
17/06/2024
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកសំរោងបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួន អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពីប្រកាសចូលកាន់ដំណែង ស្ថិតក្រោមអធិបតីភាព លោក ប្រាក់ មុនី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក នៅសាលប្រជុំសាលាស្រុក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីនាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំង ៣។លើ