Bros Mao Dharma is for everyone !

21/06/2026

មនុស្សជាតិ បង្កើតគ្រួសារដោយហេតុផលជាច្រើន ដូចជា ការបន្តពូជ ការបន្តវង្សត្រកូល ការរស់នៅជាគូដោយសេចក្តីស្រឡាញ់ កាតព្វកិច្ចសង្គម និងទំនៀមទម្លាប់ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ គ្រួសារគឺជាមូលដ្ឋាននៃសង្គម និងជាកន្លែងដែលមនុស្សរៀនអំពីទំនួលខុសត្រូវ សីលធម៌ និងការរស់នៅរួមគ្នាដោយសុខ។

បើមើលតាម [ធម្មវិន័យ] ការបង្កើតគ្រួសារមិនមែនជាគោលដៅចុងក្រោយនៃជីវិតឡើយ។ វាជាផ្នែកមួយនៃជីវិតគ្រហស្ថ ដែលនៅស្ថិតក្នុងវដ្តសង្សារ និងអាស្រ័យលើតណ្ហា ការប្រាថ្នា និងការប្រកាន់ជាប់។ល។ មនុស្សចង់មានគូ ចង់មានកូន ចង់បន្តវង្សត្រកូល ឬចង់ទុកកេរដំណែលឱ្យអ្នកជំនាន់ក្រោយ សុទ្ធតែជាហេតុដែលធ្វើឱ្យជីវិតបន្តវិលវល់ក្នុងការកើត ចាស់ ឈឺ និងស្លាប់។

នេះមិនមែនមានន័យថា [ព្រះពុទ្ធ] ចាត់ទុកគ្រួសារជារឿងអាក្រក់នោះទេ។ ផ្ទុយទៅវិញ សម្រាប់ជីវិតជាគ្រហស្ថ គ្រួសារគឺជាកន្លែងអនុវត្តសេចក្តីស្រឡាញ់ ការលះបង់ ការអត់ធ្មត់ និងទំនួលខុសត្រូវ។ល។ ប៉ុន្តែ [ព្រះពុទ្ធ] បង្រៀនឱ្យយល់ថា ប្តី ប្រពន្ធ កូនចៅ ទ្រព្យសម្បត្តិ និងអ្វីៗទាំងអស់ សុទ្ធតែស្ថិតក្រោមច្បាប់នៃ [អនិច្ចំ ទុក្ខំ និងអនត្តា]។

សរុបរួម បើមើលតាមជីវិតលោកិយ ការបង្កើតគ្រួសារគឺជាការបន្តជីវិត បន្តមនុស្សជាតិ និងបង្កើតសង្គមឲ្យ​គង់វង្ស។ ប៉ុន្តែបើមើលតាម [ធម្មវិន័យ] វាគ្រាន់តែជាផ្នែកមួយនៃវដ្តសង្សារ ដែលដរាបណានៅមានតណ្ហា និងការប្រកាន់ជាប់ជំពាក់ ទុក្ខក៏នៅតែបន្តឥតល្ហែ។

#ទស្សន:នៃជីវិត

23/11/2025

គ្មានមិត្តប្រុស គ្មានបញ្ហា។ គ្មានមិត្តស្រី ក៏គ្មានបញ្ហា។ ប៉ុន្តែបើគ្មានលុយ ទេ នោះជាបញ្ហាធំ។

ការមានមិត្តប្រុស ឬមិត្តស្រី គឺជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែលុយគឺជាអ្វីសំខាន់សម្រាប់ជីវិត។

ចូរប្រឹងប្រែងរៀនសូត្រ ធ្វើការដោយភាពឆ្លាតវៃ និងរស់នៅដោយភាពរីករាយជាមួយអ្វីដែលមាន កុំលោភលន់ហួសប្រមាណ។

No boyfriend, no problem. No girlfriend, no problem. But no money, that’s serious problem.

Having a partner is your personal choice, however money is essential for life.

Therefore, work hard, learn wisely, and live joyfully with what you have. Don’t let the greed steal your peace.

ព្រះត្រៃបិដកទាំង១១០ក្បាល 🙏🙏🙏
30/01/2025

ព្រះត្រៃបិដកទាំង១១០ក្បាល 🙏🙏🙏

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bros Maoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์