Hun Chesda The official page Hun Chesda
អរគុណបងប្អូនសម្រាប់ការ follow និងគាំទ្រមើល video
(1)

14/08/2025

ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេចក៏ដោយ ប្រទេសថៃមិនត្រឹមតែចាប់យកទាហានកម្ពុជាចំនួន ១៨ នាក់ជាឃុំឃាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់កាប់ភូមិមួយរបស់កម្ពុជាផងដែរ។

ជាអ្នកបរទេស ខ្ញុំបានព្យាយាមរក្សាភាពអព្យាក្រឹតអស់សមត្ថភាព ប៉ុន្តែនេះជាការរំលោភលើច្បាប់យ៉ាងច្បាស់ពីភាគថៃ។

Even though a ceasefire agreement was reached, Thailand has not only taken 18 Cambodian soldiers as prisoners but has also occupied a Cambodian village.

As a foreigner, I try to remain as neutral as possible, but this is clearly a violation of the rules
by Thailand.

08/08/2025

សំបុត្រផ្ញេីជូនទៅ​ រដ្ឋាភិបាលថៃ​ សូមបងប្អូនទាំងអស់គ្នាជួយចុចចែករំលែកឱ្យប្រទេសថៃបានឃេីញផង

ថ្មីៗនេះក្រសួងការពារជាតិរបស់ប្រទេសថៃបានផុសនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា​ កម្ពុជាបានភ្លេចគុណដែលថៃធ្លាប់បានជួយជនភៀសខ្លួនខ្មែរកាលពីសម័យរបបខ្មែរក្រហម​ ដោយកាលនោះថៃបានបេីកព្រំដែន​ និងបេីកជំរុំជនភៀសខ្លួន

ទោះបីជាអង្គការសហប្រជាជាតិដាក់សម្ពាធខ្លាំងទៅលេីថៃ​ និងថែមទាំងផ្ដល់ប្រាក់ចំនួនរាប់រយលានដុល្លារទៅដល់ថៃក៏ដោយ​ ប្រសិនបេីរដ្ឋាភិបាលថៃមិនព្រមសម្រេចចិត្ដបេីកព្រំដែន​ ក៏គ្មាននរណាម្នាក់អាចទៅបង្ខំថៃបានដែរ

ដូចនេះខ្ញុំគឺបានដឹងគុណប្រទេសថៃចំពោះរឿងនេះ
លេីសពីនេះទៀត​ ខ្ញុំក៏អរគុណដល់ប្រទេសថៃដែលបានបណ្ដោយឱ្យប្រជាជនខ្មែររាប់លាននាក់បានចូលទៅធ្វេីការនៅក្នុងប្រទេសថៃផងដែរ

ខ្ញុំគឺជាជនជាតិខ្មែរម្នាក់​ ខ្ញុំគឺចេះដឹងគុណ​
នេះគឺជាហេតុផលដែលខ្ញុំមិនយល់ទាល់តែសោះថាតេីហេតុអ្វីបានជាប្រទេសទាំងពីរមានសង្រ្គាមជាមួយនឹងគ្នា​ នេះវាមិនសមទាល់តែសោះ

ឥឡូវនេះខ្ញុំសូមលេីកអំពីប្រវត្ដិសាស្រ្ដខ្លះដែលប្រជាជនថៃភាគច្រេីនបានភ្លេច

គឺជាប្រទេសថៃទេ​ដែលជាអ្នកជួយប្រទេសចិនក្នុងការបញ្ជូនគ្រឿងអាវុធទៅឱ្យពួកខ្មែរក្រហម​
ហេីយរឿងនេះគឺជាអង្គការសហប្រជាជាតិទេដែលជាស៊ើបអង្កេត​
បន្ទាប់មកពួកគេក៏បានទម្លាយរឿងហ្នឹងចេញមក​ ដែលបានបញ្ជាក់ថា​ គឺជាពួកយោធាថៃជាអ្នកលួចជួយប្រទេសចិនដោយសម្ងាត់ក្នុងការផ្ដល់គ្រឿងអាវុធទៅឱ្យខ្មែរក្រហម​ ធ្វេីឱ្យមានរបបប្រល័យពូជសាសន៍កេីតមាននៅក្នុងប្រទេសកម្ពុជា

