Smey / News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Smey / News, ครีเอเตอร์ดิจิทัล, Bangkok.

17/07/2026

(ព័ត៌មានបឋម)៖ ប្រុងប្រយត្ន័ទាំងអស់គ្នា..! ប្រភព: Pisey Reach ចាប់ពួកតាម Online #សង្គម #ព័ត៌មានថ្មីៗ #តារាភាពយន្ត

16/07/2026

ទីបំផុត ប្រុសស្រីជាបងប្អូន ធ្លាក់ស្ពានចាក់សាបទំនប់បាក់ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានជាប់កណ្ដាលទឹកហូរជាង ៣ម៉ោង ទើបជួយសង្គ្រោះបាននៅ ម៉ោង៣ រសៀលថ្ងៃទី 12/07/2026។
ពួកគេដើរឆ្លងស្ពានបានជិតពាក់កណ្តាល ស្ពានក៏បានធ្លាក់ទៅទើនៅហ្នឹង។

16/07/2026

(ព័ត៌មានបឋម)៖ ករណី ចាប់បានចោរ .. #សង្គម #ព័ត៌មានថ្មីៗ #ក្រុងប៉ោយប៉ែត #តារាភាពយន្ត

ស្រុកកោះអណ្ដែត៖ ករណី ជនសង្ស័យលួចគាស់ចេតីតាមវត្តក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហ...
16/07/2026

ស្រុកកោះអណ្ដែត៖ ករណី ជនសង្ស័យលួចគាស់ចេតីតាមវត្តក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ជាមុខសញ្ញាប្រើប្រាស់ជួញដូរ គ្រឿងញៀន។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ #ប្រភព: សុខ លាប អ្នកសារព័ត៌មាន

ជនសង្ស័យ លួចម៉ូតូនៅការដ្ឋានសំណង់មួយកន្លែងនៅឯខេត្តព្រះសីហនុភ្នំពេញះជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូនៅការដ្ឋានសំណង់មួ...
16/07/2026

ជនសង្ស័យ លួចម៉ូតូនៅការដ្ឋានសំណង់មួយកន្លែងនៅឯខេត្តព្រះសីហនុ

ភ្នំពេញះជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូនៅការដ្ឋានសំណង់មួយកន្លែងនៅឯខេត្តព្រះសីហនុបាន១គ្រឿង រួចបានទិញអយស្ទ័រ១កេសដឹកពីក្រោយជិះគេចខ្លួនចូលរាជធានីភ្នំពេញយ៉ាងរំភើយផាត់ ដោយគិតដាបានសើមមាត់ហើយ ។ ប៉ុន្តែពុំដឹងថាម៉ូតូនោះមានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាពGPS នោះទេ លុះចូលដល់ភូមិសាស្រ្តរាជធានីភ្នំពេញត្រូវបានកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ ផ្ដល់ដំណឹងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបាន ។

ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៦ តាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ #ប្រភព: Chhim SopeakDra

ឃាត់ខ្លួន ជនសង្ស័យបាន៦នាក់ ក្រុមចោរកាប់ប្លន់យកម៉ូតូ..កម្លាំងប៉ុស្តិ៍រដ្ឋបាល ផ្សារកណ្ដាល បានធ្វើការសហការជាមួយ ផែនជំនាញ ក្...
16/07/2026

ឃាត់ខ្លួន ជនសង្ស័យបាន៦នាក់ ក្រុមចោរកាប់ប្លន់យកម៉ូតូ..

កម្លាំងប៉ុស្តិ៍រដ្ឋបាល ផ្សារកណ្ដាល បានធ្វើការសហការជាមួយ ផែនជំនាញ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនសង្ស័យបាន៦នាក់ ករណីកាប់ប្លន់

ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៦វេលាម៉ោង ០១:៣០ នាទីយប់ កម្លាំងប៉ុស្តិ៍ផ្សារកណ្ដាលបានធ្វើការសហការជាមួយផែនជំនាញក្រុងប៉ោយប៉ែត និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥បានធ្វើការល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតស្រាប់តែពេលនោះកម្លាំងប៉ុស្តិ៍ផ្សារកណ្ដាល បានឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ទូច ណារ៉ុង ភេទប្រុសអាយុ១៨ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១(ដៃដល់)
២.ឈ្មោះ លាត សុជា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិព្រៃព្រិច(បើកម៉ូតូ)
៣.ឈ្មោះ សុខ ជា ភេទប្រុសហៅង៉ោល អាយុ១៩ ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល(ដៃដល់)
៤.ឈ្មោះសឹង្ហ វីរៈ ភេទប្រុសអាយុ១៩ ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល(បើកម៉ូតូ)
៥.ឈ្មោះ ភ័ណ្ឌ ភក្តី ភេទប្រុសអាយុ១៥ ឆ្នាំ រស់នៅភូមិទួលប្រាសាទ(បើកម៉ូតូ)
៦.ឈ្មោះឈាង វ៉ាន់ឆៃភេទប្រុស អាយុ ២១ ឆ្នាំរស់នៅភូមិផ្សារកណ្ដាល (ដៃដល់)ដកហូតបានសម្ភារៈមធ្យោបាយបានចំនួន០៣គ្រឿងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅចំនួន០២គ្រឿងនិងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហមចំនួនមួយគ្រឿង។តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៦នាក់ខាងលើពួកគេពិតជាបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ជនរងគ្រោះជាច្រើនលើកច្រើនសារមកហើយពិតប្រាកដមែន។តាមចម្លើយសារភាពរបស់ជនសង្ស័យម៉ូតូពេលកាប់ប្លន់បានពួកគេបានឲ្យខាងមួយក្រុមទៀតយកទៅលក់នៅខេត្តសៀមរាបចំនួន០២គ្រឿងមកហើយតែពួកវាអត់បានអោយលុយទេស៊ីដាច់មិនបានឲ្យលុយមកដល់ពួកក្រុមវាទេហើយខាងក្រុមមួយទៀតនោះបានគេចខ្លួនឡើងទៅភ្នំពេញអស់ហើយ។ជនសង្ស័យទាំង០៦នាក់ខាងលើជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មនៅក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត ។
កំលាំងជំនាញស្នើរសុំគោលការណ៍ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ ។ ប្រភព: Veasna News

16/07/2026

ចោរលួចគោ.ពេលគេតាមទាន់ធ្វើឆ្កួតធ្វើជា.. ករណីនេះកើតឡើងនៅថ្ងៃ14.ខែ7.ឆ្នាំ2026 #សង្គម #ព័ត៌មានថ្មីៗ #តារាភាពយន្ត

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណី..(យកដុំថ្មគប់បណ្តាលអោយរបួស)ប្រព្រឹត្តនៅចំណុចមុខអាគារកញ្ចក់ខ្មៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែ...
14/07/2026

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណី..(យកដុំថ្មគប់បណ្តាលអោយរបួស)ប្រព្រឹត្តនៅចំណុចមុខអាគារកញ្ចក់ខ្មៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

👉ដោយមានការបញ្ជាពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនៃអធិការដ្ឋានខណ្ឌមានជ័យ។

-នៅថ្ងៃទី ១៣-០៧-២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ចំណុចផ្លូវលំ សំណង់មិនរៀបរយ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់បណ្តាលអោយរបួស)ប្រព្រឹត្តនៅចំណុចមុខអាគារកញ្ចក់ខ្មៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង០០និង២៦នាទីយប់ ។

ក\-ជនសង្ស័យឃាត់ខ្លួន ០២នាក់ ៖

-០១.ឈ្មោះ គូ សុធារិទ្ធិ ភេទប្រុស។ (ឃាត់ខ្លួន)
-០២.ឈ្មោះ លី វីន ភេទស្រី។ (ឃាត់ខ្លួន)

- បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ប្រភព: #ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ

ករណី..! បុរសម្នាក់ស្ទាក់ចា.ប់កូនសិស្សសាលា និងបម្រុងសម្រា.តសំព.ត់ និងប៉ុ.នប៉.ងរំ.លោ.ភ នៅតំបន់ព្រៃស្ងាត់ ចំណុចម៉ុងបញ្ចុះសព...
12/07/2026

ករណី..! បុរសម្នាក់ស្ទាក់ចា.ប់កូនសិស្សសាលា និងបម្រុងសម្រា.តសំព.ត់ និងប៉ុ.នប៉.ងរំ.លោ.ភ នៅតំបន់ព្រៃស្ងាត់ ចំណុចម៉ុងបញ្ចុះសព ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល..! ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានផឹកស្រាស្រវឹង ហើយបានធ្វើសកម្មភាពស្ទាក់កង់ក្មេងប្រុសស្រីពីរនាក់ មុននឹងចាប់ក្មេងស្រីចុះពីលើកង់ និងបម្រុងសម្រាតសំពត់ ដើម្បីយកទៅឲ្យប្អូនស្រីរបស់ខ្លួននៅខេត្តស្វាយរៀង។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញការបំភ្លឺជាផ្លូវការពាក់ព័ន្ធនឹងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដោយគណនីឈ្មោះ Phallin Phallin ដែលបានផ្សព្វផ្សាយព័ត៌មានអំពីករណីបុរសម្នាក់ស្ទាក់ចា.ប់កូនសិស្សសាលា និងបម្រុងសម្រា.តសំព.ត់ នៅតំបន់ព្រៃស្ងាត់ ចំណុចម៉ុងបញ្ចុះសព ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញពាក់ព័ន្ធ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក បានចុះស្រាវជ្រាវជាបន្ទាន់។ ជាលទ្ធផល សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជាករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលបានកើតឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១២ និង ១០ នាទី នៅទីតាំងខាងលើ។

តាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះជាក្មេងស្រីអាយុ ១៣ ឆ្នាំ ជាសិស្ស រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង។ ការធ្វើតេស្តទឹកនោមបង្ហាញថា មិនមានសារធាតុញៀនក្នុងខ្លួនជនសង្ស័យឡើយ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន អាវសិស្សក្រណាត់ដៃវែងពណ៌ស ១ និងសំពត់សិស្សពណ៌ខ្មៅដែលរហែក ១។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានផឹកស្រាស្រវឹង ហើយបានធ្វើសកម្មភាពស្ទាក់កង់ក្មេងប្រុសស្រីពីរនាក់ មុននឹងចាប់ក្មេងស្រីចុះពីលើកង់ និងបម្រុងសម្រាតសំពត់ ដើម្បីយកទៅឲ្យប្អូនស្រីរបស់ខ្លួននៅខេត្តស្វាយរៀង។ ទោះជាយ៉ាងណា ក្មេងស្រីរងគ្រោះបានប្រឆាំង និងរត់គេចខ្លួន ទើបមានអ្នកដទៃមកជួយទាន់ពេល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ប្រភព: #អង្គភាពគេហទំព័រខ្មែរថ្ងៃនេះ

ជនសង្ស័យ លួចម៉ូតូ នៅចំណុចមុខសួនកុមារ  ផ្លូវស៊ួរស្រុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៦ បានស្រ...
11/07/2026

ជនសង្ស័យ លួចម៉ូតូ នៅចំណុចមុខសួនកុមារ ផ្លូវស៊ួរស្រុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ

នៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៦ បានស្រាវជ្រាវឈានដល់ការបង្ក្រាប​ និងឃាត់ខ្លួនបានជនសង្ស័យក្នុងករណី លួចមានស្ថានទម្ងន់ទោស (យកដែកចុងស្រួចចាក់បំបែកគ្រាប់សោរម៉ូតូ លួចបានសម្រេច) នៅចំណុចមុខសួនកុមារ ផ្លូវស៊ួរស្រុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង០២:៣០នាទីរំលងអាធ្រាត​ ។
-បង្កឡេីងដោយជនសង្ស័យឈ្មោះ​ ចាន់​ ពន្លឺ​ ភេទប្រុស​ អាយុ២២ឆ្នាំ​ (មានសារធាតុញៀនក្នុងទឹកនោម) បានធ្វេីសកម្មភាពយកដែកចុងស្រួច​ កាច់-ក​ ម៉ូតូ​ ម៉ាកហុងដាបីត​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០២៤​ ស្លាកលេខក្រចេះ១G-៧៧៣៦​ ដែលជនរងគ្រោះជិះមកចូលបន្ទប់ទឹក​ ។ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ​ សមត្ថកិច្ចជំនាញ​ ខណ្ឌ-ប៉ុស្តិ៍​ បានកំណត់អត្តសញ្ញាណជនសង្ស័យ​ បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី០៥​ ខែ​ កក្តដា​ ឆ្នាំ២០២៦​ វេលាម៉ោង១៦ម៉០០នាទី​ ទេីបឃាត់បានជនសង្ស័យម្នាក់​ យកមកធ្វេីការសាកសួរ​ ។
-ចំពោះមុខកម្លាំងជំនាញ​ ខណ្ឌ-ប៉ុស្តិ៍​ កំពុងអនុវត្តវិធានការសមត្ថកិច្ច​ លេីជនសង្ស័យ​ និងបន្តស្រាវជ្រាវ​ តាមចាប់ខ្លួន​ គូរកនម្នាក់ទៀត​ ដែលកំពុង​រត់គេចខ្លួន​ រួមទាំងម៉ូតូរបស់ជនរងគ្រោះ​ ។ប្រភព: #អធិការដ្ឋាននរគបាលខណ្ឌដូនពេញប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ

ที่อยู่

Bangkok
1112

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Smey / Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์