17/05/2026
១.កំលោះអោយមើល(មុំស្រែ)
ចង់ដឹងថាបុរសនោះជាបង្អែកគ្រួសារបានឬអត់ ត្រូវមើលការធ្វើស្រែចម្ការ។ បើគេកាប់កៀរមុំស្រែបានស្អាត ហ្មត់ចត់ និងសព្វជ្រុងជ្រោយ បញ្ជាក់ថាគេជាមនុស្ស រឹងមាំ ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ។
២. ក្រមុំមើល «ជាយ»
សំដៅលើជាយអាវ និងជាយសំពត់។ បើស្ត្រីម្នាក់ស្លៀកពាក់រៀបរយ ជាយសម្លៀកបំពាក់ស្អាតបាត មិនរយីរយាយ ឬស្លៀកពាក់ លិចលើលិចក្រោម បញ្ជាក់ថានាងជាមនុស្សមាន មារយាទល្អ ចេះទុកដាក់ និងចេះឱ្យតម្លៃកិត្តិយសខ្លួនឯង។
៣. មេម៉ាយមើល «សក់»
សំដៅលើការតុបតែង ស្រ្តីមេម៉ាយចូលចិត្ត ដូរពណ៌សក់ញឹក អ៊ុតសក់ ឬប៉ាក់ចិញ្ចើមមិនលស់ពេល វាឆ្លុះបញ្ចាំងពីចិត្តដែលចង់បង្ហាញសម្រស់ខ្លាំង ឬចង់ទាក់ទាញការចាប់អារម្មណ៍ពីភេទផ្ទុយ។
៤. មនុស្សល្អអាក្រក់មើល «ព្រំដី»
នេះជាការវាស់ស្ទង់ចិត្តលោភលន់។ មនុស្សអាក្រក់ចរិតមិនស្មោះត្រង់ តែងរកល្បិច រំកិលព្រំដី កាប់ភ្លឺស្រែបំពាន យកចំណេញពីអ្នកជិតខាង។ ចំណែកមនុស្សល្អ គឺតែងគោរពព្រំប្រទល់ច្បាស់លាស់ មិនចង់បានរបស់ដទៃឡើយ។
សរុបមក៖ បុរាណលោកឱ្យមើលមនុស្សតាមរយៈ ការងារ (កំលោះ), មារយាទ (ក្រមុំ), ចិត្តសាស្ត្រ (មេម៉ាយ) និងភាពស្មោះត្រង់ (ព្រំដី)។ #សុភាសិតខ្មែរ