Attorney. You OUSA

Attorney. You OUSA លោកមេធាវី​ យូ​ ឧស្សាហ៍​ / LL.M You Ousa, Attorney at Law

៣៨ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង38Days That Thai soldiers unlawfully capture...
05/09/2025

៣៨ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង

38Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them

ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់
ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣៨ថ្ងៃ គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

On the morning of July 29, 2025,
immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of September 5, 2025, they have been detained unlawfully for 38days.

មកដឹងពីមូលហេតុដែលថៃតែងតាំងនាង panadda ឬ boom ជាអ្នកនាំពាក្យដ៏ខ្ពង់ខ្ពស់តំណាងឱ្យប្រទេសថៃ!—————————-តាមបណ្តាញសង្គមថៃប៉ុន្ម...
11/08/2025

មកដឹងពីមូលហេតុដែលថៃតែងតាំងនាង panadda ឬ boom ជាអ្នកនាំពាក្យដ៏ខ្ពង់ខ្ពស់តំណាងឱ្យប្រទេសថៃ!
—————————-
តាមបណ្តាញសង្គមថៃប៉ុន្មានថ្ងៃនេះបានរិះគន់មិនដាច់ពីមាត់ថា មិនគួរណាសម្រេចរើសស្តី្រដែលថៃបានហៅថា ជានារីរក_ស៊ីផ្លូ_វ_ភេទ មកធ្វើជាអ្នកនាំពាក្យនោះទេ។
អ្នកខ្លះថា គ្រាន់តែប្តីស្របច្បាប់នាងមានដល់ទៅ៣ នាក់ឯណោះ។ អ្នកខ្លះថា នាងជាមនុស្សស្រី/កា/ម ក្រាស់ មានមិត្តប្រុសតាំងពីថ្នាក់ទី10 បើបូកសរុបមិនតិចជាង30នាក់នោះទេ ។
បើព័ត៌មានពីខាងអ្នកសិល្ប:វិញ នាងមានដៃគូរជាអ្នកអ្នកសិល្ប:ដូចគ្នាច្រើនរាប់មិនអស់ ហើយនេះក៏ជាមូលហេតុដែលនាងតែងតែលែងលះជាមួយប្តីនាងដែលជាអ្នកមានកិត្តិយសក្នុងសង្គម។ រហូតបានប្តីចុងក្រោយនេះព្រោះតែបុរសនោះមើលឃើញទ្រព្យសម្បត្តិរបស់នាងប៉ុណ្ណោះ។

ក្រៅពីថតរឿងនិងបង្ហាញលើបណ្តាញសង្គមបែប អា,ក្រា,ត, ហើយ នាងក៏បានគេដឹងថាធ្លាប់ថតរឿង អា,ស,អា,ភាស, ទៀតផង បន្ទាប់ពីនាងជាប់ជា បវកញ្ញាថៃឆ្នាំ២០០០ ដើម្បីដោះស្រាយជីវភាព។

មានអ្នកតាមដាននាងមួយចំនួនបានលើកពីចម្ងល់ថា ហេតុអ្វីរឿង,អា,ស្រូ,វ កិបកេងលុយមនុស្សធម៌និងរឿងក្នុងគ្រួសារនាងកើតឡើងជាហូរហែរ តែនាងនៅតែមានមុខមាត់ក្នុងសង្គមដដែល។
សំនួរទាំងនេះត្រូវបានឆ្លេីយដោយគណនីបណ្តាញសង្គមមួយបានលាតត្រដាងពីអ្នកនៅពីក្រោយខ្នងនាង ដែលជាអ្នកមានលុយមានអំណាចធំ នៅចាំការពារនាងរហូតមក រហូតថ្មីៗនេះតែងតាំងនាងជាអ្នកនាំពាក្យរបស់ប្រទេសទៀតផង។

ប្រភព ៖ ចែកគ្នាមើល

09/08/2025
ពុទ្ធោ​!  យក​ សំ.ភឹ.ង​ មកនាំពាក្យ​តតាំង​ខ្មែរ​ 😆👉ក្រសួងការពារជាតិថៃនិយាយថា ការតែងតាំងលោកស្រី Panadda Wongphudee ជាអ្នកនា...
09/08/2025

