BTB Srokyerng Hello

សេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ស្ដីពីការជួសជុលពង្រីកតួផ្លូវដោយក្រាលកម្រោលបន្ថែមពីលើ (Rese...
03/06/2024

សេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ស្ដីពីការជួសជុលពង្រីកតួផ្លូវដោយក្រាលកម្រោលបន្ថែមពីលើ (Reseal) កំណាត់ផ្លូវខេត្តលេខ ១៥៧១ (ស្ដុបបាណន់-វត្តខ្សាច់ពោយ)

កុំភ្លេចណាអ្នកទាំងអស់គ្នា ☺️❤️
18/09/2023

កុំភ្លេចណាអ្នកទាំងអស់គ្នា ☺️❤️

12/09/2023

តោះទៅមើលសត្វប្រជៀវនៅភ្នំសំពៅ

ប្រជៀវរាប់លានក្បាលហើរចេញទៅរកចំណីនៅពេលល្ងាច បង្កើតបានជារូបភាពដ៏គួរឲ្យទាក់ទាញ 😍❤️

#ខ្ញុំស្រឡាញ់បាត់ដំបង

08/09/2023

អ្នកបាត់ដំបងយើង ក៏មានអ្នកដាំដំណាំគីនឆាយ ដែលជាបន្លែសុវត្ថិភាព មិនមានប្រើប្រាស់ជីគីមីទេ 😳💙
#បាត់ដំបង

05/09/2023

ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នៅក្នុងផេកនេះខ្ញុំនឹងធ្វើការបង្ហោះជា video ឬរូបភាពពីខេត្តបាត់ដំបង ពាក់ព័ន្ធកន្លែងញ៊ាំអី កន្លែងកំសាន្ដ និងផ្សេងៗទៀតពាក់ព័ន្ធនឹងខេត្តបាត់ដំបង សង្ឃឹមថាពុកម៉ែបងប្អូនគាំទ្រ 🙏🏻
#ខ្ញុំស្រឡាញ់បាត់ដំបង
#បាត់ដំបងផ្ទះខ្ញុំ
#បាត់ដំបង

ខេត្ដបាត់ដំបងជាខេត្ដមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភោគផលធម្មជាតិសំបូរបែប និងមានវិសាលភាពដ៏ធំធេងផ្នែកកសិកម្ម មានដីប្រក...
04/09/2023

ខេត្ដបាត់ដំបងជាខេត្ដមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភោគផលធម្មជាតិសំបូរបែប និងមានវិសាលភាពដ៏ធំធេងផ្នែកកសិកម្ម មានដីប្រកបដោយជីវជាតិ ដែលជាអំណោយផលសម្រាប់កសិផលគ្រប់ប្រភេទ ជាពិសេសដំណាំស្រូវ ព្រមទាំងដំណាំយុទ្ធសាស្ដ្រផ្សេងៗទៀត អាចចាត់ទុកជាខេត្ដសេដ្ឋកិច្ចដ៏សំខាន់មួយនៃភូមិភាគពាយ័ព្យ។

ក្រៅពីភោគផលដំណាំ ខេត្ដបាត់ដំបងនៅមានធនធានធម្មជាតិជាច្រើនទៀតដូចជា ទីក្រុងបុរាណ សំណង់ស្ថាបត្យកម្ម ដងស្ទឹង បឹងបួរ ទន្លេ ទឹកធ្លាក់ ភ្នំ ព្រៃព្រឹក្សា ប្រាសាទបុរាណ សត្វចតុបាត សត្វស្លាបគ្រប់ប្រភេទ បង្កលក្ខណៈជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវិត្ដសាស្ដ្រ ធម្មជាតិដ៏ស្រស់បំព្រងដែលមានសោភ័ណភាព ដ៏ស្រស់ត្រកាល និងមានហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ជាសក្ដានុពលបម្រើឱ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកទស្សនាកម្សាន្ដ សិក្សាស្រាវជ្រាវ និងសំរាកលំហែរកាយ ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សក្តានុពលទាំងនេះគឺមានសារប្រយោជន៍ណាស់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងចីរភាព ដើម្បីរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍ ការថែរក្សាការពារ និងចូលរួមចំណែក ក្នុងការឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត។

