Medicine L.D Hello ! I am a Bee la and admin and awner of Eii la.please click follow to video very week.

10. NEO(NEO-CODION) ១/ ការព្យាបាលឱសថនេះមានផ្ទុកសមាសធាតុបំបាត់ក្អក។ឱសថនេះសម្រាប់បំបាត់ក្អកស្ងួត និងក្អករលាកបំពង់កចំពោះមនុ...
08/09/2025

10. NEO(NEO-CODION)
១/ ការព្យាបាល
ឱសថនេះមានផ្ទុកសមាសធាតុបំបាត់ក្អក។
ឱសថនេះសម្រាប់បំបាត់ក្អកស្ងួត និងក្អករលាកបំពង់កចំពោះមនុស្សពេញវ័យ។

២/ ការហាមប្រើប្រាស់
ហាមប្រើចំពោះអ្នកមានប្រវត្តិអាល្លែកហ្ស៊ីទៅនឹងសមាសធាតុផ្សំណាមួយនៃ ឱសថនេះ
ចំពោះអ្នកក្អកហឺត ក្នុងករណីខ្សោយផ្លូវដង្ហើម ស្ត្រីបំបៅដោះកូន ជាទូទៅឱសថនេះហាមប្រើរួមផ្សំជាមួយជាតិអាល់កុល

៣/ កំរិតប្រើប្រាស់
- មនុស្សពេញវ័យ៖ ពិសាម្តង 1 គ្រាប់ ប្រសិនបើចាំបាច់ ត្រូវពិសាម្តងទៀត 6ម៉ោងក្រោយ តែហាមប្រើលើស4ដងក្នុងមួយថ្ងៃ។
- មនុស្សចាស់ជរា ឬករណីខ្សោយថ្លើម៖ បន្ថយកម្រិតប្រើមកពាក់កណ្តាលនៃ កម្រិតប្រើចំពោះមនុស្សពេញវ័យ
- ត្រូវប្រើតាមមាត់។ លេបជាមួយបរិមាណទឹកបន្តិច។ ត្រូវប្រើក្នុងរយះពេលខ្លី។

៤ ប្រតិកម្មឱសថ
មានអន្តរកម្មជាមួយជាតិអាល់កុលនិងឱសថបញ្ចេញស្លេស្មផ្សេងទៀត។

៥/ ការរក្សាទុក៖
-ក្នុងកន្លែងដែលមានសីតុណ្ហភាពក្រោម25°c

-កន្លែងមិនមានសំណើមនិងមិនឲ្យត្រូវនឹងពន្លឺថ្ងៃ

-ត្រូវទុកដាក់ឱសថឲ្យផុតពីដៃកុមារ

((ប្រសិនបើមានអាការខុសពីធម្មតាដូចជា ទល់លាមក ងងុយគេង វិលមុខ ចង្អោរ ប្រតិកម្មលើស្បែក ត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិត))

#ពេទ្យ_ឡូយ

8. Amlodipine ១.ការព្យាបាលជាឱសថប្រើសំរាប់ព្យាបាលជម្ងឺសម្ពាធឈាមឡើង ជម្ងឺចុកដើមទ្រូងរាំរៃ និង Vasospastic angina២. ការហាមប...
01/09/2025

8. Amlodipine
១.ការព្យាបាល
ជាឱសថប្រើសំរាប់ព្យាបាលជម្ងឺសម្ពាធឈាមឡើង ជម្ងឺចុកដើមទ្រូងរាំរៃ និង Vasospastic angina

២. ការហាមប្រើប្រាស់
ហាមប្រើចំពោះអ្នកធ្លាប់ងាយមានប្រតិកម្មជាមួយឱសថនេះ

៣. កំរិតប្រើប្រាស់
ឱសថលេបមុនពេលស្រស់ស្រូបអាហារ
* ជម្ងឺសម្ពាធឈាមឡើង :
- កំរិតចាប់ផ្តើមដំបូង គឺលេបម្តងពី ២.៥ ម.ក្រ ទៅ ៥ ម.ក្រ ក្នុង១ថ្ងៃ
- ចំពោះមនុស្សចាស់ជរា និងអ្នកមានសុខភាពទន់ខ្សោយ កំរិតដំបូងលេបម្តង ២.៥ម.ក្រ ក្នុង១ថ្ងៃ
- ជាធម្មតារយៈពេលនៃការប្រើឱសថត្រូវបង្កើនពី ៧ ដល់ ១៤ ថ្ងៃ រហូតដល់ សម្ពាធឈាមបានល្អប្រសើរ
- កំរិតធម្មតាចំពោះមនុស្សពេញវ័យ គឺលេបម្តងពី ៥ ទៅ ១០ម.ក្រ ក្នុង១ថ្ងៃ
* ជម្ងឺចុកដើមទ្រូង :
- កំរិតប្រើធម្មតា ចំពោះមនុស្សពេញវ័យ គឺលេបម្តងពី ៥ ទៅ ១០ ម.ក្រ ក្នុង១ថ្ងៃ
* អ្នកមានជម្ងឺខ្សោយតម្រងនោម និងខ្សោយថ្លើម :
- ចំពោះអ្នកជម្ងឺខ្សោយតម្រងនោមកំរិតប្រើធម្មតា
- ចំពោះអ្នកជម្ងឺខ្សោយថ្លើមកំរិតដំបូង លេបម្តង ២.៥ ម.ក្រ ក្នុង១ថ្ងៃ ។

