12/04/2026
ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត ណេន ចិន្តា នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច(I.D.E)
បានប្រារព្ធពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធ ពរជ័យ សិរីសួស្តី គណគ្រប់គ្រង សាស្ត្រាចារ្យ និង បុគ្គលិក របស់ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (IDE)ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី ១ មេសា ឆ្នាំ២០២៦ និងបានរៀបចំសង្ក្រាន្ត “អាយឌីអ៊ី” ក្រៅពីដើម្បីបង្កើតភាពរីករាយ តែជាការជំរុញឱ្យមានការចូលរួមលេងល្បែងកម្សាន្តប្រជាប្រិយ និងចូលរួមថែរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរ