Toem Peou - ទឹម ពៅ

Toem Peou - ទឹម ពៅ Bangkok Tours Travel ក្រុមហ៊ុនទេសចរណ៍ ដេន ត្រាវែល កូអិធីឌី (Dan Travel.co.ltd) សូមស្វាគមន៍
093-389899/099-0938626-099-1408533

15/06/2026

មិនលបលន់

15/06/2026

អ្នកប៉ោយប៉ែតកំសត់

តើមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិកថ្ងៃមុន មានវិធានការបែបណាហើយ? សូមកុំបំផ្លាញ​តម្លៃ​នៃ​បទ​បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី(...
28/04/2026

តើមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិកថ្ងៃមុន មានវិធានការបែបណាហើយ? សូមកុំបំផ្លាញ​តម្លៃ​នៃ​បទ​បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ រហូតមកដល់ពេលនេះរំលងទៅច្រើនថ្ងៃហើយ គេមិនទាន់ឃើញក្រសួងមហា​ផ្ទៃ​​បង្ហាញចំណាត់ការណាមួយលើមន្ត្រីនគរបាលដែលជក់បារីអេឡិចត្រូនិកសម្ញែងមុខ​កាមេរារបស់អ្នកសារព័ត៌មាននៅឡើយនោះទេ។ តើក្រសួងបំភ្លេចនូវបទបញ្ជារបស់ សម្តេច​មហា​ប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាហើយមែនទេ?

កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងហេតុការណ៍គ្រោះ​ថ្នាក់​ចរាចររថយន្ត បើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំ​ពេញ លោកវរសេនី​យ៍ឯក ខៀវ សុងច័ន្ទសុធា មាន​តួ​នា​ទី​ជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស (គជបជ) នៃក្រសួង​មហា​ផ្ទៃ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើឥរិយាបថរបស់លោក។

ការចាប់អារម្មណ៍នោះរួមមានសម្តីសំឡុតគំរាមវាយខ្នោះដាក់គុកម្ចាស់រថយន្តភាគីម្ខាងទៀត និងការបង្ហុយផ្សែងបារីអេឡិចត្រូនិច។ រឿងចរាចរណ៍ត្រូវបានបញ្ចប់គ្នាហើយ ក្រោយពីមានការសម្របសម្រួលដោយនគរបាលរាជធានីភ្នំពេញ។

ជម្លោះសម្តីរឿងចរាចរណ៍បានបញ្ចប់ទៅហើយក៏ពិតមែន តែមហាជនកំពុងតែអន្ទឹងរង់ចាំ​មើលឡើងផ្សារនេត្រាទៅហើយ ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរ​បាលរូបនេះ ពាក់ព័ន្ធការជក់បារីអេឡិចត្រូនិក។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាចំនួនពីរទំព័រពាក់ព័ន្ធការនឹងវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា។

បទបញ្ជាដែលមានចំនួន៩ចំណុចនោះ ស្ថិតក្នុងចំណុចទី៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថា គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវចាត់វិធាន​ការ​ដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រម​ទាំង​មន្ត្រីជាប់កិច្ចសន្យា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក ឬស៊ីស្សា។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។

សម្រាប់ករណីលោកវរសេនី​យ៍ឯក ខៀវ សុងច័ន្ទសុធា កើតឡើងជិតមួយសប្តាហ៍ហើយ តែគេមិនទាន់ឃើញក្រសួងមហាផ្ទៃបង្ហាញចំណាត់ការបែបណាលើមន្ត្រីនគរបាលដែលល្បីខាងចរិតច្រឡោមខាមនេះនៅឡើយនោះទេ។ មហាជនសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងមិនបណ្តោយឱ្យទង្វើរបស់មន្ត្រីនគរបាលរូបនេះ បំផ្លាញដល់តម្លៃនៃបទបញ្ជារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជានោះឡើយ៕
#អត្ថបទFreshnewsdaily

បើមន្ត្រីនរគបាលរូបនេះ ថ្នាក់លើមិនចាត់វិធានការទេ មានន័យថា ច្បាប់ប្រទេសយើង អន់ សូមដាក់ទោសទៅលើមន្ត្រីស្អុយរលួយម្នាក់នេះ តាម...
24/04/2026

បើមន្ត្រីនរគបាលរូបនេះ ថ្នាក់លើមិនចាត់វិធានការទេ មានន័យថា ច្បាប់ប្រទេសយើង អន់ សូមដាក់ទោសទៅលើមន្ត្រីស្អុយរលួយម្នាក់នេះ តាមផ្លូវច្បាប់ សិលធម៌ជាអ្នកចេះដឹងគ្មាន ជាមន្ត្រីសិលធម៌អន់

23/02/2026

ធ្វើជាអ្នកសារព័ត៌មាន ផុសតែរឿងត្រឹមត្រូវ មិនខ្វះទេអ្នកគាំទ្រ

នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋានសមុទ្ររាម៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ច...
24/01/2026

នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋានសមុទ្ររាម៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក។
ប្រភព: Sky News Post

កម្ពុជាបញ្ជូនជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងជនជាតិភូមាចំនួន ១៣៦នាក់ ទៅអនុវត្តច្បាប់នៅប្រទេសពួកគេពាក់ព័ន្ធករណីឆបោកត...
23/01/2026

កម្ពុជាបញ្ជូនជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងជនជាតិភូមាចំនួន ១៣៦នាក់ ទៅអនុវត្តច្បាប់នៅប្រទេសពួកគេពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ កម្ពុជាបានបញ្ជូនជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងជនជាតិភូមាចំនួន ១៣៦នាក់ ទៅឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរយកអនុវត្តនីតិវិធីបន្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបញ្ជូននេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។

ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជន ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។

ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។

ប្រភពពី: Sky News Post

ที่อยู่

Soi 19 เพชรบุรี
Bangkok
10400

เบอร์โทรศัพท์

+66990938626

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Toem Peou - ទឹម ពៅผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Toem Peou - ទឹម ពៅ:

แชร์