
22/07/2025
⚠️ សូមប្រុងប្រយ័ត្នខ្ពស់⚠️
ជាមួយនឹងស្ថានការណ៍ហានិភ័យនៃការគំរាមកំហែងតាមអ៊ីនធឺណិត និងការប៉ុនប៉ងលួចចូលគណនីរបស់អ្នកអាចនឹងកើនឡើង ក្នុងរូបភាពផ្សេងៗខុសពីគ្នាដូចជាផ្ញើសារតាម អ៊ីម៉ែល ឬសារ (SMS) ឬ តាមរយៈTelegram ទាំងនេះយើងអាចហៅវាបានថាជា (Phishing) ឬ (Online Scam) ដែលព្យាយាមបញ្ចុះបញ្ចូលគំរាម ឬបង្ខំអ្នកឲ្យចុចលើតំណភ្ជាប់ឬទាញយកឯកសារភ្ជាប់ និង ទាញយកកម្មវិធីណាមួយក្នុងគោលបំណងទទួលបានព័ត៍មានពីអ្នក ជាពិសេសព័ត៍មានអំពីពាក្យសម្ងាត់និងគណនីធនាគារជាដើម។
--------------------
⭕️ដើម្បីការពារខ្លួនអ្នក និងទិន្នន័យសំខាន់ៗរបស់អ្នក៖
⚠️ពិនិត្យមើលសុវត្ថិភាពគណនីរបស់អ្នកឡើងវិញ។
⚠️ធ្វើបច្ចុប្បន្នភាពលេខសម្ងាត់ដែលខ្សោយ ឬងាយស្រួលទាយ។
⚠️បើកប្រើការផ្ទៀងផ្ទាត់ពីរកត្តា (Two-Factor Authentication) សម្រាប់សុវត្ថិភាពបន្ថែម!
⭕️Admin ផ្តាំតិចប្រយ័ត្នបែកតុក្តតាកូនជ្រូកទាំង3ណា🐷😆