25/04/2025
បើសិនជាអ្នកធ្វើការគ្មានកម្លាំងកំហែង បាត់បង់កម្លាំងចិត្ត គ្មានការតស៊ូ រៀនសួរខ្លួនឯងប៉ុន្មានសំណួរនេះ ខ្ញុំធានាថា អ្នកនឹងមានថាមពលក្នុងខ្លួនឡើងវិញ!
1- ឪពុកម្តាយរបស់អ្នកឆ្នាំនេះអាយុប៉ុន្មានហើយ?
2- ឆ្នាំនេះអ្នកអាយុប៉ុន្មានហើយ?
3- លុយក្នុងហោប៉ៅរបស់អ្នកសល់ប៉ុន្មាន?
4- បើសិនជាអ្នកផ្ទះអ្នកឈឺ ត្រូវការលុយបន្ទាន់ តើអ្នកមានឱ្យពួកគាត់ទេ?
5- អ្នកអាចចិញ្ចឹមមនុស្សដែលអ្នកស្រលាញ់រស់ទេ?
6- អ្នកហ៊ានដើរចេញពីមនុស្សដែលមើលងាយអ្នក ឈប់ធ្វើការងារដែលអ្នកមិនចង់ធ្វើទេ?
7- សំណួរទាំងប៉ុន្មានខាងលើនេះ ស្តាប់ហើយមិនហ៊ានឆ្លើយមែនទេ?
បើអ៊ីចឹងមែន ប្រឹងធ្វើការទៅ គ្មានអ្នកណាគេមកលើកទឹកចិត្តយើងទេ មនុស្សពេញវ័យម្នាក់ត្រូវមានទំនួលខុសត្រូវលើខ្លួនឯង នៅពេលដែលថ្ងៃក្រោយយើងជោគជ័យ បញ្ហាទាំងអស់ខាងលើនេះ សុទ្ធតែអាចដោះស្រាយបាន។