S I M N E W S Welcome to My page Sharing And Caring

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ណែនាំដល់សាខានិងអនុសាខាកាកបាទក្រហមនៅទូទាំងខេត្តកំពង់ស្ពឺឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ...
11/05/2026

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ណែនាំដល់សាខានិងអនុសាខាកាកបាទក្រហមនៅទូទាំងខេត្តកំពង់ស្ពឺឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

កំពង់ស្ពឺ៖ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានធ្វើការណែនាំដល់សាខានិងអនុសាខាទាំង៩ស្រុកក្រុងឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ពិសេសនៅក្នុងខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាសាលប្រជុំរដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ សកម្មភាពមនុស្សធម៌ដែលកាកបាទក្រហមបានធ្វើគឺជាកម្លាំងចូលរួមយ៉ាងធំធេងពីសប្បុរសជនក្នុងវិស័យរដ្ឋនិងឯកជនមកពីគ្រប់ទិសទី។រាល់សកម្មភាពមនុស្សធម៌ដែលកាកបាទក្រហមបានធ្វើគឺមិនប្រកាននិន្នានយោបាយឬពួជសាសន៍នោះទេ និយាយជារួមទីណាមិនទុក្ខលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។

ជាងនេះ លោកបណ្ឌិតបន្ថែមថា កាកបាទក្រហមកម្ពុជាតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមរយៈមន្ត្រីស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា។តែទោះជាយ៉ាងនេះក្តី ភាពខ្វះចន្លោះរបស់មន្ត្រីកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខានិងអនុសាខាក្រុងស្រុកនៅតែមាន ដូច្នេះយើងទាំងអស់គ្នា ក៏ត្រូវខិតខំបំពេញកែលម្អរបន្ថែមទៀតនូវចំណុចខ្វះខាតទាំងឡាយដែលមានកន្លងមក ត្រូវបង្កើនការយកចិត្តទុកដាក់និងចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីក្តាប់ឱ្យបានពីសុខទុក្ខនិងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ។

មួយវិញទៀត ការចាយវាយ ការប្រើប្រាស់ថវិការបស់កាកបាទក្រហមត្រូវធ្វើឱ្យបានចំគោលដៅ និងគោលការណ៍គ្រឹះនៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់ និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដើម្បីបង្កើនជំនឿពីប្រជាពលរដ្ឋ សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាព ក្នុងបុព្វហេតុមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជាឱ្យបានកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។

ដើម្បីមានមូលនិធិគ្រប់គ្រាន់សម្រាប់បន្តបេសកកម្មមនុស្សធម៌ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាខេត្តកំពង់ស្ពឺបាន អំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

#ស៊ាន ស៊ីម

19/04/2026
អភិបាលខេត្តកំពង់ស្ពឺចែករំលែកបទពិសោធន៍ដល់នាយនគរបាលនិងនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១នៃ...
09/04/2026

អភិបាលខេត្តកំពង់ស្ពឺចែករំលែកបទពិសោធន៍ដល់នាយនគរបាលនិងនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១នៃសាលានគរបាលភូមិភាគ៣ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

កំពង់ស្ពឺ៖នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនាយនគរបាលនិងនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១នៃសាលានគរបាលភូមិភាគ៣ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត គ្មានភាពភ័យខ្លាច និងមានសន្តិសុខល្អនៅមូលដ្ឋាន។ គោលនយោបាយនេះផ្តោតលើការទប់ស្កាត់បទល្មើស ការពង្រឹងសេវាសាធារណៈ និងការកែលម្អសណ្តាប់ធ្នាប់សង្គម។

ជាមួយនិងការលើកឡើងនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែករំលែកនូវបទពិសោធន៍ថា ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព គឺត្រូវការការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល និងប្រជាពលរដ្ឋ។ កម្លាំងនគរបាលត្រូវមានតួនាទីសំខាន់ក្នុងការការពារ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា អំពើចោរកម្ម គ្រឿងញៀន អំពើហិង្សា និងបញ្ហាសង្គមផ្សេងៗ ដែលអាចបង្កភាពអសន្តិសុខនៅក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិតអភិបាលបានលើកឡើងថា បទពិសោធន៍ជាក់ស្តែងបង្ហាញថា កន្លែងណាដែលអាជ្ញាធរ និងប្រជាពលរដ្ឋមានការសហការល្អ កន្លែងនោះមានសុវត្ថិភាពល្អ និងអភិវឌ្ឍន៍បានលឿន។ ដូច្នេះ ការចូលរួមពីប្រជាពលរដ្ឋ គឺជាចំណុចស្នូលក្នុងការអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់នាពេលអនាគត ត្រូវគោរពនិងអនុវត្តច្បាប់ដោយយុត្តិធម៌ មិនលំអៀង និងគោរពសិទ្ធិមនុស្ស។ ត្រូវបំពេញភារកិច្ចដោយស្មោះត្រង់ មានវិន័យ និងទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនភាពភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិ និងដោះស្រាយបញ្ហាជូនពួកគាត់ទាន់ពេលវេលា។ជាងនេះត្រូវអភិវឌ្ឍសមត្ថភាពជំនាញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងសង្គម។ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់ និងការពារការកើតមានបទល្មើសជាមុន។ក្នុងនាមជាប្រតិបត្តិករក្នុងការអនុវត្តច្បាប់ ត្រូវមានស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋ និងជាអ្នកថែរក្សាសន្តិសុខសង្គម ដើម្បីចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងធ្វើឱ្យសង្គមមានភាពសុខសាន្តយូរអង្វែង។

#លោក ស៊ាន ស៊ីម

អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អភិបាលស្រុកឱរ៉ាល់ថ្មីឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារដើម្បីឆ្លើយតបរាល់តម្រូវការ...
09/04/2026

អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អភិបាលស្រុកឱរ៉ាល់ថ្មីឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់ឱ្យបានល្បែងស៊ីសង គ្រឿងញៀននិងក្មេងទំនើង

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់អភិបាលស្រុកឱរ៉ាល់ដែលទើបប្រកាសតែងតាំងថ្មី ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពនូវរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លុបបំបាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗដែលកើតមាន ពិសេសគឺល្បែងឆបោកតាមអនឡាញ(Scams online) ការចរាចរណ៍គ្រឿងញៀននិងក្មេងទំនើង។ការក្រើនណែនាំដូច្នេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសតែងតាំងលោក នី នរៈ ពីអភិបាលរងស្រុកសាមគ្គីមុនីជ័យ ជាអភិបាលស្រុកឱរ៉ាល់ ជំនួសលោក ងួន វាសនា ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចថ្មី។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការរបស់ពលរដ្ឋ ក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំណូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។

រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានព្រមានចាត់វិធានការចំពោះមន្ត្រី ឬអភិបាលស្រុករូបណាដែលមកបំពេញការងារនៅក្នុងខេត្តនេះដោយអាងខ្នង ឬខ្សែ ហើយមិនបម្រើផលប្រយោជន៍រាស្ត្រ។ក្នុងនាមជាមន្ត្រីសាធារណៈគឺ ជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនៃរាស្ត្រនោះទេ ពោលគឺមន្ត្រីកុំតាំងខ្លួនជាមេ ដោយសំអាងថា ខ្លួនបានមកកាន់តួនាទី ឬតំណែងនៅទីនេះដោយសារតែមានខ្សែចៅហ្វាយខេត្ត ឬខ្នងធំនោះឡើយ។លោកមិនគាំទ្រចំពោះចរិកមន្ត្រីដែលតាំងខ្លួនបែបនេះនោះទេ។ការតាំងខ្លួនអញនិយមដោយសារតែមានខ្សែ ហើយមិនយកផលប្រយោជន៍រាស្ត្រដាក់ក្នុងបេះដូង ធ្វើអ្វីស្រេចតែចិត្ត ឯកឧត្តមនឹងចាត់វិធានការភ្លាមមិនឱ្យមន្ត្រីឬអភិបាលស្រុកនោះមានឱកាសដឹកនាំបន្តទៀតទេ។ ឯកឧត្តមទទួលយកតែមន្ត្រីរូបណាដែលធ្វើការងារ និងមិនទទួលយកទេចំពោះមន្ត្រីរូបណាដែលអួតអាងខ្សែនោះឡើយ។

