14/11/2025
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖
នារសៀលនេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដម Anwar ដែលបានបន្តដេីរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។
កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
This afternoon, I had a telephone discussion with His Excellency Anwar Ibrahim, Prime Minister of Malaysia. We discussed the continued pursuit of a peaceful resolution to the Cambodia–Thailand border conflict. I expressed my sincere thanks to His Excellency Anwar for continuing to play an important and active role in facilitating and seeking a peaceful resolution between Cambodia and Thailand.
Cambodia remains committed to resolving the border issues through peaceful means, using the existing mechanisms and agreed principles—especially in line with the spirit of the Kuala Lumpur Joint Declaration of 26 October 2025—in order to bring an end to the conflict and build peace between the two countries.
#ហ៊ុនម៉ាណែត
#កម្ពុជា