KCN TV Online ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KCN TV Online, ช่องโทรทัศน์, Bangkok.

ជួយ Like Page នឹង Following ម្នាក់មួយផងបងប្អូនយើងដើម្បីទទួលបាន Videos និង ពត៌មានថ្មីៗបន្តទៀត🙏🙏❤️❤️🌹🌹🇰🇭🇰🇭🇰🇭
ទំនាក់ទំនងផ្ដល់ព័ត៌មានទាន់ហេតុការណ៍
0768598168/0968598168/0888598168

11/10/2025
27/09/2025

ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឱ្យកងទ័ពអត់ធ្មត់មិនតបត។

ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឱ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។

ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹតភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី​ ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖

១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនឹងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។

សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឱ្យបានល្អ និងជួយបង្កលក្ខណៈឱ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនឹងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕

Today, a ceasefire violation occurred involving the use of mortars and machine guns. Prime Minister Hun Manet and I convened an emergency online meeting, instructing our armed forces to exercise restraint and refrain from retaliation.

After the gunfire subsided, both sides accused each other of violating the ceasefire. Each party filed complaints to the Interim Observer Team (IOT), with Cambodia in particular making an urgent request for the IOT to conduct an on-site investigation.

To ensure integrity, transparency, neutrality, and credibility, I have submitted a proposal to the leadership of the Malaysian military, who currently chairs the ASEAN-member-led IOT team, to undertake two critical tasks:

1. Conduct ballistic forensics, as both countries use different types of ammunition.
2. Most importantly, inspect the sites where the shells landed to determine the origin and direction of fire whether it came from Cambodia towards Thailand or vice versa. Shell trajectories cannot be manipulated after impact.

Cambodian forces are properly preserving shell craters and creating favorable conditions for IOT observers to perform accurate forensic analysis and inspections. I hope the Thai side will demonstrate the same level of cooperation. Just as pure gold does not fear fire, any refusal to allow inspections by IOT observers would imply guilt on either side, Cambodia or Thailand.

សម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិកឃ្លាំមើលសកម្មភាពរាយបន្លាលួស តាមព្រំដែនពីសំណាក់កងទ័ពថៃ, អាមេរិក ប្រកាសយកចិត្តទុកដាក់លើរឿងន...
05/09/2025

សម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិកឃ្លាំមើលសកម្មភាពរាយបន្លាលួស តាមព្រំដែនពីសំណាក់កងទ័ពថៃ, អាមេរិក ប្រកាសយកចិត្តទុកដាក់លើរឿងនេះ ហើយជំរុញឱ្យស្ថានការណ៍ត្រឡប់ទៅសភាពដើមវិញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋ​អា​មេ​រិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពី​សំណាក់​កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងរីករាយបានជួប​លោក​ស្រីភារធារី និងសហការីជាថ្មី។

លោកស្រីភារធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ​លោក​ស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសបានរំលេច​ពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លោកស្រី បានគូសរំលេចថា បច្ចុប្បន្ននេះ​ទំនាក់​ទំនង​រវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុ​ង​ប្រារព្ធនូវការអប​អរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីភារធារីស្ថានទូតអាមេរិក អំពីសាវតារ​នៃជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ដូចជាស្ថានការណ៍ដែលបានវិវឌ្ឍន៍ចុងក្រោយនៃជម្លោះនេះ បន្ទាប់ពីមានបទឈប់បាញ់នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា បទឈប់បាញ់មិនអាចកើតមានឡើយ បើគ្មានការចូលរួមពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទេនោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រៃលែងចំពោះរដ្ឋបាលរបស់អាមេរិក ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានចាត់វិធានការ​ទាន់​ពេល​វេលាលើជម្លោះរវាងកម្ពុជា និងថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទឈប់បាញ់ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក បានជួយដល់ប្រទេសទាំងពីរ ជាពិសេសកុំឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមបន្តទៅមុខទៀត។

នៅចំពោះមុខលោកស្រីភារធារីស្ថានទូតអាមេរិក, សម្តេចតេជោ បានបង្ហាញក្តីបារម្ភចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍ចុងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពរាយបន្លាលួសតាមព្រំដែនពីសំណាក់កងទ័ពថៃ។ សម្តេចតេជោ បានស្នើអាមេរិក បន្តយកចិត្តទុកដាក់តាមដានលើស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍នេះ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រីភារធារីស្ថានទូតអាមេរិកថា កម្ពុជា បានអត់ធ្មត់សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវបទឈប់បាញ់។ សម្តេចតេជោ បានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺចង់ឱ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដូចមុនពេលមិនទាន់មានវិវាទ។

លោកស្រីភារធារី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការពន្យល់ដោះក្បោះក្បាយលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកស្រី បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិវឌ្ឍន៍ស្ថានការណ៍ព្រំដែន ក៏ដូចជាបញ្ហាប្រឈមនានារវាងកម្ពុជា និងថៃ។

លោកស្រី បានបញ្ជាក់ទៀតថា លោកប្រធានាធិបតី និងលោករដ្ឋមន្ត្រីការបរទេស បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ហើយជាជំហររបស់អាមេរិកផ្ទាល់ គឺចង់ឃើញស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកភាពល្អប្រសើរឡើងវិញ ជាពិសេសចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ។

លោកស្រីភារធារីរបស់ស្ថានទូតអាមេរិក ក៏បានបញ្ជាក់ដែរថា អាមេរិក ក៏នឹងប្រឹងប្រែងជំរុញឱ្យលេចចេញជារូបរាងនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដូចទៅនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួសមនុស្សធម៌ដល់ជនភៀសសឹករបស់កម្ពុជានាពេលកន្លងទៅ។

ក្រៅពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រីភារធារី ក៏បានជជែកពីជនអន្តោប្រវេសន៍របស់កម្ពុជាលើទឹកដីអាមេរិកផងដែរ។ លោកស្រីភារធារីស្ថានទូតអាមេរិក បានស្នើសម្តេចតេជោជួយសម្របសម្រួលសម្រាប់ការបញ្ជូនជនអន្តោប្រវេសន៍កម្ពុជា ត្រឡប់មកកម្ពុជាវិញ។

សម្តេចតេជោ បានជម្រាបថា សម្តេចនឹងប្រាប់ទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលយកប្រជាពលរដ្ឋខ្មែរដែលត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកមកវិញ។ សម្តេចតេជោ បានគូសរំលេចដែរថា នេះមិនមែនជាបញ្ហាថ្មីនោះឡើយ ហើយកម្ពុជា បានប្រកាន់ជំហរទទួលយកពលរដ្ឋខ្មែរត្រឡប់មកពីអាមេរិកវិញ តាំងពីពេលសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រីមកម្ល៉េះ៕

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KCN TV Onlineผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KCN TV Online:

แชร์