គេហទំព័រ សារព័ត៌មាន សេរីភាព ចក្កវាឡ

គេហទំព័រ សារព័ត៌មាន សេរីភាព ចក្កវាឡ គេហទំព័រ សារព័ត៌មាន សេរីភាព ចក្រវាល
Telegram : 097 41 88 571
089 698 998
ទំនាក់ទំនងព័ត៌មាន https://t.me/KaimVandy

Bye bye 👋
03/08/2025

Bye bye 👋

02/08/2025

បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក រំភើបឡើងហូរទឹកភ្នែកដោយពោលថា ធម្មតាគេមិនអោយយើងទៅកៀករបង white house ទេតែគេមើលឃើញយើងជួបទុក្ខលំបាក ហើយយើងមិនរញ៉េរញ៉ៃ អរគុណបងៗ នៅខាងសហរដ្ឋអាមេរិក ដែលចំណាយពេលធ្វើការជួយឲ្យមានការដោះលែងកងទ័ពយើងទាំង16នាក់ 🙏🏻 ❤️

ប្រភ : Film Drama

02/08/2025

គេគ្រប់គ្នារវល់រឿងព្រំដែន អ្នកខ្លះប្រឹងខ្នះខ្នែងស្វែងរកជំនួយ ជួយដល់ប្រជាជនភៀសសឹកនិងកងទ័ពជួរមុខ ដែលកំពង់ការពារទឹកដីពីសំណាក់ចោរសៀមឈ្លានពាន។

យេីងងាកមកមេីលនៅឯរាជធានីភ្នំពេញឯណេះវិញ ក្រុមក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នា ប្រសេចប្រសាចពេញលេីផ្លូវម៉ៅសេងទុង ក្នុងសង្កាត់បឹងកេងកង់៣ ខណ្ឌចំការមនរាជធានីភ្នំពេញ។ នៅវេលាម៉ោង៣:០០នាទីរៀបភ្លឺឈានចូលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥៕

ក្រុមក្មេងទំនើងទាំងនេះមិនត្រឹមតែមិនបានជួយអ្វីដល់សង្គមជាតិ ថែមទាំងបង្កអសន្តិសុខថែមទៀត សូមអាជ្ញាធរសមត្ថកិច្ច ដាក់ទោសក្រុមក្មេងទំនេីងទាំងនេះ ឲ្យបានធ្ងន់ធ្ងរផង៕

"សេរីភាព ចក្រវាល" ផ្សាយព័ត៌មានពិត ប្រឆាំងចំពោះ ព័ត៌មានក្លែងក្លាយ-សូមចុចគាំទ្រលីងខាងក្រោម👇
https://www.facebook.com/share/161CETf8cz/

01/08/2025

មិនមែនជារឿងខ្មាសអៀនអ្វីទេ ដែលយើងលុតជង្គង់ថ្វាយបង្គំ ដឹងគុណវារៈកងទ័ពយេីង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដេីម្បីជាតិមាតុភូមិ និងប្រជាជនយេីង🙏 ទប់ទឹកភ្នែកមិនជាប់ទេ😭 កងទ័ពយេីងចំនួន២នាក់ ម្នាក់រងរបួសធ្ងន់ធ្ងរ ម្នាក់បាត់បង់ស្មារតី ត្រូវបានមាតុភូមិនិវត្តន៍ហើយ បន្ទាប់ពីកងទ័ពសៀមចាប់យកទៅ🥲

🇰🇭🇺🇸 ប្រធានាធិបតីអាមេរិក សម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ ដូចគ្នា អត្រាពន្ធគយបដិការថ្មីសម្រាប់...
01/08/2025

🇰🇭🇺🇸 ប្រធានាធិបតីអាមេរិក សម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។

ដូចគ្នា អត្រាពន្ធគយបដិការថ្មីសម្រាប់ថៃ បានថយចុះពី ៣៦% មកនៅត្រឹម ១៩% ផងដែរ។

"សេរីភាព ចក្រវាល" ផ្សាយព័ត៌មានពិត ប្រឆាំងចំពោះ ព័ត៌មានក្លែងក្លាយ-សូមចុចគាំទ្រលីងខាងក្រោម👇
https://www.facebook.com/share/161CETf8cz/

ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ីប្រមាណ៥០០នាក់ ប្រមូលផ្តុំគ្នាអរគុណប្រធានាធិបតីអាមេរិ...
31/07/2025

ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ីប្រមាណ៥០០នាក់ ប្រមូលផ្តុំគ្នាអរគុណប្រធានាធិបតីអាមេរិក...

