New The VDO Welcome New The VDO

សូម ដោះលែងទាហាន កម្ពុជា 🙏🇰🇭🕊️请释放柬埔寨士兵Please release Cambodian soldiers
11/08/2025

សូម ដោះលែងទាហាន កម្ពុជា 🙏🇰🇭🕊️
请释放柬埔寨士兵
Please release Cambodian soldiers

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជសារប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណ...
04/08/2025

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជសារប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារដោយ សូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តម សេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីន ព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាពដ៏អង់អាច់ ក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិ យោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យ ជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង។

•សូមចូលរួម post រូបនេះឲ្យបានច្រើនកុះករដើម្បីឲ្យសហរដ្ឋអាមេរិកជួយកម្ពុជា..🇰🇭🇺🇸🫡
04/08/2025

•សូមចូលរួម post រូបនេះឲ្យបានច្រើនកុះករដើម្បីឲ្យសហរដ្ឋអាមេរិកជួយកម្ពុជា..🇰🇭🇺🇸🫡

សេចក្តីប្រកាសព័ត៌មាន  ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថា...
04/08/2025

សេចក្តីប្រកាសព័ត៌មាន
ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖
នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។ គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

I would like to inform the public, as well as national and international journalists, of the following:

At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 30, 2025, clearly demonstrating that these areas are part of Cambodian sovereign territory. This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

Phnom Penh, August 04, 2025
Spokesperson of the Ministry of National Defense Kingdom of Cambodia

03/08/2025

សូមនាំគ្នាផុសថា
🇰🇭 កម្ពុជាត្រូវការសន្តិភាព 🇰🇭
🇰🇭 Cambodia need peace 🇰🇭
Donald J. Trump

03/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។

សូមបួងសួងដល់វត្ថុស័.ក្តិសិ.ទ្ធិ ព្រលឹ.ងដូនតាខ្មែរគ្រប់ជំនាន់ ជួយបីបា!ច់ថែរក្សាប្រជាជនខ្មែរ កងទ.ព័ទាំងអ!ស់ ឱ្យមាន សេចក្តី...
03/08/2025

សូមបួងសួងដល់វត្ថុស័.ក្តិសិ.ទ្ធិ ព្រលឹ.ងដូនតាខ្មែរគ្រប់ជំនាន់ ជួយបីបា!ច់ថែរក្សាប្រជាជនខ្មែរ កងទ.ព័ទាំងអ!ស់ ឱ្យមាន សេចក្តីសុខ សុវត្ថិភាព 🇰🇭🙏🤍

03/08/2025

សូមបួងសួងទៅដល់វត្ថុសាកសិទ្ធិ នឹងបុព្វបុរសដូនតាខ្មែរ សូមជួយថែរក្សាការពារកងទ័ពកម្ពុជា ឲ្យសុខសុវត្ថិភាព ឈ្នះសត្រូវគ្រប់ពេលវេលា 🇰🇭🙏🏻

03/08/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

03/08/2025

សូមប្រជាជនទាំងអស់ សរសេរពាក្យថា កម្ពុជាត្រូវការសន្តិភាពទាំងអស់គ្នានៅក្នុងខមិន

🇰🇭សូមបងប្អូនកុំចែករំលែករូបភាពឬវីដេរអូ ចល័តទ័ព ទីតាំងអាវុធ ទីតាំងលេណដ្ឋាន និងសកម្មភាពប្រយុទ្ធ របស់កងទ័ពយើងនៅលើបណ្តាញសង្គម...
03/08/2025

🇰🇭សូមបងប្អូនកុំចែករំលែករូបភាពឬវីដេរអូ ចល័តទ័ព ទីតាំងអាវុធ ទីតាំងលេណដ្ឋាន និងសកម្មភាពប្រយុទ្ធ របស់កងទ័ពយើងនៅលើបណ្តាញសង្គម🚫

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ New The VDOผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์