Srok Srae Vlog - ស្រុកស្រែ

Srok Srae Vlog - ស្រុកស្រែ Welcome to my page funny video Thank you for like follow and share

25/08/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

23/08/2025
18/08/2025

កងទ័ពខ្លាំង សេដ្ឋកិច្ចខ្លាំង ការអប់រំមានគុណភាព ប្រជាជនមានចំណេះដឹង សាមគ្គីគ្នា នោះប្រទេសជាតិយើងនឹងខ្លាំងក្លា ៚

នាពេលនេះ អគ្គមេបញ្ជាការកងទ័ពរបស់សៀមបានបញ្ជាឲ្យមេបញ្ជាការកងពលធំភូមិភាគទី១ និងទី២ ត្រៀមកងកម្លាំងដើម្បីត្រៀមប្រតិបត្តិការក្...
23/07/2025

នាពេលនេះ អគ្គមេបញ្ជាការកងទ័ពរបស់សៀមបានបញ្ជាឲ្យមេបញ្ជាការកងពលធំភូមិភាគទី១ និងទី២ ត្រៀមកងកម្លាំងដើម្បីត្រៀមប្រតិបត្តិការក្នុងបេសកកម្មយោធាផែនការចក្រពង្សភូវវនាថ ដែលជាផែនការនេះធ្លាប់បានអនុវត្តម្តងរួចហើយកាលពីសម័យសង្រ្គាមព្រះវិហារកាលពីឆ្នាំ២០១១ ដែលគេបានប្រកាសថាទទួលបានជោគជ័យក្នុងសមរភូមិវាយឲ្យកងទ័ពខ្មែរភ័យខ្លាច។
ជាមួយគ្នានេះដែរ ពួកបណ្តា Influencers តាមបណ្តាញសង្គមល្បីៗកំពុងតែរៀបចំរៃអង្គាសថវិកាយកជួយទាហានជួរមុខរបស់គេ។

ដើម្បីឲ្យដឹងពីបែបផែនរបស់យុទ្ធសាស្រ្តរបស់ខ្មាំងសៀម ខ្ញុំសូមប្រែសម្រួលដោយសង្ខេបនូវផែនការយោធាមកបង្ហាញជាសាធារណៈ។

តើបេសកកម្មយោធាឬផែនការចក្រពង្សភូវនាថជាអ្វី?
ចក្រពង្ស ភូវវនាថនេះ គឺជាឈ្មោះរបស់បុត្រារបស់ព្រះបាទចុល្លាឡុងកនស្តេចរាមាទី៥នៃរាជវង្សចក្រីរបស់សៀមនាពេលបច្ចុប្បន្ន។ ព្រះអង្គម្ចាស់ចក្រពង្ស ភូវនាថនេះត្រូវបានចាត់ទុកថាជាព្រះបិតានៃកងទ័ពអាកាសសៀម ដោយសារតែព្រះអង្គជាអ្នកកំណែទម្រង់ក្នុងវិស័យកងទ័ពដោយការធ្វើទំនើបកម្ម និងប្រើប្រាស់យុទ្ធសាស្រ្ត និងបច្ចេកទេសតាមបែបបស្ចឹមប្រទេស។ ព្រះអង្គម្ចាស់បានក្លាយជាអគ្គមេបញ្ជាការកងទ័ពដោយពាក់ផ្កាយបួនជានាយឧត្តមសេនីយ៍ ហើយតាក់តែងនូវក្បួនយោធាជាច្រើនដើម្បីការពារជាតិ និងស្ថាប័នព្រះមហាក្សត្ររបស់សៀម។
ចំនុចស្នូលនៃផែនការចក្រពង្សភូវវនាថគឺផ្តោតលើយុទ្ធសាស្រ្តបីយ៉ាងគឺ៖
១. យុទ្ធសាស្រ្តរក្សាស្ថេរភាព (Stability Strategy)
២. យុទ្ធសាស្រ្តអភិវឌ្ឍរីកចម្រើន (Growth Strategy)
៣. យុទ្ធសាស្រ្តកាត់បន្ថយចំណាយនានា (Retrenchment Strategy)

សម្រាប់បេសកកម្មយោធាផែនការចក្រពង្ស ភូវនាថលើកនេះគឺប្រើប្រាស់មនុស្សយុទ្ធសាស្រ្តដដែលជាពិសេសលោកឧត្តមសេនីយឆាលើមផល បេក្ខជនរដ្ឋមន្រ្តីក្រសួងការពារជាតិ (កូតាខាងយោធា) ដែលធ្លាប់ដើរតួនាទីជាមនុស្សគន្លឹះ (Key-Man) កាលពីសង្រ្គាមព្រះវិហារឆ្នាំ២០១១កន្លងមក ហើយអ្នកអនុវត្តក្នុងពេលនេះគឺមានអគ្គមេបញ្ជាការកងទ័ពថៃគឺជាអ្នកបញ្ជាការដោយផ្ទាល់ ហើយស្អែកនេះនឹងចុះរៀបចំយុទ្ធសាស្រ្ត និងផ្តល់អនុសាសន៍ទៅដល់បញ្ជាការដ្ឋានកងពលធំទី១ និងទី២ ហើយការបានបញ្ជាឲ្យខាងក្រុមនគរបាល (ប៉ូលីសតម្រួត) ស្ថិតក្នុងស្ថានភាពត្រៀមប្រចាំការគាំទ្រ (Stanby) នៅសមរភូមិភូមិភាគបូព៌ាដែលអាចនឹងកើតឡើងគ្រប់ពេលវេលា។
គេបានបញ្ជាក់ថាបើសិនជាកើតសង្រ្គាមលើកនេះមែន ជឿជាក់ថានឹងធ្វើឲ្យកងទ័ពខ្មែរបាក់ស្បាតជារៀងរហូត ជាពិសេសមេដឹកនាំវ័យក្មេងកម្ពុជាទាំងអស់ដែលគ្មានបទពិសោធន៍សោះឡើយក្នុងសង្រ្គាម កងទាហានថៃនឹងប្រើយុទ្ធសាស្រ្តពីចម្ងាយតែប៉ុណ្ណោះ ហើយប្រើប្រាស់សង្រ្គាមចិត្តសាស្រ្ត និងចារកម្មដើម្បីយកជ័យមកលើកងទ័ពខ្មែរ។ លើកនេះខាងភាគីថៃអះអាងថានឹងមិនចាញ់កលខ្មែរក្នុងការប្រយុទ្ធបែបសង្រ្គាមទ័ពឈ្លបព្រៃ និងបែបឧទ្ទាមនោះទេ។