៤. ប្រតិកម្មឱសថ
-អន្តរកម្មឱសថជាមួយឱសថ Dantrolen
-ករណីប្រើជាមួយ Alpha-1 blockers និង Baclofenត្រូវមានការប្រុងប្រយ័ត្ន ព្រោះអាចធ្វើឲ្យអ្នកជំងឺថយសំពាធឈាមខ្លាំងធ្ងន់ធ្ងរ
-ប្រើជាមួយឱសថ Rifampin អាចឲ្យមានការថយចុះនូវកំហាប់របស់ ឱសថAmlodipineក្នុងឈាមរ

៥. ការរក្សារទុក
-ក្នុងកន្លែងដែលមានសីតុណ្ហភាពក្រោម25°c
-កន្លែងមិនមានសំណើមនិងមិនឲ្យត្រូវនឹងពន្លឺថ្ងៃ
-ត្រូវទុកដាក់ឱសថឲ្យផុតពីដៃកុមារ

(ចំណាំ)

ការប្រើប្រាស់លើសកម្រិតនឹងធ្វើឱ្យ សម្ពាធឈាមចុះទាប និង បេះដូងដើរយឺតត្រូវប្រញាប់ជួបវេជ្ជបណ្ឌិត។

YouTube: https://www.youtube.com/-123A
#ពេទ្យ_ឡូយ

7. DECOLGEN ១/ការព្យាបាលឱសថដែលប្រើប្រាស់ដើម្បីបំបាត់អាការ ឈឺក្បាល ក្តៅខ្លួន ឈឺបំពង់កតឹងច្រមុះ ហៀរសំបោរ ផ្តាសាយ អាលែហ្សីច...
31/08/2025

7. DECOLGEN
១/ការព្យាបាល
ឱសថដែលប្រើប្រាស់ដើម្បីបំបាត់អាការ ឈឺក្បាល ក្តៅខ្លួន ឈឺបំពង់កតឹងច្រមុះ ហៀរសំបោរ ផ្តាសាយ អាលែហ្សីច្រមុះ

២/ការហាមប្រើប្រាស់
ហាមប្រើចំពោះអ្នកដែលមានប្រតិកម្មជាមួយឱសថParacetamol និងសារធាតុ សកម្មនៃឱសថនេះ

៣/កំរិតប្រើប្រាស់
មនុស្សពេញវ័យ និងកុមារអាយុលើសពី 12 ឆ្នាំ : លេបម្តងមួយគ្រាប់រៀងរាល់ ៦ម៉ោងម្តងឬកំណត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ

៤/រក្សាទុក
-ក្នុងកន្លែងដែលមានសីតុណ្ហភាពក្រោម25°c
-កន្លែងមិនមានសំណើមនិងមិនឲ្យត្រូវនឹងពន្លឺថ្ងៃ
-ត្រូវទុកដាក់ឱសថឲ្យផុតពីដៃកុមារ

(ប្រសិនបើមានអាការះខុសពីធម្មតាដូចជាវិលមុខ ក្អួត ឬចុកពោះត្រូវផ្តល់ដំណឹងទៅវេជ្ជបណ្ឌិតភ្លាមៗ)

#ពេទ្យ_ឡូយ


YouTube: https://www.youtube.com/-123A

7. Biotine  (ព្យាបាលជំងឺជ្រុះសក់)សម្រាប់ព្យាបាល ជម្ងឺជ្រុះសក់រាលដាល។សម្រាប់មនុស្សពេញវ័យ៖ ៣គ្រាប់ ក្នុង១ថ្ងៃ រយៈពេល ៦អាទិ...
30/08/2025

