06/09/2026
អនុញ្ញាតឱ្យខ្លួនឯងដេីរលេងម្ដង
តាមក្ដីបំណងដែលប៉ងចង់ទៅ
អនុញ្ញាតឱ្យខ្លួនឯងជ្រេីសរេីសផ្លូវ
ជិតក្ដីឆ្ងាយក្ដីក៏ទៅតាមចិត្ត ។
អនុញ្ញាតឱ្យខ្លួនឯងដេីរម្នាក់ឯង
មិនបាច់កោតក្រែងថាអ្នកណាគិត
បេីដេីរហត់ហេីយក៏ត្រូវសុំសិទ្ធិ
សម្រាកកាយចិត្តឱ្យបានធូរស្បើយ ។
អនុញ្ញាតឱ្យខ្លួនឯងចេះស្កប់ស្កល់
អ្វីនៅសេសសល់ត្រូវទុកថ្ងៃក្រោយ
អនុញ្ញាតឱ្យខ្លួនឯងមានចម្លើយ
ឆ្ងល់សួរច្រើនហើយគួរត្រូវដោះស្រាយ ។
អនុញ្ញាតឱ្យខ្លួនឯងបានសម្រាក
នឿយហត់លំបាកឃ្លាតចាកឆ្ងាយម្ដាយ
អនុញ្ញាតឱ្យខ្លួនឯងបានស្រស់ស្រាយ
កង្វល់ខ្វល់ខ្វាយកាយកប់សិនចុះ ។
06/09/2026