ពួកយោធាថៃ​ និងពួកខ្មែរក្រហមមានភាពជិតស្និតជាមួយគ្នាខ្លាំងដល់ថ្នាក់​ ពួកមេៗខ្មែរក្រហមសុទ្ធតែមានគណនីធនាគារ​ មានផ្ទះធំៗប្រណីតៗ​នៅក្នុងប្រទេសថៃទាំងអស់​
ឱ្យតែពេលណាពួកមេៗខ្មែរក្រហមធ្វេីដំណេីរទៅកាន់ប្រទេសថៃ​ គឺថាយោធាថៃយករថយន្ដទំនេីប​ៗ​ ពិសេសៗទៅដឹកពួកគេរហូត

បេីមេទាហានយោធាថៃមួយចំនួនវិញ​ ពួកគេបានក្លាយទៅជាសេដ្ឋីសុឹងតែគ្រប់ៗគ្នា​ ដោយសារតែពួកគេ​បានមកទិញ​ ឈេី​ និង​ ត្បូងពីពួកខ្មែរក្រហម​

ហេីយពួកខ្មែរក្រហមក៏មកកាប់បំផ្លាញព្រៃឈេី​ ជីកត្បូង​ យកទៅលក់ឱ្យពួកយោធាថៃ​ ដោយពួកគេទិញ​ ឈេី​ ត្បូង​ ពីខ្មែរក្នុងតម្លៃថោក​ៗហេីយយកទៅលក់នៅក្នុងប្រទេសថៃក្នុងតម្លៃខ្ពស់កប់ពពក

ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចហេីយ​ថា​ អ្នកដែលបង្កេីតរបបខ្មែរក្រហម​ វាគឺជាប្រទេសចិន​

ប៉ុល​ ពត​ ធ្វេីតាម​ ម៉ៅ​ សេទុង​ ដែលបានសម្លាប់មនុស្សអស់រាប់លាននាក់​ ហេីយរហូតមកដល់សព្វថ្ងៃនេះ​ ប្រទេសចិនគឺមិនដែលទទួលខុសត្រូវ​ ឬសារភាពថាខ្លួនឯងបានធ្វេីខុសអ្វីបន្តិចទាល់តែសោះ​មកលេីខ្មែរ

ប្រវត្ដិសាស្រ្ដគឺវាស្មុគស្មាញជាមួយនឹងការពិតដ៏ស្មុគស្មាញ

ដេីម្បីឱ្យយេីងបានយល់ដឹងជ្រៅអំពីជម្លោះរវាងកម្ពុជា​ និងថៃ​ នោះយេីងត្រូវតែជីកប្រវត្ដិសាស្រ្ដឱ្យកាន់តែជ្រៅទេីបអាចដឹងបា​ន

តេីហេតុអ្វីបានជាដូនតាថៃនាំគ្នាធ្វេីចំណាកស្រុកពីចិនខាងត្បូងទៅដល់អាសុីអាគ្នេយ៍នៅដេីមឆ្នាំ 1000?

នេះក៏ព្រោះតែដូនតាថៃគឺបាននាំគ្នារត់ភៀសខ្លួនចេញពី​ សាសន៍ហានចិន​
កាលនោះសាសន៍ហានចិន​ គឺបានពង្រីកទឹកដីរហូតទៅដល់ចិនខាងត្បូងដែលដូនតាថៃបានរស់នៅ​

កាលនោះប្រសិនបេីដូនតាថៃមិនព្រមនាំគ្នារត់ភៀសខ្លួន​ នោះសាសន៍ហានចិននឹងអាចប្រល័យពូជសាសន៍ថៃទាំងអស់

ហេីយដូនតាថៃក៏បាននាំគ្នារត់ភៀសខ្លួនរហូតមកដល់ជ្រកកោននៅក្រោម​ ចក្រភពខ្មែរ​

កាលពីជំនាន់នោះ​ ស្ដេចខ្មែរគឺបានបេីកព្រំដែនឱ្យដូនតាថៃចូលមករស់នៅ​ ដោយមិនមានការកាប់សម្លាប់​អ្វីនោះទេ

អាណាចក្រខ្មែរគឺបានចាប់ផ្ដេីមនៅក្នុងសតវត្សទី 8​ ប៉ុន្តែពូជសាសន៍ខ្មែរគឺបានរស់នៅ​នៅលេីទឹកដីខ្មែរហ្នឹងរាប់ពាន់ឆ្នាំមកហេីយ​ មុននគរចេនឡាទៅទៀត