7. Biotine (ព្យាបាលជំងឺជ្រុះសក់)

សម្រាប់ព្យាបាល ជម្ងឺជ្រុះសក់រាលដាល។


សម្រាប់មនុស្សពេញវ័យ៖ ៣គ្រាប់ ក្នុង១ថ្ងៃ រយៈពេល ៦អាទិត្យ។ គ្រាប់ថ្នាំ ត្រូវលេបជាមួយទឹកមួយកែវ។

ហាមប្រើ
អ្នកមានប្រតិកម្មជាមួយ Biotine។
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
គួរជៀសវាងប្រើឱសថនេះ ក្នុងពេលមានផ្ទៃពោះ ឬកំពុងបំបៅកូន។

ការប្រុងប្រយ័ត្នជាពិសេស
ជាការប្រុងប្រយ័ត្ន គួរជៀសវាងប្រើឱសថនេះ ក្នុងពេលមានផ្ទៃពោះ ឬ កំពុងបំបៅកូន

YouTube: https://youtube.com/shorts/Tje4fKp7yh8?si=JS_9LWDA_PuAu7_A
#ពេទ្យ_ឡូយ

6. Nautamine (ថ្នាំបំបាត់ពុលឡាន)មនុស្សពេញវ័យនិងកុមារអាយុលើសពី2ឆ្នាំ:* មនុស្សពេញវ័យ 1ទៅ 1,5គ្រាប់ ត្រូវលេបកន្លះម៉ោងមុនពេល...
29/08/2025

6. Nautamine (ថ្នាំបំបាត់ពុលឡាន)
មនុស្សពេញវ័យនិងកុមារអាយុលើសពី2ឆ្នាំ:
* មនុស្សពេញវ័យ 1ទៅ 1,5គ្រាប់ ត្រូវលេបកន្លះម៉ោងមុនពេលចេញដំណើរ។
ធ្វើម្តងទៀតប្រសិនបើចាំបាច់បន្ទាប់ពី 6 ម៉ោងដោយមិនលើសពី 6 គ្រាប់ក្នុងមួយថ្ងៃ។

*ក្មេងអាយុពី ៦ ទៅ ១២ ឆ្នាំ៖
1 គ្រាប់ត្រូវលេបកន្លះម៉ោងមុនពេលចេញដំណើរ។
បើអាការៈមិនធូរស្រាលអាចលេប1គ្រាប់ទៀតបន្ទប់ពី6ម៉ោងបន្ទាប់
ដោយមិនលើសពី4គ្រាប់ក្នុងមួយថ្ងៃ

*ក្មេងអាយុពី ២ ទៅ ៦ ឆ្នាំ៖
កំទេចមួយភាគបួន ឬកន្លះគ្រាប់ក្នុងមួយដូស ត្រូវលេបកន្លះម៉ោងមុនពេលចេញដំណើរ។ ធ្វើម្តងទៀតប្រសិនបើចាំបាច់បន្ទាប់ពី 6 ម៉ោងដោយមិនលើសពី 4ចំណិតរឺស្មើរ2គ្រាប់ក្នុងមួយថ្ងៃ។

YouTube: https://www.youtube.com/-123A
#ពេទ្យ_ឡូយ

5/ Promethazin (ព្យាបាល អាហែកហ្ស៊ី)១. គុណភាពព្យាបាល៖- ឱសថនេះស្ថិតនៅក្នុងក្រុម Antihistamine ប្រើសម្រាប់ព្យាបាល រោគសញ្ញា ...
26/08/2025

5/ Promethazin (ព្យាបាល អាហែកហ្ស៊ី)

១. គុណភាពព្យាបាល៖
- ឱសថនេះស្ថិតនៅក្នុងក្រុម Antihistamine ប្រើសម្រាប់ព្យាបាល រោគសញ្ញា អាល្លែកហ្ស៊ីកផ្សេងៗដូចជា៖ រលាកច្រមុះ (Rhinitis), រលាកសន្ធានភ្នែក (Conjunctivitis), កន្ទាលត្រអាក (Urticaria)
- ការដេកមិនលក់ម្តងម្កាល ឬផ្ទាល់ប្តូរទីកន្លែង (Transitional insomnia)។

២. កម្រិត និងរបៀបប្រើ៖
* ថ្នាំគ្រាប់បើចំពោះមនុស្សពេញវ័យ និងកុមារអាយុលើស 15ឆ្នាំ៖ លេបម្តង 1-2គ្រាប់អាចលេបសារឡើងវិញនៅ 4ម៉ោងក្រោយ ប្រសិនបើចាំបាច់ (កម្រិតអតិបរមា 6គ្រាប់ ក្នុង 1ថ្ងៃ)។

