27/10/2025
ការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់របស់ដេប៉ាតឺម៉ង់ធានាគុណភាពផ្ទៃក្នុង (IQA) គឺមានគោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំ និងការងារទាំងមូល សម្រេចបាននូវការទទួលស្គាល់ពេញសិទ្ធិពីគណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា(ACC) សម្រាប់បណ្ឌិត្យសភានគរបាលកម្ពុជា។
ការខិតខំប្រឹងប្រែងនេះបង្ហាញពីការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងការរួមចំណែករបស់ក្រុមការងារទាំងមូលក្នុងការធានាថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងក្លាយជាស្ថាប័នដែលមានគុណភាពអប់រំប្រកបដោយសុចរិតភាព ស្មារតីវិជ្ជាជីវៈ និងទទួលបានការទទួលស្គាល់នៅក្នុង និងក្រៅប្រទេស។