PSP News Tom and Jerry

22/11/2025

Tom and Jerry

22/11/2025
22/11/2025

Tom and Jerry funny Cartoon

បាតុកម្មនៅថៃ: ការអំពាវនាវឲ្យនាយករដ្ឋមន្ត្រី Paetongtarn ចុះចេញពីតំណែងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ក្រុមបណ្តាញប្រជាជន និងនិស្...
19/06/2025

បាតុកម្មនៅថៃ: ការអំពាវនាវឲ្យនាយករដ្ឋមន្ត្រី Paetongtarn ចុះចេញពីតំណែង
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ក្រុមបណ្តាញប្រជាជន និងនិស្សិតដើម្បីកំណែទម្រង់ប្រទេសថៃ ដែលជាក្រុមប្រឆាំងលោកថាក់ស៊ីន ដឹកនាំដោយលោក Pichit Chaimongkol បានធ្វើបាតុកម្មនៅវិមានរដ្ឋាភិបាល។ ពួកគេបានអំពាវនាវឲ្យលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង បន្ទាប់ពីមានការលេចធ្លាយការសន្ទនារវាងលោកស្រី និងសម្តេចតេជោ ហ៊ុន សែន។

ប្រភព: ព័ត៌មានប្រទេសថៃ

ខណៈនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះអាហារដ្ឋាន​ពេជ្រ​ ចរណៃ​ ល្យុក្តតោ​ មួយកន្លែង ​ស្ថិត​នៅផ្លូវលេខ៣១៣​ សង្កាត់បឹងកក់ទី២​ ខ...
18/06/2025

ខណៈនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះអាហារដ្ឋាន​ពេជ្រ​ ចរណៃ​ ល្យុក្តតោ​ មួយកន្លែង ​ស្ថិត​នៅផ្លូវលេខ៣១៣​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ នាវេលាម៉ោង​៨និង៤៥នាទីយប់ ថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៥ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

ប្រភព ៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

·

18/06/2025

ក្រសួងការពារជាតិ​កម្ពុជា ៖ ថៃ​មិន​គោរព​កិច្ចព្រមព្រៀង បង្ហោះ​ដ្រូ​ន ចល័ត​សព្វាវុធ ជីក​លេណដ្ឋាន និង​បង្កើនទ័ព​នៅ​តាម​ព្រំដែន

ព័ត៌មានក្តៅៗ! ម៉ោងនេះថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានសម្រេចបិទជាផ្លូវការនូវការនាំចូលបន្លែ និងផ្លែឈើរបស់ថ...
17/06/2025

ព័ត៌មានក្តៅៗ! ម៉ោងនេះថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានសម្រេចបិទជាផ្លូវការនូវការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីផុតឱសានវាទដែលបានចេញជាការឆ្លើយតបទៅនឹងការគំរាមកំហែង និងការប្រមាថរបស់យោធាថៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែ...
17/06/2025

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥៖
-ករណីឆ្លងថ្មី ១នាក់
-ករណីជាសះស្បើយ ២នាក់
-ករណីស្លាប់ ០នាក់

ជនសង្ស័យ​លួច​ម៉ូតូ​នៅ​តាខ្មៅ​ត្រូវ​បាន​ចាប់ខ្លួន​ខេត្តកណ្ដាល៖ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ជនសង្ស័យ​ម្នាក់​ឈ្មោះ...
16/06/2025

ជនសង្ស័យ​លួច​ម៉ូតូ​នៅ​តាខ្មៅ​ត្រូវ​បាន​ចាប់ខ្លួន​

ខេត្តកណ្ដាល៖ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ជនសង្ស័យ​ម្នាក់​ឈ្មោះ អុឹម យូសែប អាយុ ២៥ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ.ក​ម៉ូតូ​នៅផ្ទះ​សំណាក់​«ជា សំណាង»។ ជនសង្ស័យ​រូបនេះ​រួម​ជាមួយ​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ដេត (កំពុង​រត់គេចខ្លួន) បាន​លួច​ម៉ូតូ​នៅ​ម៉ោង​ប្រមាណ ២:៣០ នាទី​រំលង​អធ្រាត្រ។
គួរ​ឲ្យ​ចាប់អារម្មណ៍ ក្រោយពី​លួច​បាន ឈ្មោះ ដេត បាន​ដឹងថា​ជា​ម៉ូតូ​អ្នក​ស្គាល់គ្នា ក៏​យកទៅ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។ ទោះបីជា​ម្ចាស់​មិនបាន​ប្ដឹង​ក៏ដោយ ក៏​សមត្ថកិច្ច​នៅតែ​បន្ត​នីតិវិធី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។ បច្ចុប្បន្ន ជនសង្ស័យ​អុឹម យូសែប ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

#ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មជប៉ុន និងចិន ស្តីបន្ទោសលើយន្តហោះចម្បាំងចិន ដែលហោះជិតយន្តហោះជប៉ុន(តូក្យូ)៖ ប្រទេសជប៉ុន និងចិនបានស្តីបន្ទោសគ្នា...
15/06/2025

ពាណិជ្ជកម្មជប៉ុន និងចិន ស្តីបន្ទោសលើយន្តហោះចម្បាំងចិន ដែលហោះជិតយន្តហោះជប៉ុន

(តូក្យូ)៖ ប្រទេសជប៉ុន និងចិនបានស្តីបន្ទោសគ្នាទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងតូក្យូបានលើកឡើងពីការព្រួយបារម្ភថា យន្តហោះចម្បាំងរបស់ចិនបានចូលមកកៀកយ៉ាងគ្រោះថ្នាក់ទៅនឹងយន្តហោះឈ្លបយកការណ៍របស់ជប៉ុន។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា យន្តហោះចម្បាំងរបស់ចិនបានហោះចេញពី នាវាផ្ទុកយន្តហោះចិនមួយក្នុងចំណោមនាវាផ្ទុកយន្តហោះពីរគ្រឿង ដែលកំពុងប្រតិបត្តិការជាមួយគ្នាជាលើកដំបូងនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនបានបញ្ជូន "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ" របស់ខ្លួនទៅកាន់ប្រទេសចិនថា ការជួបគ្នាយ៉ាងជិតស្និទ្ធបែបនេះអាចបណ្តាលឱ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យ។
យោងតាមប្រទេសជប៉ុន យន្តហោះចម្បាំង J-15 របស់ចិនបានហោះចេញពីនាវាផ្ទុកយន្តហោះ Shandong កាលពីថ្ងៃសៅរ៍ ហើយបានដេញតាមយន្តហោះ P-3C របស់ជប៉ុនដែលបំពេញកាតព្វកិច្ចឈ្លបយកការណ៍ ដោយចូលមកក្នុងចម្ងាយជិត 45 ម៉ែត្រ ប្រហែល 40 នាទី។
ក្រសួងបាននិយាយថា យន្តហោះចិនមួយគ្រឿងក៏បានឆ្លងកាត់ចម្ងាយ 900 ម៉ែត្រ នៅពីមុខយន្តហោះ P-3C របស់ជប៉ុន ប្រហែល 80 នាទីកាលពីថ្ងៃអាទិត្យ។

ที่อยู่

5, 1 Siri Phong Road, Samran Rat, Phra Nakhon
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PSP Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์