល់ ឬការពារខ្លួនអ្នកជាមួយនឹងឃ្លាដូចជា "អ្នកកំពុងប្រកាន់ហួងហែងពេក ឬអ្នកចង្អៀតចង្អល់ពេក" ឬ "យើងគ្រាន់តែជាមិត្ត" ឬ "វាមិនមានន័យអ្វីទេ"។
ផ្ទុយទៅវិញ ចូរឱបក្រសោបអារម្មណ៍របស់ពួកគេ ហើយនិយាយថា..យល់ព្រម ខ្ញុំនឹងជៀសនៅឱ្យឆ្ងាយពីគេ ដើម្បីកុំឱ្យអ្នកគិតច្រើន"។
និយាយផងដែរថា "ប្រសិនបើនោះជាអ្វីដែលធ្វើឱ្យបេះដូងអ្នកស្ងប់ ខ្ញុំនឹងធ្វើវា។ ប៉ុន្តែត្រូវចាំថា: ខ្ញុំនឹងមិនដែលដោះដូរដំណែងអ្នក នៅក្នុងចិត្តខ្ញុំជាមួយនរណាម្នាក់ឡើយ។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលខ្ញុំស្រឡាញ់។
ព្រោះបើអ្នកពិតជាស្រឡាញ់គេ អ្នកនឹងមិនឲ្យគេដេកឈឺចាប់ តឹងចិត្ត ឬពោរពេញដោយមន្ទិលឡើយ។ អ្នកនឹងជ្រើសរើសបង្ហាញពួកគេជារៀងរាល់ថ្ងៃថាពួកគេជាមនុស្សតែម្នាក់ក្នុងចិត្តរបស់អ្នក។ ដោយសារតែស្នេហាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ វានិយាយអំពីការសម្រេចចិត្ត និងសកម្មភាពដែលបង្ហាញថាអ្នកឱ្យតម្លៃលើអារម្មណ៍របស់គេប៉ុណ្ណា❤️💗✍️
Credit Rathana
រក្សាសិទ្ធ Rathana