៣. កម្រិត និងរបៀបប្រើ៖
ស៊ីរ៉ូ ប្រើចំពោះមនុស្សពេញវ័យ និងកុមារលើស 1ឆ្នាំ៖
* មនុស្សពេញវ័យ៖ 2-4រង្វាល់ (5ml), 4 ទៅ 5ដង ក្នុងមួយថ្ងៃ
* កុមារអាយុ >12ឆ្នាំ៖ 2-4រង្វាល់ (5ml), 4ដង ក្នុងមួយថ្ងៃ
* កុមារអាយុ 5-12ឆ្នាំ៖ 1-2រង្វាល់ (5ml), 2-3ដង ក្នុងមួយថ្ងៃ
* កុមារអាយុ 1-5ឆ្នាំ៖ 1រង្វាល់ (5ml), 1-2ដង ក្នុងមួយថ្ងៃ

៤. ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មចំពោះឱសថនេះ
- អ្នកធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក
- អ្នកមានវិបត្តិស្ទះទឹកនោម
- ស្ត្រីបំបៅកូន

៥. ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ស្ត្រីបំបៅកូនហាមប្រើឱសថនេះ
- ចំពោះស្ត្រីមានផ្ទៃពោះគួរចៀសវាងប្រើនៅត្រីមាសទី១ អាចប្រើបាន ក្នុងត្រីមាសទី៣ ប្រសិនបើចាំបាច់។

៦. ការប្រុងប្រយ័ត្នជាពិសេស
គួរជៀសវាងប្រើឱសថនេះក្នុងការព្យាបាលរោគសញ្ញាអាលែកហ្ស៊ីក ដែលមានលក្ខណៈអចិន្ត្រៃយ៍ដូចជា៖ ការថប់ដង្ហើម (Respiratory distress), ហើម របួសស្បែក, ជំងឺបណ្តាលមកពីវីរុស (Virus)។
- អ្នកបើកបរ៖ គួរចៀសវាងផឹកស្រានៅដែលពេលប្រើឱសថនេះ
- មិនត្រូវប្រើរួមជាមួយពួក Antihistamine ដទៃទៀតក្នុង ពេល តែមួយ ឬពួកឱសថដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ដូចជា៖ Barbituric, Diazepam (benzodiazepine), Methadone, Morphine ជាដើម។
- ចំពោះស្រ្តីមានផ្ទៃពោះគួរចៀសវាងប្រើនៅត្រីមាសទី១ អាចប្រើបាន ក្នុងត្រីមាសទី៣ ប្រសិនបើចាំបាច់។

#ពេទ្យ_ឡូយ

4/ Smecta (បំបាត់រាគ)១.គុណភាពព្យាបាល    ឱសថនេះប្រើក្នុងការព្យាបាលជំងឺ:- រាកដែលមានសភាពស្រួចស្រាវ ឬរ៉ាំរ៉ៃនៃទារក កុមារ និង...
26/08/2025

4/ Smecta (បំបាត់រាគ)
១.គុណភាពព្យាបាល
ឱសថនេះប្រើក្នុងការព្យាបាលជំងឺ:
- រាកដែលមានសភាពស្រួចស្រាវ ឬរ៉ាំរ៉ៃនៃទារក កុមារ និងមនុស្ស ពេញវ័យ។
- អាការៈឈឺបណ្តាលមកពីរលាកបំពង់ក ក្រពះ ពោះវៀន និង ចុកពោះ។

២.កម្រិត និងរបៀបប្រើ
ការព្យាបាលរាកដែលមានសភាពស្រួចស្រាវៈ
- ចំពោះទារកអាយុក្រោម1ឆ្នាំ ផឹក1ថ្ងៃ2កញ្ចប់ រយៈពេល3ថ្ងៃ បន្ទាប់មកបន្ថយត្រឹម 1ថ្ងៃ1កញ្ចប់។
- ចំពោះទារកអាយុចាប់ពី1ឆ្នាំឡើងៈ ផឹក1ថ្ងៃ4កញ្ចប់ រយៈពេល3ថ្ងៃ បន្ទាប់មកបន្ថយត្រឹម 1ថ្ងៃ2កញ្ចប់។
- ចំពោះមនុស្សពេញវ័យៈ ផឹក1ថ្ងៃ6កញ្ចប់ រយៈពេល3ថ្ងៃ បន្ទាប់មក បន្ថយត្រឹម 1ថ្ងៃ3កញ្ចប់។

