
14/08/2025
ក្រុមអ្នកសង្កេតការណ៍៧ប្រទេសចុះពិនិត្យទីតាំងយោធាថៃរាយបន្លារំលោភចូលភូមិពលរដ្ឋខ្មែរ
---
ក្រុមអ្នកសង្កេតការណ៍ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីបានចុះពិនិត្យទីតាំងក្រុមយោធាថៃ ដាក់រាយបន្លាលួសនិងកង់ឡានព័ទ្ធរំលោភចូលភូមិពលរដ្ឋខ្មែរ ស្ថិតនៅក្នុងបន្ទាយមានជ័យ។
ទំព័រហ្វេសប៊ុកក្រសួងការពារជាតិបានចុះផ្សាយថា នៅរសៀលថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន៧ប្រទេស រួមមានប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម និងដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី បានចុះពិនិត្យការរាយបន្លាលួសនិងកង់ឡានរបស់ទាហានថៃ រំលោភចូលភូមិនិងផ្ទះសម្បែងពលរដ្ឋខ្មែរ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមរង់ចាំអានព័ត៌មានពិស្ដារ!
រូបភាពពីហ្វេសប៊ុកក្រសួងការពារជាតិ
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន