Chbarmon Times -ច្បារមនថាមស៍

Chbarmon Times -ច្បារមនថាមស៍ ពត៌មានថ្មីៗ ទាន់ហេតុការណ៍ ច្បាស់លាស់ និងមានទំនុកចិត្ត
https://t.me/cbTimes

31/10/2025

ករណីគ្រោះថ្នាក់ចរាចរណ៍នៅជិតមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វេលាម៉ោង 13:40 នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
វីដេអូពេញ👇

កូនៗយកឡានសាំងយ៉ុងដឹកឪពុកឈឺទៅពេទ្យ បើកលឿនជ្រុលដល់ផ្លូវកោង ធ្លាក់ចូលទឹកទន្លេ រកឃើញសព៣នាក់ និងសង្គ្រោះបាន ២ នាក់។  កើតឡើងនៅ...
31/10/2025

កូនៗយកឡានសាំងយ៉ុងដឹកឪពុកឈឺទៅពេទ្យ បើកលឿនជ្រុលដល់ផ្លូវកោង ធ្លាក់ចូលទឹកទន្លេ រកឃើញសព៣នាក់ និងសង្គ្រោះបាន ២ នាក់។
កើតឡើងនៅវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ២៩ តុលា ២០២៥ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

30/10/2025

ក្រុងប៉ោយប៉ែត៖ ក្រុមក្មេងទំនើងចោលម្សៀតទាំងនេះដេញកា!..ប់ គ្នារហូតដល់ក្នុងផ្ទះ យ៉ាងអាណាធិបតេយ្យ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
30/10/2025

 #សេចក្ដីជូនដំណឹងអគ្គិសនីកំពង់ស្ពឺ នឹងផ្អាកការផ្គត់ផ្គង់ចរន្ត អគ្គិសនីជាបណ្តោះអាសន្ននៅតំបន់បន្ទប់អគ្គិសនីមួយចំនួន ដើម្បី...
30/10/2025

#សេចក្ដីជូនដំណឹង
អគ្គិសនីកំពង់ស្ពឺ នឹងផ្អាកការផ្គត់ផ្គង់ចរន្ត អគ្គិសនីជាបណ្តោះអាសន្ននៅតំបន់បន្ទប់អគ្គិសនីមួយចំនួន ដើម្បីឲ្យក្រុមការងារបច្ចេកទេសអនុវត្តការងារទាញខ្សែកាប OPGW 1x90mm² និងកែសម្រួលខ្សែបណ្តាញ ២២គីឡូវ៉ុល ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

១-នៅថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥

(ក). ចន្លោះពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ ម៉ោង ១៧:០០នាទីល្ងាច នៅលើខ្សែបណ្តាញ GS13/F7

- ស្រុកភ្នំស្រួច:
តំបន់បន្ទប់អគ្គិសនីមួយចំនួន ដែលស្ថិតនៅក្នុងផ្នែកខ្លះនៃឃុំមហាសាំង ។

២-នៅថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥

(ក). ចន្លោះពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ ម៉ោង ១៧:០០នាទីល្ងាច នៅលើខ្សែបណ្តាញ GS13/F7

- ស្រុកភ្នំស្រួច:

តំបន់បន្ទប់អគ្គិសនី P102, P458, P694 ដែលស្ថិតនៅក្នុងផ្នែកខ្លះនៃឃុំ

មហាសាំង ឃុំគិរីវ័ន្ត ។

(ខ). ចន្លោះពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ ម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅលើខ្នែងខ្សែបណ្តាញ GS13/F7

- ស្រុកសំរោងទង: តំបន់បន្ទប់អគ្គិសនីមួយចំនួន ដែលស្ថិតនៅក្នុងផ្នែកខ្លះនៃឃុំកាហែង ។

ប្រជាពលរដ្ឋក្រុងច្បារមន សូមប្រញ៉ាប់ឡើងខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលមានទីលំនៅ ក្នុងភូមិសាស្រ្តក្រុងច្បារមន នៅថ្ងៃចន្ទ ទី...
30/10/2025