ផ្តើមចេញពីសក្តានុពលធនធានធម្មជាតិដ៏មានតម្លៃនេះ វិស័យទេសចរណ៍ក៏បានរាប់បញ្ចូលជាវិស័យ អាទិភាពរបស់ខេត្តបាត់ដំបងផងដែរ ដែលបានចាក់បញ្ចូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ខេត្ត នូវប្រាក់ចំណូលរាប់លានដុល្លារ ពីការចូលទស្សនាទីតាំងតាមបណ្តារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ តំបន់អេកូទេសចរណ៍ និងតំបន់កសិ-ទេសចរណ៍នានា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ខេត្តបាត់ដំបងត្រូវពង្រឹងលក្ខណៈសម្បត្តិរបស់ខ្លួន សម្រាប់ចាប់យកអត្ថប្រយោជន៍ពីវិស័យទេសចរណ៍ និងត្រៀមខ្លួនឱ្យបានរួចរាល់ចំពោះបញ្ហាប្រឈមថ្មីៗ ដូចជាវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងខ្លាំង។

ដូចនេះ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ គឺជាឯកសារគន្លឹះមួយ ដើម្បីណែនាំ និងបង្ហាញពីវិធីសាស្រ្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង សំដៅឲ្យការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ដោយគិតគូរពីផលប៉ះពាល់ផ្នែកបរិស្ថាន ក៏ដូចជាការចូលរួមអំពាវនាវគៀងគរដល់អ្នកវិនិយោគ អង្គការក្រៅរដ្ឋាភិបាល ផ្នែកសាធារណៈ និងវិស័យឯកជន ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសដោះស្រាយបញ្ហាចំពោះមុខនៅក្នុង បរិបទជំងឺកូវីដ១៩ ស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ឆ្នាំ២០២១-២០២៥ និងផែនការយុទ្ធសាស្រ្តថ្មីៗ ដែលក្រសួងទេសចរណ៍បាននឹងកំពុងរៀបចំនិងដាក់ឱ្យដំណើរការជាជំហានៗ។

Battambang is a province of the Kingdom of Cambodia, with abundant natural resources and its large scope of fertilized agricultural sector, favorable for all kinds of crops, especially rice as well as many other strategic crops, being able to be considered a significant economic province of the northwest.

Beside the crops, battambang province is of many other potential, such as classical city, architectural constructions, rivers, lakes, waterfalls, mountains, ruin temples, forests, quadrupeds, all kinds of birds, making good conditions for glorious natural, historical, and cultural tourism resorts with beautiful scenery, and has infrastructures in all the fields, which all of these are the potentialities serving for the tourism sector for sake of the national and international tourists to come to visit, research, and take relax, with the grown from year to year.

These potentialities are very crucial for sustainable and inclusive development contributing actively to the development, preservation, and responding to today and future national and international tourists’ requirement.

From these valuable natural resource potentialities, the tourism sector has also been considered a priority sector of battambang province, which is immediately injected into province’s economic current with million dollars in revenue, generated from the site visit at the natural and cycling tourism resorts and ecotourism areas, and agro-tourism areas, contributing with the royal government in reducing the people poverty.

Battambang province is needed its characteristics to be improved for embracing benefits from the tourism sector, and has been ready for newly facing challenges such as crisis of Covid-19 disease which makes the numbers of tourist strongly down.

Hence, the Update Tourism Development Plan 2021 – 2025 is a key document to prove the approaches in developing the tourism sector in battambang province forwards making a qualified and sustainable implementation by taking into account for environment impacts as well as contributing to gathering the investors, non-governmental organizations, public and private sectors, contributed to a high responsible implementation – particularly addressing facing challenges in the context of Covid-19 in line with Roadmap on Cambodia’s Rehabilitation and Promotion Plan in and after Covid-19 crisis 2021 – 2025 and newly strategic plans that the ministry of tourism has step by step laid out and put in use.

(ប្រភព:មន្ទីរទេសចរណ៍ខេត្តបាត់ដំបង)
#បាត់ដំបងផ្ទះខ្ញុំ

ที่อยู่

Bangkok Thailand
Bangkok
10700

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BTB Srokyerngผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์