៣.ការព្យាបាលផ្សេងទៀតៈ
- ចំពោះទារកអាយុក្រោម1ឆ្នាំ ផឹក1ថ្ងៃ1កញ្ចប់។
- ចំពោះទារកអាយុ1-2ឆ្នាំ ផឹក1ថ្ងៃ1-2កញ្ចប់។
- ចំពោះទារកអាយុលើសពី2ឆ្នាំ ផឹក1ថ្ងៃ3កញ្ចប់។
- ចំពោះមនុស្សពេញវ័យៈ ផឹក1ថ្ងៃ3កញ្ចប់ ជាមធ្យម។

4.
- ចំពោះកុមារតូច ឱសថនេះ 1កញ្ចប់អាចលាយជាមួយទឹក 50មល ចែកផឹកជាច្រើនដងក្នុង1ថ្ងៃ ឬលាយជាមួយសម្លរ ឬ បបរ ឬ អាហារ កុមារ។
- ចំពោះមនុស្សពេញវ័យ ឱសថនេះអាចលាយជាមួយទឹកកន្លះកែវ កូរ អោយសព្វ ហើយផឹកភ្លាមក្រោយបាយរួច (បើរលាកបំពង់ក) ឬ ពេលបាយ (ជំងឺផ្សេងទៀត)។

៥. ហាមប្រើ
- ចំពោះអ្នកងាយប្រតិកម្មជាមួយ Diosmectite ឬជាមួយសារធាតុ ផ្សំណាមួយនៃឱសថនេះ។
- ចំពោះអ្នកមិនអាចប្រើជាតិស្ករ (Fructose Intolerant)។

៦. ផលរំខាន
ផលរំខានកើតមានតិចតួច និងបណ្តោះអាសន្ន ជាពិសេសលើប្រព័ន្ធរំលាយអាហារ។

- បញ្ហាញឹកញាប់: ទល់លាមក
- បញ្ហាមិនញឹកញាប់ ហើមពោះនិងក្អួត។

៧. អន្តរប្រតិកម្ម
លក្ខណៈបឺតឬជ្រាបចូលរបស់ឱសថនេះ អាចរារាំងរយៈឬអត្រានាការ ជ្រាបចូលសារធាតុផ្សេងទៀត ឱសថនេះមិនត្រូវការលេបជាមួយឱសថ ផ្សេងទៀតឡើយ។

៨.ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ឱសថនេះអាចប្រើបានចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក្នុងករណីចាំបាច់។

៩.ការប្រុងប្រយ័ត្នជាពិសេស
- ចំពោះអ្នកមានជំងឺទល់លាមករ៉ាំរ៉ៃ
- ចំពោះកុមារដែលមានជំងឺរាកស្រួចស្រាវ ការព្យាបាលត្រូវប្រើរួម ជាមួយម្សៅអូរ៉ាលីត (ORS) ជៀសវាងខ្សោះជាតិទឹក។ ចំពោះមនុស្ស ពេញវ័យ មិនចាំបាច់ទេ លើកលែងតែករណីចាំបាច់តែប៉ុណ្ណោះ។
- បរិមាណការបង្គ្រប់ជាតិទឹកតាមមាត់ ឬតាមសរសៃត្រូវសម្របតាម សភាពធ្ងន់ធ្ងរនៃការរាក ទៅតាមអាយុ និងតាមសភាពអ្នកជំងឺ។ អ្នកជំងឺត្រូវដឹងពីសេចក្តីត្រូវការៈ
- បង្គ្រប់ជាតិទឹកដោយមានជាតិអំបិល និងស្ករដើម្បីប៉ះប៉ូវការបាត់បង់ ជាតិទឹកដោយសារការរាក (ការញុំាជាតិទឹកជាមធ្យមគឺ2លីត្រ)
- រក្សាការញុំាអាហារពេលរាកៈ ពេលរាកគួរផ្អាកការបរិភោគបន្លែឆៅ ផ្លែឈើ អាហារហឹរ អាហារកក និងភេសជ្ជៈ។ ត្រូវបរិភោគសាច់អាំងនិង បាយ។

#ពេទ្យ_ឡូយ

2. Cimetidine ចំណុះ 200mg និង 400mg១/គុណភាពព្យាបាល៖-ដំបៅក្រពះ និងគល់ពោះវៀន-ព្យាបាលប្រចាំជំងឺ ដំបៅគល់ពោះវៀន-ច្រាលទឹកក្រពះ...
23/08/2025

2. Cimetidine ចំណុះ 200mg និង 400mg
១/គុណភាពព្យាបាល៖
-ដំបៅក្រពះ និងគល់ពោះវៀន
-ព្យាបាលប្រចាំជំងឺ ដំបៅគល់ពោះវៀន
-ច្រាលទឹកក្រពះបណ្តាលឱ្យរលាកបំពង់អាហារ
- រោគសញ្ញា Zollinger-Ellison