ជាមួយនិងការណែនាំនោះដែរ អភិបាលខេត្តកំពង់ស្ពឺក៏បានស្នើឱ្យមន្ត្រីទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ដោះដូរបទពិសោធរវាងគ្នានិងគ្នា ពិសេសករណីខុសទាស់ត្រូវចេះអប់រំពន្យល់ដល់គ្នាដើម្បីរកផ្លូវត្រូវ។ ម្យ៉ាងវិញទៀតកុំមើលស្រាលអ្នកដែលនៅជុំវិញខ្លួន ព្រោះអ្នកនៅជុំវិញអាចជាគ្រូនៃយើងគ្រប់គ្នា។ត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន យកចិត្តទុកដាក់លើបរិស្ថាន អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យលេងកម្សាន្តច្រើន ខណៈដែលស្រុកឱរ៉ាល់មួយនេះសំបូរទៅដោយរមណីយដ្ឋានធម្មជាតិច្រើនពិសេសគឺខ្នងភ្នំផ្សារ ទេរទឹកពុះ ខ្នងភ្នំឱរ៉ាល់ ជាដើមដើម្បីទាញចំណូលដល់សហគមន៍។

#លោក ស៊ាន ស៊ីម

08/04/2026

ហានិភ័យ☠️គ្រោះថ្នាក់ចរាចរណ៍

07/04/2026

ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ មេភូមិមេឃុំ ជួយមើលផង។

01/04/2026

ជូនផ្ទះមីង និងកងអាគុយ

អភិបាលខេត្តកំពង់ស្ពឺ៖សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម បង្ហាញពីសុខសន្តិភាពពេញលេញ ក្រោមការគិតគូរបស់រាជរដ្ឋាភិបាលកំព...
24/03/2026

អភិបាលខេត្តកំពង់ស្ពឺ៖សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម បង្ហាញពីសុខសន្តិភាពពេញលេញ ក្រោមការគិតគូរបស់រាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ សមិទ្ធផលរូបវ័ន្តជាច្រើនដែលកើតមានឡើងនៅក្នុងមូលដ្ឋានពីភូមិរហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនា បានបង្ហាញឱ្យឃើញពីសក្ខីភាពដ៏ពិតប្រាកដមួយដែលកើតចេញកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាមបច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលានិងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាក្រោមម្លប់សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សមិទ្ធផលរូបវន្តជាច្រើនត្រូវបានកសាងនៅតាមភូមិស្រុកទូទាំងប្រទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើននៃរោងចក្រសហគ្រាស។ ការអភិវឌ្ឍទាំងនេះគឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាក់ស្តែងខេត្តកំពង់ស្ពឺបច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃមានប្រមាណ១៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីជាង៣០ម៉ឺនកំពុងធ្វើការ។

អភិបាលខេត្តកំពង់ស្ពឺគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះជាសក្ខីភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់មូលដ្ឋាន ហើយសមិទ្ធផលទាំងនេះក៏បាននិងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនធូរធាផងដែរ។ជាមួយនិងការរីកចម្រើនលើវិស័យអាណាចក្រ ក្រោមសុខសន្តិភាពនេះ វិស័យពុទ្ធចក្រក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលបង្ហាញឱ្យឃើញច្បាស់ថាវិស័យទាំង២នេះ ពិតជាមានទំនាក់ទំនងគ្នាល្អណាស់ ក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ពិសេសផ្ដោតសំខាន់ទៅលើការអប់រំព្រះធម៌ និងជួយបំពេញចន្លោះបន្ថែម សំដៅឆ្ពោះទៅកាន់ការកសាង សង្គមមួយប្រកបដោយធនធានមនុស្សមានបញ្ញាញាណខ្ពស់ មានក្រមសិលធម៌ មានសុជីវធម៌ គុណធម៌ មេត្តាធម៌ ដែលស្របតាមឱវាទរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើង។

ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭក និងណែនាំដល់រដ្ឋបាលស្រុកសំរោងទងផងដែរ ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយឱ្យស៊ីជម្រៅទូលំទូលាយអំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសគឺល្បែងឆបោកតាមប្រព័ន្ធអនឡាញ(Scame Online) ដែលរាជរដ្ឋាភិបាលកំពុងមានវិធានការក្តៅក្នុងការបោសសំអាតឱ្យអស់ពីកម្ពុជា។មួយវិញទៀត ត្រូវពិនិត្យលទ្ធភាពក្នុងការជួយកែសម្រួលផ្លូវនៅតាមភូមិ ឃុំមួយចំនួនដែលរងការខូចខាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចរាចរណ៍បានស្រួល ទោះបីមិនទាន់មានលទ្ធភាពកសាង ឬស្ថាបនាផ្លូវបេតុងជូនពួកគាត់ និងជម្រុញឱ្យទឹកស្អាត អគ្គិសនី បានតភ្ជាប់ទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់។

អត្ថបទ លោក ស៊ាន ស៊ីម

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ S I M N E W Sผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์