ពុទ្ធោ​! យក​ សំ.ភឹ.ង​ មកនាំពាក្យ​តតាំង​ខ្មែរ​ 😆
👉ក្រសួងការពារជាតិថៃនិយាយថា ការតែងតាំងលោកស្រី Panadda Wongphudee ជាអ្នកនាំពាក្យចំពោះកិច្ចរបស់ក្រសួងគឺមានទិសដៅសំខាន់តែមួយគត់ : ទប់ទល់នឹង អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយឯក ម៉ាលី សុជាតា - កាសែតបាងកកប៉ុស្ត ៩ សីហា ២០២៥
Credit: Khmer News

វាយកស្អីមកគិត?
04/08/2025

វាយកស្អីមកគិត?

កាសែត​ ឡឺម៉ុង​ បារាំង
02/08/2025

កាសែត​ ឡឺម៉ុង​ បារាំង

នៅពេលនិយាយដល់យន្តហោះចម្បាំង​ ខ្ញុំ​តែងនឹកឃេីញដល់តារាសម្តែងជេីងចាស់​ លោក​ ទេព​ រិន្ទដារ៉ូ​ ។  ខ្ញុំនៅចាំបាន​ថា​ ក្នុងសម័យ...
02/08/2025

នៅពេលនិយាយដល់យន្តហោះចម្បាំង​ ខ្ញុំ​តែងនឹកឃេីញដល់តារាសម្តែងជេីងចាស់​ លោក​ ទេព​ រិន្ទដារ៉ូ​ ។ ខ្ញុំនៅចាំបាន​ថា​ ក្នុងសម័យរដ្ឋកម្ពុជា លោកបានជាប់អាហារូបករណ៍ ទៅសិក្សាវិស្វកម្មសំណង់យន្តហោះ និងបើកយន្តហោះនៅប្រទេសរូស្ស៊ី រយៈពេល ៣ ឆ្នាំ​ ហេីយលោកបានមាតុភូមិនិវត្តន៍​ នៅក្នុងឆ្នាំ 1984 ហើយបានចូលបំរើការក្នុងកងទ័ពអាកាសខ្មែរ ជាពីឡុតបើកបរយន្តហោះ MIG-21។

👉"ខ្ញុំនឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy) "​ នេះជាការបញ្ជាក់របស់ប្រធានាធិបតី សហរដ្ឋអាមេរិក មកកាន់ន...
02/08/2025

👉"ខ្ញុំនឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy) "​ នេះជាការបញ្ជាក់របស់ប្រធានាធិបតី សហរដ្ឋអាមេរិក មកកាន់នាយករដ្ឋមន្រ្តីកម្ពុជាអំឡុងពេលសន្ទនាតាមទូរស័ព្ទ​។
➖➖➖➖➖
ថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសបុករបស់ខ្លួន អំពីដែលសហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ ខាងក្រោមនេះជាសំណេររបស់សម្ដេចធិបតីទាំងស្រុង៖
«សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។ »
👉ដកស្រង់ចេញពី : កម្ពុជា​សន្តិភាព​ Kampuchea Sontepheap



01/08/2025

DEAR WORLDS !!! PLEASE HELP CAMBODIA!
=> Chanel News Asia (CNA) ផ្សព្វផ្សាយអំពីការចាប់ខ្លួនទាហានខ្មែរទាំង20នាក់។

BREAKING: In the early hours of July 29 at 5AM, Thai soldiers violated the agreed ceasefire, crossing into Cambodian ter...
31/07/2025

BREAKING: In the early hours of July 29 at 5AM, Thai soldiers violated the agreed ceasefire, crossing into Cambodian territory near Preah Vihear. They captured 20 Cambodian soldiers who were stationed peacefully under the terms of the truce.

Only one managed to escape. The remaining 19 have been forcibly taken across the border.

This is more than just a breach of military protocol it is a heartbreaking violation of trust, peace, and human dignity. These were sons, brothers, fathers not enemies, but men standing guard in the name of sovereignty and peace.

Major General Chanth Sopheaktra has condemned the act as a clear and deliberate aggression and a serious violation of the ceasefire agreement.

Where is the justice when peacekeepers are treated as pawns?
Where is the humanity when lives are seized without warning?

The world must not look away.




ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Attorney. You OUSAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์