តាមរយៈបណ្តាញចារកម្ម គេនឹងអាចដឹងច្បាស់អំពីទីតាំងកាំភ្លើងធំ និងទីបញ្ជាការកណ្តាលរបស់ខ្មែរ ហើយផ្លោងដាក់ឲ្យចំតែម្តងជាមួយអានុភាពនៃកាំភ្លើងធំរបស់ខ្លួនគឺអាចកាត់ផ្តាច់សរសៃឈាមរបស់កងទ័ពខ្មែរបានដោយងាយ។

ការប្រើប្រាស់ការវាយប្រហារដោយដ្រូននឹងយកមកប្រើប្រាស់ក្នុងលើកនេះបើសិនជាសង្រ្គាមកើតឡើងចៀសមិនផុតទេនោះ ប៉ុន្តែគេនឹងប្រើប្រាស់យុទ្ធសាស្រ្តពីទីខ្ពស់ប្រៀបបានដូចជាសត្វឥន្រ្ទីយ៍ដែលហោះវាយប្រហារសត្រូវ ដោយមិនដែលបន្ទាបខ្លួនមកក្រោមដូចជាមាន់នោះទេ។ កងទ័ពកងអាកាសថៃប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ក្នុងការហោះទៅកំទេចមូលដ្ឋានយោធាទាំងឡាយរបស់ខ្មែរ។

ការប្រើប្រាស់សង្រ្គាមចិត្តសាស្រ្ត ដោយនឹងធ្វើឲ្យកងទ័ពខ្មែរជាពិសេសកងទ័ពជួរមុខយល់ថាមេដឹកនាំកងទ័ពខ្លួនបោះបង់ចោលសមរភូមិមុខ ទុកឲ្យអ្នកខាងមុខរងគ្រាប់ជំនួសខ្លួន ហើយបើមានផលប្រយោជន៍អ្វីកងទ័ពជួរមុខនឹងមិនទទួលបានផលនោះទេ។ ការធ្វើឲ្យកងទ័ពជួរមុខបាត់បង់ក្តីសង្ឃឹម និងជំនឿចិត្ត រួចហើយនឹងប្រើយុទ្ធសាស្រ្តវាយផ្តាច់ចុងក្រោយតែម្តង។

22/07/2025

ដល់ម៉ោងហើយ រោលៗភ្លើងហូបទៅ

ត្រង់នេះថតចេញពីប្រាសាទភ្នំបាក់ខែង
21/07/2025

ត្រង់នេះថតចេញពីប្រាសាទភ្នំបាក់ខែង

អរបែបមែនហើយមើលទៅ 😌😌
21/07/2025

អរបែបមែនហើយមើលទៅ 😌😌

លួចវៃគេក្លាយជាវីរបុរស😆🐃 🇹🇭 ប្រវត្តិទាហានឈុតខ្មៅ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៨ ក្រោមគំនិតផ្តួចផ្តើមរបស់ឧ...
19/07/2025

លួចវៃគេក្លាយជាវីរបុរស😆🐃 🇹🇭 ប្រវត្តិទាហានឈុតខ្មៅ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៨ ក្រោមគំនិតផ្តួចផ្តើមរបស់ឧត្តមសេនីយ៍ ឆាវលីត យ៉ុងឆៃយុទ្ធ ។ ការបង្កើតទាហាននេះ គឺដើម្បីទុកសម្រាប់ប្រយុទ្ធតាមព្រំដែន និងបង្ក្រាបក្រុមឧន្ទាមនានាតាមតំបន់ នៅក្នុងប្រទេសថៃ ។ ទាហានឈុតខ្មៅនេះ ដើមកំណើត គឺពួកឧក្រឹដ្ឋជនគ្រឿងញៀន ក្មេងទំនើង អ្នកទោស ដែលត្រូវបានគេយកមកហ្វឹកហ្វឺន បំពាក់អាវុធ ទុកធ្វើសង្គ្រាម ដើម្បីដោះដូរការលើកលែងទោស អោយនៅក្រៅឃុំ ។

ที่อยู่

Bangkok
10220

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Srok Srae Vlog - ស្រុកស្រែผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์