២/កម្រិត និងរបៀបប្រើ៖
- ដំបៅក្រពះ ឬដំបៅគល់ពោះវៀន៖ លេបម្តង 1គ្រាប់ មុនពេល ស្រស់ស្រូបអាហារពេលព្រឹក និង1គ្រាប់ទៀត មុនពេលចូលគេង ឬ លេប 2គ្រាប់ មុនពេលចូលគេង តែម្តងគត់។ រយៈពេលព្យាបាល 4 ទៅ 6 អាទិត្យ។
- ក្នុងការព្យាបាលបន្ត៖ លេប 1គ្រាប់ មុនពេលគេង។
- ច្រាលទឹកក្រពះបណ្តាលឱ្យរលាកបំពង់អាហារ៖ លេបម្តង 200- 400ម.ក្រ 4ដងក្នុងមួយថ្ងៃ។ ក្នុងករណីធ្ងន់ធ្ងរ កម្រិតនេះអាចបង្កើន ដោយលេបម្តង 400-800ម.ក្រ។ រយៈពេលព្យាបាល 4-8អាទិត្យ យ៉ាងតិច។
- រោគសញ្ញា Zollinger-Ellison: 2ក្រ ក្នុង1ថ្ងៃ។

៣/ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយថ្នាំនេះ
- ហាមប្រើថ្នាំនេះជាមួយពពួក Antiacide ព្រោះវាអាចបន្ថយការ ជ្រាបចូល Cimetidine ទៅក្នុងឈាម។

៤/អន្តរប្រតិកម្ម
- ហាមប្រើថ្នាំនេះជាមួយពពួក Antiacide ព្រោះវាអាចបន្ថយការ ជ្រាបចូល Cimetidine ទៅក្នុងឈាម។ស្រ្តីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនជៀសវាងប្រើឱសថនេះ ក្នុងពេលមានផ្ទៃពោះ ឬកំពុងបំបៅកូន។

៥/ការប្រុងប្រយ័ត្នជាពិសេស
- ជំងឺខ្សោយតម្រងនោម កម្រិតប្រើត្រូវបន្ថយទៅតាមអត្រាបញ្ចេញ នៃជាតិ Creatinine។
- ការប្រើថ្នាំ Cimetidine អាចធ្វើឱ្យភ័ន្តច្រឡំរោគសញ្ញាមហារីក ក្រពះ។
- ជៀសវាងប្រើឱសថនេះ ក្នុងពេលមានផ្ទៃពោះ ឬកំពុងបំបៅកូន។

#ពេទ្យ_ឡូយ

3. Hyoscine (Anti-spasmodic)១/ ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលសកម្មភាពកន្ត្រាក់ និងអាការៈកើនឡើងនៃមុខងារចលនារបស់សរីរាង...
23/08/2025

3. Hyoscine (Anti-spasmodic)
១/ ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលសកម្មភាពកន្ត្រាក់ និងអាការៈកើនឡើងនៃមុខងារចលនារបស់សរីរាង្គមួយចំនួន ដែលកើតមានឡើងនៅក្នុងជំងឺដូចខាងក្រោម៖
- ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) -ជំងឺបំពង់អាហារកន្ត្រាក់ ជំងឺកន្ត្រាក់នៅចុង ក្រពះ(Pylorospasm) -ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន ជំងឺឈឺពោះវៀន
-ជំងឺទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់ ជំងឺរាករូសដោយសារមុខងារពោះវៀនខុសប្រក្រតី
-ជំងឺរលាក ថង់ឬបំពង់ទឹកប្រមាត់ ជំងឺក្រួសទឹកប្រមាត់ ជំងឺចលនា ខុសប្រក្រតីនៃផ្លូវទឹកប្រមាត់(Biliary dyskinesia) រោគសញ្ញាក្រោយការវះកាត់យកថង់ទឹកប្រមាត់ចេញ
-ជំងឺក្រួស នៅផ្លូវនោម ជំងឺរលាកប្លោកនោម អាការៈឈឺចាប់ពេលមករ ដូវ។

២/កម្រិតប្រើប្រាស់
*ករណីថ្នាំលេបៈ
មនុស្សពេញវ័យៈ លេប1ដង10~20mg 1ថ្ងៃ3~5ដង។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិង រោគសញ្ញា។
*ករណីថ្នាំចាក់ៈ
មនុស្សពេញវ័យៈ ប្រើ1ដង10~20mg ចាក់តាម
សរសៃឈាម ឬ ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ អាចបង្កើនឬ បន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