ប្រជាពលរដ្ឋក្រុងច្បារមន សូមប្រញ៉ាប់ឡើង

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលមានទីលំនៅ ក្នុងភូមិសាស្រ្តក្រុងច្បារមន នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល(រការធំ,កណ្តោលដុំ,ស្វាយក្រវ៉ាន់) កំពុង និងបន្តផ្តល់សេវាសាធារណះជូនប្រជាពល់រដ្ឋ( ថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ)នៅភូមិសាស្រ្តខាងលើ។

តើអ្នកយល់យ៉ាងណាដែរ?✍️តោះចូលរួមខមិន.
30/10/2025

តើអ្នកយល់យ៉ាងណាដែរ?
✍️តោះចូលរួមខមិន.

ករណីបាក់ស្ពាននៅខេត្តក្រចេះនៅព្រឹក​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ រថយន្ត​ដឹក​ដំឡូងមីមួយ​គ្រឿង​បាន​ដឹកលេីសទម្ងន់​ បេីក...
30/10/2025

ករណីបាក់ស្ពាននៅខេត្តក្រចេះ

នៅព្រឹក​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ រថយន្ត​ដឹក​ដំឡូងមីមួយ​គ្រឿង​បាន​ដឹកលេីសទម្ងន់​ បេីកឆ្លងស្ពាន​បាឡេ​ព្រែកឆ្លូង​ នៅ​ឃុំ​ ក្រញូង​សែន​ជ័យ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ បណ្ដាលអោយបាក់​មិនអាច​ធ្វេី​ដំណេីរបាន​ ។

ហេតុការណ៍នេះ​មិនបង្ករគ្រោះថ្នាក់ដល់​មនុស្សទេ​ប៉ុន្តែ​ អ្នកបេីកបរ​ និង​ ព្រូឡាន​ បានរត់​គេចខ្លួនបាត់​ក្រោយកេីតហេតុ​ ។

ករណីលាក់ទុកអាវុធខុសច្បាប់ ប្រភេទ​ អាកា៤៧ AK​4​7​កំពង់ស្ពឺ៖​ កំលាំងនគរបាល​ ដឹកនាំដោយលោ​កវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​អធិកា​រ...
24/10/2025

ករណីលាក់ទុកអាវុធខុសច្បាប់ ប្រភេទ​ អាកា៤៧ AK​4​7​

កំពង់ស្ពឺ៖​ កំលាំងនគរបាល​ ដឹកនាំដោយលោ​កវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​អធិកា​រនគរបាលស្រុកឱរ៉ាល់​ បានចុះដល់ដីចំការរបស់ឈ្មោះ ផែ ផល ហៅ ស្វិត ភេទប្រុស អាយុ៥៦ឆ្នាំ នៅចំ​ណុ​ចជើងភ្នំម្រេចស្ថិតនៅភូមិ អូរអ​ញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវត្រួត​ពិនិត្យរដ្ឋបាល​ ដោយបានរកឃើ​ញអា​វុធចំនួន២ដើម
-​ ប្រភេទ​ អាវុធ AK ស្វាយបត់ មួយដេីម​ (លេខ​ ០៧៧៦៧)​ គុណភាព​ 70%​
-​ ប្រភេទអាវុធកែឆ្នៃ ១ដើម​ -​ បង់ចំនួន១
-​ គ្រាប់ប្រភេទ​ អាវុធAK47ចំនួន៤គ្រាប់

