20/01/2025
#រូបមន្តធ្វើចេកចៀន 🤤❤️ធ្វើលក់ក៏បាន ធ្វើហូបនៅផ្ទះខ្លួនឯងក៏បាន
#គ្រឿងផ្សំ
•ម្សៅអង្ករខ្សាយ 120ក្រាម
•ម្សៅមី 70ក្រាម
•ម្សៅពោត ឬ ម្សៅឆា 40ក្រាម
•ម្សៅអង្ករដំណើប 2ស្លាបព្រាបាយ
•អំបិល 1/4ស្លាបព្រាកាហ្វេ
• ស្ករស 8_10កាហ្វេ ឬ 40ក្រាម (បើចូលចិត្តផ្អែមអាចដាក់ច្រើនជាងនេះបាន)
•ល្ងរ ខ្មៅ 1ស្លាបព្រាបាយ
•ទឹក 300មីលីលីត្រ
•ចេកណាំវ៉ា
#របៀបធ្វើ
1. យើងយកចានធំមួយដាក់គ្រឿងផ្សំស្ងួតទាំងអស់ កូរចូលគ្នាឲ្យសព្វល្អ ហើយ ទើបដាក់ ទឹកចូល កូរឲ្យចូលសព្វក្លាយជាល្បាយរាវ។ ដាក់ល្ងរចូល។ ផ្អាប់ទុកម្សៅប្រហែល30នាទីសិន មុនយកទៅចៀន។
2. ដាំប្រេងឆាឲ្យក្តៅល្អ រួចសង្កត់ចេក ឲ្យសំប៉ែត យកទៅជ្រលក់ម្សៅ ហើយយកទៅចៀន1សន្ទុះសិនស្រង់មកវិញ។
3. ចំណុចត្រូវ ស្រង់ចេកចៀនដែលជ្រលក់ម្សៅនោះ មកជ្រលក់ម្សៅយកទៅចៀនម្តងទៀត (ជ្រលក់ពីរដង) ទើបម្សៅខាំជាប់នឹងចេកបានល្អ។
4. ចៀនវាឲ្យឡើងពណ៍ល្អ គឺឆ្អិនហើយ ស្រង់ឲ្យស្រស់ខ្លាញ់អស់ជាការស្រេច។
#អរគុណសម្រាប់ការអានដល់ចប់សូមជួយស៊ែរម្នាក់មួយផង
#រក្សាសិទ្ធិដោយLittle_chefផេក
#ម្ហូបខ្មែរ #ឆ្ងាញ់ខ្លាំងណាស់ #ចូលចិត្ត #ស៊ែរម្នាក់មួយផង #វិធីធ្វើ #ចេកចៀន #នំខ្មែរ #នំខ្មែរឆ្ងាញ់ #បង្អែមខ្មែរ #ម្ហូបឆ្ងាញ់ៗប្រចាំថ្ងៃ #ម្ហូបស្រុកស្រែ