20/06/2026
#ខេត្តតាកែវ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ មេបញ្ជាការស្រុក បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចព្រែកតាផ ឃុំគោគធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
+ លុះវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ខេត្តកណ្តាល ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានបង្ក្រាបជាក់ស្តែងនៅភូមិកប៉ាល់គ្រឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ នាក់ (ប្រុស)
១/ ឈ្មោះ លាប ឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គររី ខេត្តតាកែវ។
២/ ឈ្មោះ សាយ វុទ្ធី ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ។
៣/ ឈ្មោះ សៅ ប្រុសពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ពោធ៌ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
៤/ ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥/ឈ្មោះ អំរុន សុវណ្ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៦/ឈ្មោះ ហាយ ហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិ3 សង្កាត់2 ខណ្ឌមិត្តភាព
ក្រុងព្រះសីហនុ។
៧/ ឈ្មោះ វ៉ាន់ សុធារិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិតុំ សង្កាត់រកាក្រៅ
ក្រុងដូនកែវ ខេត្តតាកែវ ។
+ដកហូតវត្ថុតាងរួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ទម្ងន់ ១៥.៥៩ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ម៉ូតូ ចំនួន ២ គ្រឿង
៣/ ទូរស័ព្ទ ចំនួន ៤ គ្រឿង
៤/ ថង់វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។