ចំណែកឯ​ ថៃវិញគឺរស់នៅជាមួយអាណាចក្រខ្មែរ 400 ឆ្នាំទម្រាំតែនឹងបានបង្កេីតនគររបស់ខ្លួនឯងនៅក្នុងឆ្នាំ 1238 ដែលហៅថា​ សុខោទ័យ

បន្ទាប់មកទៀត​ នគរថៃអាយុធ្យា​ ក៏បានបន្តតំណែងពីសុខោទ័យ​ ហេីយក៏បានបង្កេីតទៅជាប្រទេសថៃដល់សព្វថ្ងៃនេះ

នៅទីបំផុតថៃក៏បានវ៉ៃខ្មែរ​ ហេីយក៏ទទួលបានខេត្ដខ្មែរចំនួនប្រហែលជា 33​ ខេត្ដពីកេរដំណែលអង្គរ

ដូចនេះខ្ញុំសូមសួរ​ តេីប្រទេសកម្ពុជារបស់ខ្ញុំ​ គួរតែទាមទារឱ្យប្រទេសថៃដឹងគុណដែរឬទេ ដែលកម្ពុជាបានជួយដូនតាថៃមិនឱ្យផុតពូជ​ពីសាសន៍ហានចិន​តាមប្រល័យពូជសាសន៍ថៃ​ និងថែមទាំងថៃបានដី 33 ខេត្ដពីខ្មែរដែរឬទេ?​

តាមខ្ញុំគិត​ កម្ពុជាមិនទាមទារអ្វីទេ​ ព្រោះវាជារឿងអតិតកាល​

តាមពិតទៅគ្រាន់តែប្រជាជនថៃយល់ព្រមទទួលស្គាល់ប្រវត្ដិសាស្រ្ដការពិតទៅគឺវាគ្រប់គ្រាន់ហេីយសម្រាប់ប្រជាជនខ្មែរ​ ដោយមិនចាំបាច់ទាល់តែមកដឹងគុណខ្មែរអ្វីទេ​ ប៉ុន្តែប្រទេសថៃមិនព្រមទាំងទទួលស្គាល់ការពិតនេះផង

ប្រវត្ដិសាស្រ្ដការពិតនេះ​ គឺមិនមែនជាប្រទេសកម្ពុជាចេះតែរកនឹកឃេីញសរសេរចេញមកដោយខ្លួនឯងនោះទេ​ តែប្រវត្ដិសាស្រ្ដការពិតនេះគឺវាចេញពីសៀវភៅប្រវត្ដិសាស្រ្ដរបស់ប្រទេសពួកលោកខាងលិចទាំងអស់គឺជាអ្នកសរសេរឡេីងមក

នៅពេលនេះខ្ញុំក៏រីករាយដែរ​ ដែលប្រទេសទាំងពីរមានបទឈប់បាញ់

ខ្ញុំសង្ឃឹមថា​ ទំនាក់ទំនងរវាងកម្ពុជា​ និង​ ថៃ​ នឹងអាចវិលទៅរកភាពប្រក្រតីវិញនៅថ្ងៃណាមួយ
ប្រទេសទាំងពីរគឺជាអ្នកជិតខាងនឹងគ្នា​ ដូចនេះមិនគួរធ្វេីជាសត្រូវនឹងគ្នានោះទេ

ជាចុងក្រោយ​ ខ្ញុំក៏ចេះមានការដឹងគុណដល់ប្រទេសថៃដែរ​ ដែលធ្លាប់បានជួយជនភៀសខ្លួន​ខ្មែរ ខ្ញុំសង្ឃឹមថាប្រទេសថៃក៏អាចចេះដឹងគុណពីខ្មែរវិញផងដែរ​ ដែលដូនតាខ្មែរធ្លាប់ជួយដូនតាថៃដូចគ្នា

យេីងទាំងអស់គ្នាសុទ្ធតែចង់បានជីវិតកាន់តែល្អប្រសេីរដូចតែគ្នាទេ

សូមអរគុណ​ ខ្ញុំនឹងដាក់សំបុត្រជាភាសាអង់គ្លេសនៅក្នុងខំមិន

03/08/2025
02/08/2025

Donald J. Trump Cambodia need justice and peace

02/08/2025
02/08/2025
01/08/2025

Donald J. Trump Cambodia need peace and Justice

01/08/2025
16/02/2025

នៅក្នុងសួនសត្វភ្នំពេញសាហ្វារី

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Hun Chesdaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์