29/08/2020
❤️ គួរអោយតម្លៃលើពេលវេលា ❤️
សិស្សភាគច្រើនដែលបានឈានជើងចូលដល់ថ្នាក់ទី១២ ជួនកាលក៏កាន់តែខិតខំរៀនសូត្រជាង ថ្នាក់ទី១០ ១១ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ តែមួយចំនួនទៀតក៏មានការចាប់ផ្តើមងាករេបែកឆ្វេង អ្នកខ្លះមានស្នេហាក៏ច្របូកច្របល់លាយឡំក្នុងវ័យសិក្សា ឯ អ្នកខ្លះទៀតក៏យកភាពខ្ជិលច្រអូលមកធ្វើជារនាំងបាំងបិទជិតនូវសេចក្តីល្ងង់ខ្លៅរបស់ខ្លួន។ ចូរចាំថាគ្មានអ្វីដែលអាចរីកចម្រើនទៅមុខដោយគ្មានការខិតខំព្យាយាមនោះទេ ហើយក៏មិនគួរណាបណ្តែតបណ្តោយអោយខ្លួនលង់គិតថា សល់ពេលវេលាវែងឆ្ងាយទៀតដែរ ។ នេះជាឧបសគ្គដ៏ធំបំផុតរបស់បងៗទី១២។ ក្រៅពីនេះ យើងគប្បីព្យាយាមបំពេញរាល់ចំណុចខ្វះខាតរបស់ខ្លួន ថាតើយើងខ្សោយមុខវិជ្ជាណា ត្រូវការអ្វីបន្ថែមដើម្បីកុំអោយការសិក្សារបស់យើងមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ។ បើខំយ៉ាងហោចណាស់ត្រូវខំពីដើមឆ្នាំ ពេលដ៏ល្អបំផុតនោះគឺកំឡុងពេលវ៉ាកងនេះ មិនមែនតែជិតដល់ទើបខំនោះទេ( គោបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន) ។ ជាទូទៅការសិក្សាប្រៀបដូចជាការអានសៀវភៅមួយក្បាលអញ្ជឹងដែរ បើកាលណាយើងអោយតម្លៃទៅលើសៀវភៅនោះយើងនឹងរក្សាមើលថែវាមិនអោយបាត់ឬរហែកនោះឡើយ មិនតែប៉ុណ្ណោះបើសិនជាយើងបង្ខំអានដើម្បីតែដល់ចុងបញ្ចប់នៃទំព័រនោះយើងនឹងមិនអាចទទួលបាននូវខ្លឹមសាររបស់វាថាវាមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណានោះទេ ។
# ធ្វើអ្វីត្រូវធ្វើអោយហើយ កុំចាំស្អែក 😉❤️️