15/12/2025
នៅវេលាម៉ោង ១០:០៨ នាទី និង ១០:១១ នាទី ថ្ងៃទី១៥ ខែធ្នូ នេះ យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន ២ គ្រាប់ លើភូមិសាស្ត្រស្រុកចុងកាល និងស្រុកស្រីស្នំ ខេត្តសៀមរាប នៅជិតជំរុំជនភៀសសឹក ហើយបានចូលជ្រៅជាង ១០០ គីឡូម៉ែត្រ ចូលក្នុងទឹកដីកម្ពុជា។ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការឈ្លានពានរបស់យោធាថៃ ដែលបានយកជនស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារ ជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។