Tonight news ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Tonight news, บริษัทด้านสื่อ/ข่าวสาร, Bangkok.

28/02/2026

ពុកម៉ែបងប្អូនមើលចុះ តើពិភពលោកនេះនឹងទៅជាយ៉ាងណា?😢😭

28/02/2026

😭😭😢😢ម៉ីសស៊ីលធ្លាក់ចំកន្លែងជនស៊ីវិល😭😭

ពិភពលោកនេះ👏👏😢😢🥹🥹
28/02/2026

ពិភពលោកនេះ👏👏😢😢🥹🥹

ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិក...
28/02/2026

ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក

(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចមានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ខាងប្រភពពីមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារដែលត្រូវបានធ្វើឡើងប្រឆាំងអ៉ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នាជាមួយ​សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅទីក្រុងដូចជា Isfahan, Karaj, Kermanshah និងរដ្ឋធានីតេហេរ៉ង់។

ការវាយប្រហារនេះកើតមានឡើង ក្រោយពេលអាមេរិកនិងអ៉ីរ៉ង់ ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ ហើយនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង។

មន្រ្តីការពារជាតិអ៉ីស្រាអែលម្នាក់ បានអះអាងថា ប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំ អស់រយៈពេលច្រើនខែមកហើយ ក្រោម​កិច្ចសហការជាមួយទីក្រុងវ៉ាស៉ីនតោន ហើយកាលបរិច្ឆេទបើកការវាយប្រហារ គឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលអាមេរិកនិងអ៉ីរ៉ង់ កំពុងចរចាបញ្ហានុយក្លេអ៊ែរ អ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារ​លើអ៉ីរ៉ង់ ដែលបង្កទៅជា សង្រ្គាមរយៈពេល១២ថ្ងៃជាមួយទីក្រុងតេហេរ៉ង់ ហើយបណ្តាលឱ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញ។ កាលនោះ អាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ៕

28/02/2026

🇮🇷⚔️🇺🇸🇮🇱 BREAKING: អ៊ីរ៉ង់ទើបតែបាញ់មីស៊ីលឆ្ពោះទៅកាន់អ៊ីស្រាអែល ជាការសងសឹកប្រឆាំងនឹងការឈ្លានពានរបស់ស៊ីយ៉ូនីស និងអាមេរិក។

🙏សូមអភ័យទោសម្ចាស់រូបទុកជាមុន      រឿងរ៉ាវដ៏ហួសចិត្ត1   រម៉កពងទាកូនប៉ះឡាន ម្ចាស់ឡានទាសំណង ៣០ដុល្លា ចាំយូពេកយកពងទាកូន បោកច...
27/02/2026

🙏សូមអភ័យទោសម្ចាស់រូបទុកជាមុន រឿងរ៉ាវដ៏ហួសចិត្ត1 រម៉កពងទាកូនប៉ះឡាន ម្ចាស់ឡានទាសំណង ៣០ដុល្លា ចាំយូពេកយកពងទាកូន បោកចោលកាត់លុយ30$😢តើចំណេញអ្វី ដល់ខាងម្ចាស់ឡាន ? គាត់កំហុសដោយអចេតនា លើកលែងបានគួរតែអធ្យាស្រ័យ ទំហំលុយ 20 ~30$ ធ្វើសប្បុរសធម៌ជាមួយអ្នកក្រខ្សត់ជាងខ្លួន មិនបាន ? ក្ររងកាប្រមាទមើលងាយណាស់ 😭💔

24/02/2026

សង្ឃឹមថាពួកគាត់នឹងធ្វើការកែប្រែ ហើយខំប្រឹងរកស៊ី មើលថែកូនប្រពន្ធ ដូចដើមវិញចុះ ពុកម៉ែបងប្អូនត្រូវដឹងថា ច្បាប់គឺច្បាប់មិនថាអ្នកធំអ្នកតូចទេ ខុសគឺត្រូវតែទទូលទោសតាមច្បាប់ តែនេះមានសម្តេចទាំង២លោកមានមេត្តា ករុណា បានលើកលែងទោសអោយគាត់មានសរីភាពឡើងវិញ គាត់ក៏ធ្វើតាមសន្យា ដើម្បីអរគុណសម្តេច និងសូមទោសសម្តេច សូមសំណាងល្អ!👏

