23/10/2025
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ដែលបានដាក់ពាក្យបណ្ដឹង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លម្អិត៖ https://kh.cc-times.com/posts/25402