18/07/2023
WAT PHNOM TEMPLE, PHNOM PENH, CAMBODIA
The Wat Phnom Temple is the most significant of all the temples in Phnom Penh. The temple has a close-knitted relationship with the capital city. This in effect is a sanctuary founded by Daun Penh (Grandma Penh), a wealthy widow who in 1372, retrieved from a river a log with five Buddha statues in it and ordered to elevate a piece of her property on which to build a temple to house the statues. The 27 meters high man-made hill became known as Wat Phnom. The Chedey of King Ponhea Yat as founder Phnom Penh city. The Chedey (stupe) and temples of Wat Phnom were renovated several times, in 1434, 1806, 1894, and 1926, and each year of renovation made the sanctuary looks better.
វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដង ទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់ក៏បានរកឃើញពុទ្ធដិមាករដ៏មានតំលៃចំនួន៤អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និង សាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធដិមាករនោះ។ នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៏ធំមួយនៅក្រោយព្រះវិហារ ដែលតំកល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និង ចេតីយ៏សំរាប់តំកល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតីយ៏នោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផង
ដែរ។ ចេតីយ៏ និង ព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសំរស់ប្រសើរឡើងៗ ។