៣/ហាមប្រើ
-អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុ នៅក្នុងឱសថនេះ។
-អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។
-អ្នកដែលមានជំងឺក្លូកូម(Glaucoma)
-អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺ រីកក្រពេញប្រូស្តាត
-អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ
-អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្លឹក(Paralytic ileus)។
-ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះ ទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថ អោយបានដិតដល់។
-អ្នកដែលកំពុងមានអាការៈរាករូសដោយសារការឆ្លង បាក់តេរី។

៤/ផលរំខាន
-ផលរំខានរួមមាន ទល់លាមក ស្ងួតក ភ្នែកមើលមិនសូវច្បាស់ បេះដូងលោតញាប់ ខ្យល់ក្នុងពោះវៀន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ស្នាមក្រហមលើស្បែក រមាស់ស្បែក វិលមុខ។ ល។
-ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើ មានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពី វេជ្ជបណ្ឌិតជាបន្ទាន់។
- ចង់ក្អួត ក្អួត រងាញាក់ ពិបាកដកដង្ហើម (អាការៈស្រដៀងនឹង រោគប្រតិកម្មធ្ងន់ធ្ងរ)។

៥/អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
-ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីលកូ លីន(Acetylcholine)(ឱសព្យាបាលជំងឺបាក់ទឹកចិត្ត ប្រភេទ Tricyclic antidepressants), ឱសថ ប្រភេទPhenothiazines, ឱសថប្រភេទទប់ស្កាត់ អង់ស៊ីមMAO, ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamines) - អាចធ្វើអោយផលរំខានដូចជា ស្ងួតក ទល់លាមក បញ្ហាភ្នែក ជាដើម កើតឡើង។
-ឱសថប្រឆាំងសារធាតុដូប៉ាមីន(Dopamine) (ឱសថMetoclopramide ជាដើម) - អាចធ្វើអោយប្រសិទ្ធិ ភាពឱសថទាំងសងខាងថយចុះ។

៦/ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើ ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

៧/ការប្រុងប្រយ័ត្នជាពិសេស
-នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយ កើតមានអាការៈដូចជា ភ្នែកមើលមិនសូវច្បាស់ ស្រវាំងភ្នែក ចាំងភ្នែកខ្លាំង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬ បញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-ឱសថនេះអាចផ្តល់ផលរំខានធ្វើអោយកើតមានអាការៈ ប្រតិកម្មធ្ងន់ធ្ងរ(Shock) ដូច្នេះ ត្រូវត្រៀមសម្រាប់ការសង្គ្រោះ បន្ទាន់ នៅពេលប្រើប្រាស់ឱសថនេះ។

៨/សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពប្រឆាំងនឹងសារធាតុអាសេទីលកូ លីន(Acetylcholine)ដែលមានតួនាទីជម្រុញសកម្មភាពនៃ ប្រព័ន្ធសរសៃប្រសាទParasympathetic nervous system។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយ ចលនាប្រដាប់រំលាយអាហារ ដើម្បីបន្ធូរអាការៈឈឺចាប់ ការ កន្ត្រាក់ ឬ រាករូស ជាដើម។

1. Azithromycin (Macrolide antibiotics)    ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូច១/ព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមាន:-...
23/08/2025

1. Azithromycin (Macrolide antibiotics)
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូច
១/ព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមាន:
-ជំងឺឆ្លងនៅ ស្រទាប់ជ្រៅនៃស្បែក
-ជំងឺរលាកកូនកណ្តុរនិងសរសៃទឹករងៃ
-ជំងឺរលាកបំពង់កនិងបំពង់សម្លេង
-ជំងឺរលាកក្រពេញអាមី ដាល់(រួមទាំងរលាកជុំវិញក្រពេញអាមីដាល់និងដំបៅជុំវិញ ក្រពេញអាមីដាល់)
-ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាក សួត ជំងឺខ្វះក្នុងសួត
-ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ
-ជំងឺរលាកបង្ហូរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកក្នុង ត្រគាក
-ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)
-ជំងឺរលាកផ្នែកកណ្តាលនៃ ត្រចៀក(Otitis media)។

