15/07/2026
✨ការរំលឹកគុណគ្រូ✨
គ្រូបង្រៀនគឺជាអ្នកមានគុណដ៏ធំធេង បន្ទាប់ពីឪពុកម្តាយ។ លោកគ្រូ អ្នកគ្រូ បានខិតខំបង្រៀន ផ្ទេរចំណេះដឹង អប់រំសីលធម៌ និងណែនាំផ្លូវល្អ ដើម្បីឱ្យសិស្សក្លាយជាពលរដ្ឋល្អ និងមានអនាគតភ្លឺស្វាង។ទោះបីជាការបង្រៀនជួបការលំបាកយ៉ាងណាក៏ដោយ លោកគ្រូ អ្នកគ្រូ តែងតែអត់ធ្មត់ យកចិត្តទុកដាក់ និងលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីឱ្យសិស្សទទួលបានចំណេះដឹង និងជោគជ័យក្នុងការសិក្សា។
ក្នុងនាមជាសិស្ស យើងត្រូវចេះគោរព ស្តាប់ដំបូន្មាន ខិតខំរៀនសូត្រ មានវិន័យ និងប្រព្រឹត្តអំពើល្អ ដើម្បីជាការតបស្នងសងគុណដល់លោកគ្រូ អ្នកគ្រូ។