07/04/2022
🎓បុរេប្រវត្តិសាស្រ្តខ្មែរ ប្រជាជនខ្មែរ និងឥទ្ធិពលឥណ្ឌា
👉បុរេប្រវត្តិសាស្រ្តខ្មែរ
កាលសម័យដ៏វែងចាប់ពីពេលមានមនុស្សរស់នៅរហូតដល់ពេលមនុស្សចេះប្រើអក្សរសម្រាប់កត់ត្រា មានឈ្មោះហៅថា ។ កាលសម័យបន្ទាប់ចាប់ពីពេលមនុស្សចេះកត់ត្រាមកហៅថា ។ ចំពោះបុរេប្រវត្តិសាស្រ្ដខ្មែរ គេយល់ដឹងបានតិចតួចណាស់។ ការសិក្សាពីស្ថានីយបុរេប្រវត្តិផ្សេងៗដូចជាស្ថានីយល្អាងស្ពាន(ខេត្តបាត់ដំបង) សំរោងសែន និងអន្លង់ផ្ដៅ(ខេត្ដកំពង់ឆ្នាំង) ម្លូព្រៃ(ខេត្តព្រះវិហារ) ព្រែកឆ្លូង(ខេត្តក្រចេះ) និងក្បាលរមាស(ខេត្ដកំពត) បានឱ្យគេយល់ដឹកខ្លះៗពីការរស់នៅរបស់ដូនតាយើង។ ស្ថានីយល្អាងស្ពានបានឱ្យដឹងថា នៅតំបន់នោះមានមនុស្សរស់នៅតាំងពីជាង៤០០០ឆ្នាំមុនគ.ស.ម្លេះ។ ពួកគេចេះធ្វើក្រលាលភាជន៍ សម្រាប់ប្រើប្រាស់ហើយ។
👉ប្រជាជនខ្មែរ
ខ្មែរជាជនជាតិដ៏ចំណាស់មួយដែលបានរស់នៅជាអ្នកស្រុកដើមក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ជាយូរលង់ណាស់មកហើយ គឺតាំងពីមុនឥណ្ឌា និងចិនចូលមកម្លេះ។ ខ្មែរស្ថិតក្នុងអំបូរអូស្រ្ដូអាស៊ី ឬអាស៊ីខាងត្បូង។ ភាសាខ្មែរស្ថិតក្នុងអំបូរភាសាខ្មែរ-មនដែលមានភាសាជាច្រើនទៀតនៅអាស៊ីភាគអាគ្នយ៍។ តាំងពីព្រេងនាយមក ជនជាតិខ្មែរបានទទួលពីបុព្វបុរសរបស់ខ្លូននូវជំនឿដូនតា និងទំនៀមទម្លាប់ដូចជាការគោរពសត្វនាគ ជំនឿលើខ្មោចព្រាយ អ្នកដូនតាស្រុក -ល-។ ក្រោយមកពួកគេបានទទួលឥទ្ធិពលពីបរទេសដូចជាឥណ្ឌា ចិន ជ្វាជាដើម។
👉ឥទ្ធិពលឥណ្ឌា
ប្រជាជនខ្មែរបានទទួលឥទ្ធិពលមួយផ្នែកធំពីអរិយធម៍ឥណ្ឌា។ គេបានដឹងច្បាស់ថា តាំងពីយូរលង់មកហើយ ពួកឥណ្ឌាបានចូលមកកាន់ឆ្នេរសមុទ្រខ្មែរ និងកោះធំៗនៅអាស៊ីភាគអាគ្នេយ៍ដើម្បីធ្វើជំនួញ។ ប៉ុន្ដែឥទ្ធិពលឥណ្ឌាបានចូលជ្រួតជ្រាបយ៉ាងជ្រៅទៅក្នុងស្រទាប់ប្រជាជនតាមបែបសន្ដិវិធីពោលគឺប្រជាជនក្នុងភូមិភាគនេះស្ម័ត្រចិត្តទទួលយកប្រពៃណីឥណ្ឌាបន្ដិចម្ដងៗដោយគ្មានការបង្ខិតបង្ខំឡើយ។ ការផ្សព្វផ្សាយឥទ្ធិពលឥណ្ឌានេះដែលគេហៅថាឥណ្ឌាកម្ម បានប្រព្រឹត្ដទៅអស់រយៈពេលជាច្រើនសតវត្ស ឥណ្ឌាបាននាំអក្សរសិល្ប៍ សិល្បៈ របៀបគ្រប់គ្រងសង្គម របៀបរស់នៅ សាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនាមកឱ្យប្រជាជន។ ដោយហេតុនោះបន្តិចម្ដងៗ សង្គមខ្មែរយើងបានជ្រួតជ្រាបដោយគំនិត និងជំនឿនៃប្រពៃណីឥណ្ឌា។(ស្រាវជ្រាវ និងរៀបរៀងដោយលោក ឃ្លាំង ធីតា)
https://t.me/KhmerTimeline (ប្រវត្តិសាស្រ្ដ)
https://t.me/angkortour (ទេសចរណ៍)