ជនសង្ស័យបានឆ្លើយសារភាពថាអាវុធAKនោះខ្លួនបានម​កពីឈ្មោះថុន សុខលួន នៅភូមិត្រពាំងអង្រ្គង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​ សមត្ថកិ​ច្ចបានបន្ដឃាត់​ឈ្មោះ​ ថុន សុខលួ​នយ​កមកអធិការដ្ឋាននគរបាលស្រុ​កឱរ៉ាល់ដើម្បីធ្វើការសាក​សួ​រ បានឆ្លើយសារភាពថាអាវុធប្រភេទ​AK​4​7​ ខ្លួនរើសបានពីលេីភ្នំ​ ហើយយ​កទៅលក់ឲ្យឈ្មោះ ផែ ផល ហៅ ស្វិត​ តំលៃ​ ៥០០,០០០រៀល (ហា​សិ​បម៉ឺនរៀល)​ ការសន្និដ្ឋានអាចជាអាវុធក្រុមជនល្មេីសលួចបរបាញ់សត្វតាមភ្នំ​ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចស្រុកឱរ៉ាល់បញ្ជូនម​ក​អធិការដ្ឋាននគរបាលស្រុកដេី​ម្បី​បន្ដនីតិវិធី​និងសំណូមពរដល់ប​ណ្ដា​អស់លោកដែលតែងតែចូលចិត្ដ​ដេី​របរបាញ់សត្វដោយបំពានច្បាប់​ ករណីសមត្ថកិច្ចស្រាវជ្រាវរកឃេី​ញនឹងមិនអត់ឱនជាដាច់ខាតនិង​ចំ​ណាត់ការផ្លូវច្បាប់តែម្ដង៕

ស្រុកគងពិសី ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៥០នាទី ក្រោយបាទទួលព័ត៌មានពីមហាជនថា នៅចំណុចខ្ទមផ្ទះចំការ ខាងជើងភូមិ...
21/10/2025

ស្រុកគងពិសី ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៥០នាទី ក្រោយបាទទួលព័ត៌មានពីមហាជនថា នៅចំណុចខ្ទមផ្ទះចំការ ខាងជើងភូមិបេង ឃុំស្តុក ស្រុកគងពិសី មានមនុស្សចេញចូល សង្ស័យមានប្រើប្រាស់គ្រឿងញៀន។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ខាត់ នៅ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់(តូច២.មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
យោងតាមចម្លើយសារភាព កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅចំណុចវត្តស្វាយចារ្យ ភូមិស្តុក ឃុំស្តុក ម៉ោង ១០:៣០នាទី ដែលមានជនសង្ស័យ ឈ្មោះ សំ សារុណ(ម៉ាប់) ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ប្រេងឆា ក្លែងក្លាយ ៥ យីហោ ដែល សារព័ត៌មាន វៀតណាម ចុះ ផ្សាយ កាលពី ពេល ថ្មី ៗ នេះដែល​មាន​ម៉ាក​ទាំង​៥ ពោល គឺ CHICA, TAMIN GO...
20/10/2025

ប្រេងឆា ក្លែងក្លាយ ៥ យីហោ ដែល សារព័ត៌មាន វៀតណាម ចុះ ផ្សាយ កាលពី ពេល ថ្មី ៗ នេះដែល​មាន​ម៉ាក​ទាំង​៥ ពោល គឺ
CHICA,
TAMIN GOLD,
GOLDMAX,
TOT
និង​ម៉ាក MEGAFOOD ។
20/10/2025

ដំណឹងស្វែងរកម៉ូតូ  #ករណីឆបោក ជនបរទេសម្នាក់នេះបានខ្ចីម៉ូតូរបស់ខ្ញុំជិះ និងខ្ចីប្រាក់មួយចំនួន មិនឃើញយកមកឲ្យវិញនោះទេ។ បើបងប...
19/10/2025

ដំណឹងស្វែងរកម៉ូតូ
#ករណីឆបោក ជនបរទេសម្នាក់នេះបានខ្ចីម៉ូតូរបស់ខ្ញុំជិះ និងខ្ចីប្រាក់មួយចំនួន មិនឃើញយកមកឲ្យវិញនោះទេ។ បើបងប្អូនប្រទះឃើញម៉ូតូម៉ាក HONDA Dream 125 ផ្លាកលេខ ភ្នំពេញ 1CB-2715 និងជនបរទេសម្នាក់នេះសូមជូនដំណឹងទៅសមត្ថកិច្ចឬទាក់ទងតាមលេខទូរស័ព្ទ 087 321 699 នេះផង។

#ភ្នំពេញ1CB-2715 បាត់នៅខេត្តកំពង់ស្ពឺ

ที่อยู่

ซอย On Nut 29, Suan Luang
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chbarmon Times -ច្បារមនថាមស៍ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์