ចុចដេីម្បីអានបន្ត👇

(ភ្នំពេញ)៖ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ប្រមាណ៥០០នាក់ដែលមានក្មេងចាស់ប្រុសស្រី នៅថ្ងៃទី៣១ ខែកក្កដា ...

31/07/2025

នេះជាវីដេអូក៏ដូចជា ភស្តុតាង ដ៏សំខាន់មួយដែលបង្ហាញ់អោយកាន់តែច្បាស់អំពីការឈ្លានពានចូលមកទឹកដីកម្ពុជាយើង។
សូមបងប្អូនបណ្តាសាធារណៈជននឹងអ្នកសារព័ត៌មានចែករំលែកVideoនេះអោយពាសពេញសកលលោក🇰🇭🙏

"សេរីភាព ចក្រវាល" ផ្សាយព័ត៌មានពិត ប្រឆាំងចំពោះ ព័ត៌មានក្លែងក្លាយ-សូមចុចគាំទ្រលីងខាងក្រោម👇
https://www.facebook.com/share/161CETf8cz/

30/07/2025

ពាក្យថា "សន្តិភាព" ពិតជាមានតម្លៃណាស់🙏
ឆ្លងកាត់រយៈពេល៥ថ្ងៃ កន្លងទៅនេះ (២៤-២៨ កក្កដា ២០២៥) តេីបងប្អូនយល់យ៉ាងណាដែរ ចំពោះសង្គ្រាម ហេីយនិង សន្តិភាព..?

ជាការកត់សម្គាល់របស់ខ្ញុំ💁 ពេលមិនទាន់មានបញ្ហាប៉ះទង្គិចខ្លាំងរហូតដល់ផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា-ថៃ ✍️កត់សម្គាល់ឃើញមានបងប្អូនយេីងខ្លះ (មួយចំនួនតូច) ចេះតែចង់ឲ្យមានការតតាំងគ្នាជាមួយភាគីថៃ តាមរយៈការធ្វេីសង្គ្រាម។ នោះប្រហែលជាបងប្អូនមិនទាន់យល់ថា សង្គ្រាមដែលផ្ទុះឡើងហេីយ តេីវានឹងជួបវិបត្តិអ្វីខ្លះ.?
តួរយ៉ាងដូចជា👉សង្គ្រាមនឹងធ្វើឲ្យពលីអាយុជីវិតកងទ័ព 👉ខូចខាតធ្ងន់ធ្ងរហេដ្ឋារចនាសម្ព័ន្ធ 👉ប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភ័ណ្ឌជាតិ 👉ប្រជាពលរដ្ឋនៅជិតតំបន់សង្គ្រាម ត្រូវជួបទុក្ខលំបាក ចាកចោលភូមិឋានផ្ទះសំបែង គោពពែ សត្វពាហនៈ ដេីម្បីជម្លៀសភៀសខ្លួនទៅរកទីទួលសុវត្ថិភាព ក្នុងគ្រាមានសង្គ្រាមកេីតឡេីង។ល។

ជាចុងក្រោយសូមសួរថា នៅលេីពិភពលោកយេីងនេះ មានប្រជាជាតិណា ដែលប្រាថ្នាចង់ឲ្យប្រទេសរបស់ខ្លួន មានសង្គ្រាមកេីតឡេីងដែរឬទេ..!? ចម្លេីយគឺទេ🙅 ដូច្នេះ មានតែពាក្យ "អរគុណសន្តិភាព" អរគុណសម្តេចទាំងទ្វេ គឺ សម្តេចតេជោ និង សម្តេចបវរធិបតី ដែលជាមគ្គទេសនាំមកនូវ "សន្តិភាព" ជូនប្រជាជនកម្ពុជា🙏សូមគោរពអរគុណ🙏