២/កម្រិតនៃការប្រើប្រាស់
មនុស្សពេញវ័យ:
-ករណីជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាក កូនកណ្តុរនិងសរសៃទឹករងៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងរលាកជុំវិញក្រពេញអាមី ដាល់និងដំបៅជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួត ស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្វះក្នុងសួត ជំងឺឆ្លងមេរោគ ដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកឆ្អឹងសងខាង ច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាក ចង្កា លេប1ថ្ងៃ1ដង500mg រយៈពេល3ថ្ងៃ (សរុប1.5g)។ ករណីឱសថទម្រង់SR ពិសារ1ដង2g ដោយលាយជាមួយទឹក ប្រើនៅពេលពោះទទេ។
-ករណីជំងឺរលាកបង្ហូរនោមនិងរលាកបំពង់កស្បូនៈ លេប1ដង1000mg។ ករណីឱសថទម្រង់SR ពិសារ1ដង2g ដោយលាយជាមួយទឹក ប្រើនៅពេលពោះទទេ។
-ករណីជំងឺរលាកក្នុងអាងត្រគាកៈ ក្រោយព្យាបាលដោយ ថ្នាំចាក់រួច លេប1ថ្ងៃ1ដង250mg។
-កុមារៈ
លេប1ថ្ងៃ1ដង 10mg/kg រយៈពេល3ថ្ងៃ។ កម្រិតអតិបរមា ក្នុង1ថ្ងៃគឺ 500mg។

៣/ហាមប្រើ
អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថ នេះ។
៤/ផលរំខាន

ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺពោះ រលាកសរសៃវ៉ែន ជំងឺផ្សិតCandidiasis កន្ទួលក្រហម រមាស់ ស្បែកប្រតិកម្ម ទៅនឹងពន្លឺព្រះអាទិត្យ របកស្បែក ពងទឹកលើស្បែក បែកញើស ពេលគេង បែកញើសច្រើន ស្បែកស្ងួត ជ្រុះរោម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើ មានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពី វេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខ្លាំងៗ មុខនិងបបូរមាត់ ហើម បំពង់កហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- កន្ទួលក្រហម ពងទឹកឬរលាត់លើស្បែក (ជំងឺនៃបណ្ដុំ រោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo- ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកលឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)
- បរិមាណទឹកនោមថយចុះ ដៃជើងឬមុខហើម ស្ងួតក (មុខងារ តម្រងនោមថយចុះ)ឈឺពោះ រាករូស លាមកមានឈាម (រលាកពោះវៀនធំ)

៥/ អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
-ថ្នាំប្រឆាំងអាស៊ីតក្នុងក្រពះ (Magnesium hydroxide,Aluminium hydroxide) ប្រសិទ្ធិភាពAzithromycinអាចនឹងថយចុះ
-ថ្នាំប្រឆាំងកំណកឈាម Warfarin សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានផ្សេងៗ
-ថ្នាំCiclosporin - សកម្មភាព
របស់Ciclosporinកើនឡើង ធ្វើអោយមានផលរំខានផ្សេងៗ
-ថ្នាំNelfinavir mesilate - កំហាប់ក្នុងឈាម
នៃAzithromycinអាចនឹងកើនឡើង
-ថ្នាំDigoxin - សកម្មភាពរបស់Digoxinកើនឡើងធ្វើអោយមានផលរំខានផ្សេងៗ

៦/ ស្រ្តីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើ បថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ស្រ្តីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើ ចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

៧/ការប្រុងប្រយ័ត្នជាពិសេស
សម្រាប់ថ្នាំប្រភេទម្សៅមួយចំនួន ត្រូវលាយជាមួយទឹក ផឹកនៅពេលពោះទទេ។ សូមពិនិត្យមើលព័ត៌មានលម្អិតមុននិងប្រើប្រាស់ថ្នាំនិមួយៗ។

#ពេទ្យឡូយ៚

26/08/2024

Master chef របស់ខ្ញុំ 🍽️🍽️🍻🍻

រីករាយថ្ងៃកំណើតអ្នកគ្រូ ហាក់ លីខា🎂🍰🎊🎉🎊🎈ជូនពរអោយអ្នកគ្រូសុខភាពល្អ ជោកជ័យក្នុងការងារ💝និងប្រាថ្នាអ្វីបានដូចសេចក្តីប្រាថ្នា🙏...
04/06/2024

រីករាយថ្ងៃកំណើតអ្នកគ្រូ ហាក់ លីខា🎂🍰🎊🎉🎊🎈
ជូនពរអោយអ្នកគ្រូសុខភាពល្អ ជោកជ័យក្នុងការងារ💝
និងប្រាថ្នាអ្វីបានដូចសេចក្តីប្រាថ្នា🙏🎊

ที่อยู่

สวนจตุจักร Kamphaeng Phet 2 Road, Chatuchak, ថៃ
Bangkok
10900

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Medicine L.Dผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์