11/08/2022
ព័ត៌មានលម្អិត ៖ ករណីបាក់ប្លង់សេវ៉េរ៉ង់ដា ភូមិគ្រឹះនៅសែនសុខ កម្មករម្នាក់ស្លា.ប់ម្នាក់រងរ.បួស
ភ្នំពេញ ៖ ករណីបាក់ប្លង់សេវ៉េរ៉ងដាមួយបានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូាមិ គ្រឹះមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨ព្រឹក ក្រុមជាងបានចាក់ប្លង់សេពិតានវ៉េរ៉ង់ដានៅមុខភូមិគ្រឹះខាងលើ និងរួចរាល់នៅវេលាម៉ោងប្រមាណជាង៩ព្រឹក ហើយកម្មកររងគ្រោះកំពុងតែវីបេតុងអោយស្មើ ស្រាប់តែបា.ក់កាច់ជើងសសរ និងរន្ទា បណ្តាលឱ្យធ្លា.ក់កម្មកររូបនោះក.ប់នៅក្នុងបេតុង ដែលទើបចាក់រួច។
ភ្លាមៗនោះ កម្មករផ្សងទៀត មិនអាចជួយសង្គ្រោះបានឡើយ ក៏បានរាយការណ៍ទៅម្ចាស់ការដ្ឋាន និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរចុះទៅជួយអន្តរាគមន៍ ដោយយកគ្រឿងចក្រទៅកកាយ ដើម្បីយកស.ពជនរងគ្រោះចេញ។
តាមប្រភពព័ត៌មានអោយដឹងបន្តទៀតថា ការដ្ឋានភូមិគ្រឹះខាងលើនោះ បានដំណើរការសាងសង់ ប្រមាណជាង១ឆ្នាំហើយ ដោយសង់បានគ្រោង និងរៀបឥដ្ឋរួចហើយក៍បានចាក់ពិតានវ៉េរ៉ង់ដានៅផ្នែកខាងមុខ ស្រាប់តែខុសបច្ចេកទេស បណ្តាលអោយបា.ក់ធ្លាក់ពិតានបែបនេះតែម្តង ។
ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវគេស្គាល់ឈ្មោះ ភិន សារ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជាមេជាងសំណង់ មានលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចរួមទាំងអាជ្ញាធរនាំគ្នា យកគ្រឿងចក្រកាយយកចេញ និងបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តក្រាំងធ្នង់ ដើម្បីប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកកម្មករម្នាក់ទៀត ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត៕
Join Telegram ៖ https://t.me/bremmedia