ដោយ : សេរីភាព ចក្រវាល

"ដំរីងាប់ចង់យកចង្អេមកបាំង"រឿងពិតគឺនៅតែជារឿងពិត បេីទោះបីជាគ្រប់បណ្តាញផ្សព្វផ្សាយរបស់ប្រទេសអ្នក ខំប្រឹងបំភ្លៃភូតកុហកយ៉ាងណា...
30/07/2025

"ដំរីងាប់ចង់យកចង្អេមកបាំង"រឿងពិតគឺនៅតែជារឿងពិត បេីទោះបីជាគ្រប់បណ្តាញផ្សព្វផ្សាយរបស់ប្រទេសអ្នក ខំប្រឹងបំភ្លៃភូតកុហកយ៉ាងណា ក៏លាក់មិនជិតដែរ..!

Bangkok ឯណោះវិញទឹកក្ដៅកំពុងពុះតែខំប្រឹងសង្កត់គំរប !.. Pita ចោទពួកទាហាន និង ស្ដេច ថា : តើត្រូវប្រាប់ប្រជាជនថៃ ឪពុកម្ដាយបងប្អូនអ្នកស្លាប់ដោយសង្គ្រាមជាមួយខ្មែរនេះថាដូចម្ដេចទៅ ? នយោបាយចាញ់ខ្មែរទាំងខាងការទូត ទាំងសឹកគួរអោយអាម៉ាស់ណាស់ ......ជាសំដីប្រធានបក្សប្រឆាំងកាវក្លៃ Move forward party កំពុងរញ្ជួយក្រុងបាងកក !
( លោកថា ទាហាន & រដ្ឋាភិបាលព្យាយាមលាក់បាំងតួលេខមនុស្សស្លាប់ និងរបួសដែលមិនតិចជាង ៥.០០០ នាក់ ឡើយ , )
..

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត៖​ រាជរដ្ឋាភិបាល សម្រេចផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់យោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក...
30/07/2025

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត៖​ រាជរដ្ឋាភិបាល សម្រេចផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់យោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបន្តបាន មួយរូប បានចូលបម្រើប្រទេសជាតិ នៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬធ្លាក់ខ្លួនពិការ។

"សេរីភាព ចក្រវាល" ផ្សាយព័ត៌មានពិត ប្រឆាំងចំពោះ ព័ត៌មានក្លែងក្លាយ-សូមចុចគាំទ្រលីងខាងក្រោម👇
https://www.facebook.com/share/161CETf8cz/

29/07/2025

លែង​ផ្ទុះអាវុធ​ហើយ! មាន​សន្តិភាព​ហើយ!
បងប្អូនប្រហែលជាល្វេីយ នឿយអស់កម្លាំងណាស់ហេីយ សម្រាក់សិនចុះបងប្អូន🙏 ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមគោរពដឹងគុណ នូវ វីរៈភាពក្លាហាន លះបង់ តស៊ូ ពលី ដេីម្បីជាតិ មាតុភូមិ ពីសំណាក់បងប្អូនកងទ័ពជួរមុខយេីងទាំងអស់គ្នា។

#ជ័យោសន្តិភាព✊
#ជ័យោសម្តេចតេជោ✊
#ជ័យោសម្តេចធិបតី✊
#ជ័យោវីរៈកងទ័ពខ្មែរ✊

28/07/2025

ការឆ្លេីយតប​របស់​កងទ័ព​ដ៏អង់អាចក្លាហានកម្ពុជា​ដោយកាំជ្រូចហ្វូង​ BM21 មុន​បទ​ឈប់​បាញ់​គ្នា​ចូល​ជាធរមាន​ !

ជ័យោ!!! សម្ដេចតេជោធិបតី BM21ចេញហើយ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ គេហទំព័រ សារព័ត៌មាន សេរីភាព ចក្កវាឡผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท