
04/11/2024
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ទំនាស់ពាក្យសំដីគ្នារឿងសុំផ្លូវជិះជនបង្ករបានយកខ្សែក្រវ៉ាត់ពីចង្កេះនិងកាំបិតបុ័ងតោកាប់មកលើជនរងគ្រោះបណ្ដាលឲ្យរបួសក្បាលពោះក្រោមចុងដង្ហើមដេរចំនួន០៨ថ្នេរ និងរបួសកំភួនឆ្វេងដេរ០៣ថ្នេរនិងមាត់ហើមបបូរមាត់ក្រោម ) កើតហេតុនៅមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២:០៥នាទី កំលាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុច ផ្ទះលេខ១០ជាន់ទី៦អាគារទី២ផ្លូវ២១១ភូមិ១២វាលវង់ ដែលប្រព្រឹត្តបទល្មើស នៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ២៤៧ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២:២០នាទី ។
*ជនសង្ស័យ:
-ឈ្មោះ សុខ សេន ហៅ សេន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅអាគារបូរីកីឡាលេខ២ ជាន់ទី៦ បន្ទប់លេខ១០B ម្តុំបូរីកីឡា ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
*សំភារៈចាប់យក:
-ម៉ូតូ០១គ្រឿងម៉ាក honda Dream c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 KO-1780 និងកាំបិតប៉័ងតោ (ចាប់យកពីជនសង្ស័យឈ្មោះ សុខ សេន)។
*ជនរងគ្រោះ:
-ឈ្មោះ គង់ រុណ្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២៧៩ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
*ជនរងគ្រោះរងរបួសស្នាម៖ របួសកំភួនដៃឆ្វេងដេរ៣ថ្នេរ និងក្បាលពោះក្រោមចុងដង្ហើមដេរ០៨ដ្នេរ និងមាត់ហើមបបូរមាត់ក្រោម ។
*សម្ភារ: រងការខូចខាត ម៉ូតូម៉ាក Honda Scoopy ពណ៍ខ្មៅ បែកចង្កៀងមុខនិងកុងទ័រ ។
-បច្ចុប្បន្ន: កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំយកជនសង្ស័យដៃដល់ខាងលើយកទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីអនុវត្តនីតិវិធី។