ទីបំផុត Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ(កណ្តាល)៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវប...
24/02/2026

ទីបំផុត Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ

(កណ្តាល)៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស២ឆ្នាំ តែអនុវត្ត៦ខែ៩ថ្ងៃប៉ុណ្ណោះ។

សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ៕

🔴BREAKING : លោកស្រីឆេង ស្រីរ័ត្ន ឬ Love Riya ត្រូវបានដោះលែងឱ្យមានសេរីភាព នៅថ្ងៃទី២៤ កុម្ភៈ ២០២៦នេះ បើយោងតាមស្វាមីលោកស្រី...
24/02/2026

🔴BREAKING : លោកស្រីឆេង ស្រីរ័ត្ន ឬ Love Riya ត្រូវបានដោះលែងឱ្យមានសេរីភាព នៅថ្ងៃទី២៤ កុម្ភៈ ២០២៦នេះ បើយោងតាមស្វាមីលោកស្រី ឆេង ស្រីរ័ត្ន បានបង្ហោះសារនៅមុននេះបន្តិច

🚨ឧទ្ធម្ភាគចក្រយោធាអ៊ីរ៉ង់ ធ្លាក់ចូលផ្សារ ស្លាប់មនុស្ស៤នាក់ប្រទេសអ៊ីរ៉ង់បានជួបហេតុការណ៍ដ៏រន្ធត់មួយ ដោយឧទ្ធម្ភាគចក្រយោធាមួ...
24/02/2026

🚨ឧទ្ធម្ភាគចក្រយោធាអ៊ីរ៉ង់ ធ្លាក់ចូលផ្សារ ស្លាប់មនុស្ស៤នាក់

ប្រទេសអ៊ីរ៉ង់បានជួបហេតុការណ៍ដ៏រន្ធត់មួយ ដោយឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ធ្លាក់ចូលផ្សារបន្លែផ្លែឈើ បណ្តាលឲ្យឆាបឆេះ សម្លាប់មនុស្សចំនួន៤នាក់។

តាមការផ្សាយរបស់សារព័ត៌មាន Independent នៅថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦, ហេតុការណ៍នេះកើតឡើងក្នុងខេត្ត Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់។

ទន្ទឹមនោះ សារព័ត៌មាន Mehr របស់អ៊ីរ៉ង់ក៏ផ្សាយដែរថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ឆក់យកជីវិតអ្នកបើកម្នាក់និងសហការីម្នាក់ និងអ្នកលក់បន្លែផ្លែឈើ២នាក់។

យ៉ាងណា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីប្រភេទឧទ្ធម្ភាគចក្រនៅឡើយទេ ខណៈមូលហេតុនៃការធ្លាក់ ក៏មិនទាន់ត្រូវបានបញ្ជាក់ដែរ៕

ប្រភព៖ Independent

កម្ពុជាស្វាគមន៍នាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE នាំភ្ញៀវបរទេសជាង ៥០០នាក់ មកកម្សាន្តនៅខេត្តព្រះសីហនុ
24/02/2026

កម្ពុជាស្វាគមន៍នាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE នាំភ្ញៀវបរទេសជាង ៥០០នាក់ មកកម្សាន្តនៅខេត្តព្រះសីហនុ

សម្តេចតេជោ ណែនាំឱ្យគ្រប់ក្រុមសម្តែង កែតម្រូវពាក្យសម្តី និងកាយវិការ ជៀសវាងប៉ះពាល់ដល់ការគោរពសក្ការៈរបស់សាសនាឥស្លាម ដើម្បីរ...
24/02/2026

សម្តេចតេជោ ណែនាំឱ្យគ្រប់ក្រុមសម្តែង កែតម្រូវពាក្យសម្តី និងកាយវិការ ជៀសវាងប៉ះពាល់ដល់ការគោរពសក្ការៈរបស់សាសនាឥស្លាម ដើម្បីរក្សាសុខដុមរមនាសាសនា

ที่อยู่

Bangkok
10100

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tonight newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์