21/08/2026
2យប់ 3ថ្ងៃនៅទល់មុខ ដើម្បីរៀបចំស្បៀងនិងអាហារសាមគ្គី ជូនវីរៈកងទ័ពយើងនៅចំនួន 3 ខេត្ត។ ដែលកើតចេញអំពីការជួយចូលរួមលទ្ធភាព របស់បងប្អូនយើងទាំងអស់គ្នា។ ចាប់ពី 1000៛-2000៛ ទើបអាចបង្កើតកម្មវិធីសាមគ្គី នេះបាន។ ការចំណាយនៅក្នុងកម្មវិធី ពីទី17-18 ប្រមាណ 23 លានរៀល។ ដោយទទួលបានថវិកាបងប្អូនយើងបានជួយចូលរួម 13លានរៀល និងបន្ថែមថវិការបស់ក្រុមការងារ Hok Nave និង ក្រុមសហប្រតិបត្តិការ 10 លានរៀល។
ខ្ញុំនិងក្រុមការងាររួមទាំងសហប្រតិបត្តិការ សូមគោរពអរគុណ លោកឯកឧត្តម លោកបណ្ឌិត លោកឧកញ៉ា និង លោកជំទាវ បងប្អូនប្រជាពលរដ្ឋខ្មែរយើង គ្រប់ជាន់ថ្នាក់ បានជួយចូលរួមលទ្ធភាព ក្នុងការបង្កើតកម្មវិធីអាហារសាមគ្គីនេះឡើង។ ខ្ញុំនិងក្រុមការងារ សូមគោរពជូនពរសូមទទួលបាននូវពុទ្ធពរទាំង 4 ប្រការ អាយុវណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏🇰🇭
សូមគោរពអរគុណ 🙏🇰🇭
#ជួយចែករំលែកសកម្មភាពលើកទឹកចិត្តកងទ័ពយើង
#អាហារសាមគ្គី #ស្បៀងសាមគ្គី #បេសកកម្មបីខេត្ត
@រំលេច