09/03/2025
ចិត្តស្ងប់នឹងការរិះគន់
នៅក្នុងជីវិតនេះ ជៀសមិនផុតពីការរិះគន់ និងការចោទប្រកាន់ឡើយ។ អ្នកខ្លះមិនចង់យល់ពីការពិតទេ ពួកគេនឹងបកស្រាយរឿងរ៉ាវទៅតាមអ្វីដែលពួកគេចង់បាន ទោះបីជាអ្នកធ្វើល្អប៉ុណ្ណាក៏ដោយ។
កុំខ្ជះខ្ជាយពេលវេលាពន្យល់អ្នកដែលមិនចង់យល់។ ពួកគេមិនចាប់អារម្មណ៍នឹងការពិតទេ ពួកគេគ្រាន់តែចង់ជឿអ្វីដែលស្របនឹងចិត្តរបស់ពួកគេប៉ុណ្ណោះ។
* រឿងសំខាន់គឺជំហររបស់អ្នក: កុំយកសំឡេងអ្នកដទៃមកធ្វើជាអាទិភាព។ រក្សាជំហររបស់អ្នក និងស្ងប់ចិត្ត។ ជីវិតរបស់យើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តបានទេ។
* ផ្តោតលើខ្លួនឯង: កុំរស់នៅក្រោមការចោទប្រកាន់ រហូតដល់ភ្លេចមើលបញ្ហាជីវិតដែលអ្នកត្រូវដោះស្រាយ។
* ស្វែងរកភាពរីករាយ: ហ៊ានធ្វើអ្វីដែលខ្លួនឯងស្រលាញ់ និងសប្បាយចិត្ត នោះអ្នកនឹងមានភាពក្លាហាន និងមានទំនុកចិត្តលើខ្លួនឯង។
* កុំយកគំនិតគេមកគិតច្រើនពេក: គំនិតអ្នកដទៃមិនមែនជាការពិតទាំងអស់នោះទេ។ សំខាន់គឺអ្នកស្គាល់ខ្លួនឯងច្បាស់ និងយល់ថាអ្វីដែលអ្នកកំពុងធ្វើនោះត្រឹមត្រូវ។