 
                                                                                                    17/09/2025
                                            ការឈឺចាប់មួយនេះចងចាំមិនភ្លេច 🇰🇭
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ក្រុមកងកម្លាំងសៀមជាង៤០នាក់បានប្រើប្រាស់អាវុធដូចជា កាំភ្លើងខ្លី កាំភ្លើងខ្យល់ និងគ្រាប់បែកផ្សែង មកលើពលរដ្ឋស្លូតត្រង់កម្ពុជា រួមទាំងព្រះសង្ឃ បណ្ដាលឲ្យរងរបួស ២៧នាក់ និងកងកម្លាំងម្នាក់រងរបួសភ្នែកធ្ងន់ កំពុងសង្គ្រោះបន្ទាន់។
យើងសុំត្រឹមតែម៉្យាង គឺឲ្យភាគីថៃ ឈប់រំលោភបំពានសិទ្ធិមនុស្សជាតិ ឈប់ឈ្លៀនពាន រុំព័ទ្ធបន្លារលួសលើទឹកដីកម្ពុជា 🇰🇭 
ប្រជាជនខ្មែររងទុក្ខវេទនា ព្រោះតែការបំពានឥតឈប់ឈរពីអ្នកលើសលុបហើយ
 
 
                                          
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  