
28/07/2025
សារជូនចំពោះជនរួមឈាមខ្មែរ🇰🇭❤️️
មកដល់ម៉ោងនេះហើយ ប្រទេសជាតិខ្មែរដ៏កម្សត់របស់យើង កំពុងរងគ្រោះដោយចោរសៀមឈ្លានពានទឹកដី ! យើងមានសត្រូវរួមគ្នា គឺខ្មាំងចោរសៀម🇹🇭ឈ្លានពានជាបច្ចារមិត្ររួមរបស់ជនរួមឈាម រួមជាតិខ្មែរយើង🇰🇭❤️️
🙏 យើងឈប់ជជែកឈ្លោះយកឈ្នះចាញ់ជាមួយខ្មែរគ្នាឯងតទៅ ទៀត!🌹 យើងចូលរួមប្រយុទ្ធតតាំងវ៉ៃខ្មាំងចោរសៀមឈ្លានទឹកដីជាមួយគ្នា 💥☀!!
វិរយុទ្ធជនខ្មែរ🇰🇭❤️️🌹នៅសមរភូមិមុខ កំពុងក្រាញននៀលទាំងយប់ទាំងថ្ងៃ តស៊ូប្រយុទ្ធទល់ទល់វ៉ៃខ្មាំងដោយកម្លាំង និងអាវុធ ដើម្បីការពារ អធិបតេយ្យភាព និងបូរណភាពជាតិខ្មែរយើង🌹❤️️🇰🇭
🙏យើងទាំងអស់គ្នា នៅសមរភូមិក្រោយ សូមរួបរួមសាមគ្គីមូលមតិគ្នាជាធ្លុងមួយ ចូលរួមចំណែកឧបត្ថម្ភគាំទ្រតាមធនធាន និងតាមកម្លាំងកាយចិត្តទៅដល់វិរយុទ្ធជនខ្មែរ🇰🇭❤️️នៅសមរភូមិមុខ និងជួយគ្រប់បែបយ៉ាងដល់ជនរួមឈាមខ្មែរដែលកំពុងរត់ភៀសសឹក ហើយកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកសព្វបែបយ៉ាងនៅតាមទីតាំងសុវត្ថិភាព នៃជម្រំភៀសសឹកនានា ! ជាពិសេសផងដែរ សូមចូលរួមបរិច្ចាគឈាមសម្រាប់ទុកបម្រុងសង្រ្គោះអាយុជីវិតជនរួមឈាមខ្មែរយើង ទាំងកងទ័ព និងជនស៊ីវិលឲ្យបានច្រើនកុះករ 🙏🙏🙏
🙏🌹 ជាមួយគ្នានេះដែរ យើងត្រូវចូលរួមវ៉ៃខ្មាំងសៀមឈ្លានពានដោយរួមគ្នាប្រើប្រាស់នូវគ្រប់បណ្តាញសង្គម និងប្រើគ្រប់មធ្យោបាយចំណេះដឹងភាសាបរទេសដែលយើងមាន ជាពិសេសភាសាអង់គ្លេស បារាំង ចិន និងអេស្បាញ៉ុល ! ដោយយើងត្រូវផ្សព្វផ្សាយជាប្រចាំអំពីការឈ្លានពាន និងអំពើអមនុស្សធម៌គ្រប់ទម្រង់ អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងលើបេតិកភណ្ឌពិភពលោក ប្រឆាំងស្រ្តី និងកុមារ ប្រឆាំងនឹងអ្នកជម្ងឺ និងជនចាស់ជរា ប្រឆាំងនឹងសាសនា និងជន ភៀសសឹក និងការសម្លាប់ជនឈ្លើយសឹកសង្រ្គាម ការរើសអើងជាតិ សាសន៍ និងការប្រើប្រាស់គ្រាប់បែបចង្កោមដែលប្រឆាំងទៅនឹងច្បាប់
អន្តរជាតិពីសំណាក់ចោរសៀម🇹🇭មកលើទឹកដីខ្មែរដ៏បវរនៃយើង ដើម្បីឲ្យពិភពលោកដឹងបានលឺជាសាក្សី!!!🙏🙏🙏
🙏🙏🙏❤️️សូមស៊ែរចែករំលែកម្នាក់១បងប្អូន! ក្នុងរូបភាពនេះធ្វើឡើងមក ១០ភាសាជាសារជូនទៅដល់ពិភពលោក 🇰🇭
#កម្ពុជាប្រើសិទ្ធការពារខ្លួន
#ថៃជាអ្នកផ្តើមសង្គ្រាម
#ប្រទេសថៃបាញ់កម្ពុជាមុន
សូមអរព្រះគុណ និងអរគុណ 🇰🇭🌹🙏❤️